no-alternative title
no-alternative title

Toyota RAV4 ឆ្នាំ 2019 ត្រូវបានទទួលស្គាល់ថា គឺជារថយន្តដែលមានសុវត្ថិភាពបំផុតក្នុងការប្រើប្រាស់ ពីវិទ្យាសា្ថន IIHS

សព្វថ្ងៃនេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប បានធ្វើអោយរថយន្តជាច្រើនកាន់តែមានសុវត្ថិភាពក្នុងការប្រើប្រាស់ មិនថា រថយន្តនេះ គឺជាប្រភេទម៉ូឌែលរថយន្តតូចនោះទេ ឬជារថយន្ត ដែលចេញពីក្រុមហ៊ុនផលិតរថយន្តដែល មិនប្រណិតក៏ដោយ។ ក្រុមហ៊ុន Kia ថ្មីៗនេះ បានអះអាថា ខ្លួនមានរថយន្តជាច្រើន ដែលទទួលបាននូវការចាត់ចំណាត់ថ្នាក់ Top Safety Pick (TSP) និង Top Safety Pick+ (TSP+) ចេញពីវិទ្យាស្ថាន Top Safety Pick+ (TSP+) ដែលនេះ គឺយកឈ្នះក្រុមហ៊ុន Hyundai។ ការទទួលបាននូវ TSP នេះ គឺជាការធានា និងការទទួលបាននូវចំណាត់ថ្នាក់ TSP+ នេះគឺកាន់តែពិបាកដោយសារតែវាត្រូវការនូវតម្រូវការជាច្រើនថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota RAV4 គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិក ដែលបន្ទាប់ពីរថយន្ត Ford F-150, Ram 1500 និង Chevrolet Silverado pickup trucks ប៉ុន្តែចុះចំណែកប្រព័ន្ធសុវត្ថិភាព នៅពេលដែលរថយន្តនេះ បុកគ្នានោះ? វិទ្យាស្ថាន IIHS ថ្មីៗនេះ ក៏ធ្វើការតេស្ត៍ទៅលើរថយន្ត RAV4 ឆ្នាំ 2019 ហើយដូចអ្វីដែលអ្នករំពឹងទុកចេញពីរថយន្តដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកនេះ លទ្ធផលនោះ គឺពិតជាល្អមែនទែន។

វិទ្យាសា្ថន IIHS នេះ ក៏បានផ្តល់នូវរង្វាន់  RAV4 2019 ជាមួយនឹងចំណាត់ថ្នាក់ TSP+ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតផងដែរ។ សម្រាប់រថយន្ត  RAV4 Hybrid Limited trim level ទទួលបាននូវការចាត់ចំណាត់ថ្នាក់ល្អ ខណៈពេលដែលរថយន្ត gas trims និង hybrid trims ទទួលបានត្រឹមតែចំណាត់ថ្នាក់មិនសូវល្អនោះទេ។ RAV4 គឺមិនមែនជារថយន្តតែមួយគត់នោះទេ ដែលទទួលបាននូវការត្រួតពិនិត្យពីវិទ្យាស្ថាន IIHS ទៅលើតម្រូវការនៃអំពូលមុខរបស់វានោះ។ 

ថ្មីៗនេះ សម្រាប់រថយន្ត Kia Telluride ក៏មិនទាន់ទទួលបាននូវចំណាត់ថ្នាក់ TSP+ ដោយសារតែភ្លើងអំពូលខាងមុខរបស់វា។ ភ្លើងអំពូលខាងមុខនេះ គឺក្លាយជាការព្រួយបារម្ភទៅលើប្រព័ន្ធសុវត្ថិភាពនៅក្នុងអ៊ឺរ៉ុប ដោយសារតែវា គឺជាតម្រូវការតាមច្បាប់របស់ប្រទេសនេះ។ ក្រៅពីភ្លើងអំពូលខាងមុខនេះ រថយន្ត RAV4 ក៏ទទួលបាននូវចំណាត់ថ្នាក់ល្អនៅក្នុងគ្រប់ categories ផ្សេងទៀត ហើយវាគឺជារថយន្តមួយនៅក្នុងចំណោមរថយន្ត SUVs តូចចំនួន 6 ដែលទទួលបាននូវចំណាត់ថ្នាក់ TSP+ នេះដែលរួមមានរថយន្ត Mazda CX-5, Subaru Forester, Hyundai Tucson, Hyundai Kona និង  Volvo XC40 ។ រថយន្ត  RAV4 នេះក៏ទទួលបាននូវផ្កាយ 5 ពី រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (National Highway Traffic Safety Administration) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន