no-alternative title
no-alternative title

រថយន្ត Tesla Model S និង Model X ត្រូវបានរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេនៅសហរដ្ឋអាមេរិក កំពុងតែធ្វើការស៊ើបអង្កេតទៅលើបញ្ហាប្រព័ន្ធហ្វ្រាំង

ចាប់តាំងពីវត្តមានរបស់រថយន្ត Model S បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សាររួចហើយនោះ ក្រុមហ៊ុន Tesla ទទួលបាននូវពាក្យបណ្តឹងជាច្រើនពីសំណាក់អតិថិជនរបស់ខ្លួន ដែលមានបញ្ហាពាក់ព័ន្ធទៅនឹងកម្មវិធី Software រួមនិងប្រព័ន្ធសុវត្ថិភាពទូទៅរបស់រថយន្តនេះ ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ National Highway Traffic Safety Administration (NHTSA) នៅសហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមចូលរួមមកពាក់ព័ន្ធទៅនឹងរឿងនេះផងដែរ។ នៅក្នុងរបាយការណ៍ថ្លែងការណ៍មួយបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋាភិបាលនេះ ក៏បានធ្វើការស៊ើបអង្កេតជាផ្លូវការហើយ ទៅលើបណ្តឹងរបស់អ្នកប្រើប្រាស់ Tesla ដែលមានបញ្ហាទៅលើប្រព័ន្ធហ្រ្វាំង។

យោងតាមព័ត៌មាន គឺបានបញ្ជាក់ថា បញ្ហាគឺមានការពាក់ព័ន្ធទៅលើរថយន្តចំនួន 115,000 ដែលមានរថយន្ត Tesla Model S ម៉ូឌែល 2015-2017 និង Model X ម៉ូឌែល 2016-2017 ។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេនៅសហរដ្ឋអាមេរិក បានអះអាងថា ខ្លួនទទួលបាននូវពាក្យបណ្តឹងចំនួន 43 ទៅលើបញ្ហានៃរថយន្តនេះ។ ភាគច្រើន គឺអាចនឹងមានបញ្ហាទៅលើកង់ និងសម្បករបស់វា។ នៅក្នុងនោះ ក៏មានបណ្តឹងចំនួន 32 ទៀតទៅលើបញ្ហានៃល្បឿន និង 11 ទៀតមានបញ្ហានៅពេលដែលបើកលើសល្បឿន 10 mph ផងដែរ។

នៅក្នុងពាក្យបណ្តឹងចំនួន 4 បាននិយាយបន្តថា បញ្ហារថយន្តភាគច្រើន គឺមានបញ្ហានៅពេលដែលបើកបរលឿននៅលើផ្លូវហាយវេ។ មកដល់ពេលនេះ ចំនួនបណ្តឹង ក៏មានការកើនឡើងផងដែរទៅលើរថយន្តទាំងនេះ។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា មិនមានការបង្ហាញអំពីគ្រោះថ្នាក់ ឬអ្នករងរបួសនោះទេ។ នៅក្នុងការស៊ើបអង្កេតនេះ គឺមានការផ្តោតទៅលើប្រព័ន្ធហ្វ្រាំងនៅលើរថយន្ត Model S ម៉ូឌែល 2013-2018 និងម៉ូឌែល Model X ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន