no-alternative title
no-alternative title

ក្រុមហ៊ុន Jaguar Land Rover បានចាប់ផ្តើមបង្ហាញនូវដំណើរការកាន់តែច្បាស់ហើយនៃគម្រោងជាច្រើនរបស់ខ្លួន

បន្ទាប់ពីមានបញ្ហាទៅលើផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ក៏បន្តជួយក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover (JLR) អោយបន្តទៅមុខដដែល នេះគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមហ៊ុននេះ ហើយក្រុមហ៊ុន JLR នេះ ក៏បានត្រៀមផែនការក្នុងការបញ្ចេញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងរយៈពេល 2 ឆ្នាំខាងមុខទៀតផងដែរ។ តាមការបញ្ជាក់របស់ Autocar បានអោយដឹងថា ក្រុមហ៊ុននេះ ត្រៀមបញ្ចេញនូវរថយន្តស៊េរីថ្មីដល់ទៅ 5 ម៉ូឌែល។ ថ្មីៗនេះក្រុមហ៊ុន JLR ក៏បានប្រកាសចេញនូវរថយន្តជាច្រើនម៉ូឌែលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Car of the Year Jurors ហើយពេលនេះ សម្រាប់គម្រោងផែនការរបស់ក្រុមហ៊ុននេះសម្រាប់ពេល 2 ឆ្នាំខាងមុខទៀតនេះ ក៏ឃើញកាន់តែច្បាស់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន JLR បានបញ្ជាក់រួចហើយថារថយន្តជំនាន់បន្ទាប់របស់ XJនឹងជារថយន្តអេឡិចត្រូនិចទាំងអស់ ហើយរថយន្ត Range Rover ក៏នឹងមាន version អេឡិចត្រូនិចផងដែរ ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខនេះ។ នេះគឺជារថយន្តចំនួន 2 ម៉ូឌែលនៅក្នុងចំនោមរថយន្តទាំង 5 ម៉ូឌែលដែលនឹងបង្ហាញខ្លួននៅក្នុងរយៈពេល 2 ឆ្នាំខាងមុខនេះ ហើយរថយន្ត 3 ទៀតគឺមានប្រភេទ F-Type និង XE, J-Pace SUV, Defender  និង Discovery អេឡិចត្រូនិច។ ខណៈពេលដែលរថយន្ត Range Rover និង Discovery ប្រើប្រាស់នូវអេឡិចត្រូនិចនោះ វាក៏មិនមានគម្រោងផែនការសម្រាប់រថយន្ត Defender អេឡិចត្រូនិចនោះទេ។

សម្រាប់រថយន្តម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Land Rover គឺមានដូចជារថយន្ត Range Rover, Discovery និង Defender ។ នៅឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន Land Rover និយាយថា រថយន្តទាំង 3 ម៉ូឌែលនេះនឹងមានប្រភេទ mild-hybrid និង plug-in hybrid ។ សម្រាប់រថយន្តម៉ូឌែល Range Rover Evoque និង Velar ក៏អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 នេះផងដែរ។

សម្រាប់រថយន្ត XJ ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងចុងឆ្នាំ 2020 នេះជាប្រភេទរថយន្ត Sedan អេឡិចត្រូនិចដែលមានភ្ជាប់ជាមួយនឹង plug-in electric versions ។ រថយន្ត XJ's Modular Longitudinal Architecture (MLA) ប្រភេទ SUV នឹងមានឈ្មោះហៅថា J-Pace គឺស្ថិតនៅក្នុងលំដាប់ខ្ពស់ជាង F-Pace ។ ក្រុមហ៊ុន Jaguar ក៏មានគម្រោងក្នុងការខ្ចីម៉ាស៊ីនពី BMW ដើម្បីប្រើប្រាស់នៅលើម៉ូឌែលជាច្រើនដូចជា F-Type ផងដែរដើម្បីជួយអោយក្រុមហ៊ុននេះចំណេញលុយនៅលើការអភិវឌ្ឍទៅលើម៉ាស៊ីននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន