no-alternative title

ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Hyundai ប្រកាសចាប់ដៃគ្នាអភិវឌ្ឍបន្ទះឈីបសម្រាប់ប្រើប្រាស់នៅលើឧស្សាហកម្មរថយន្ត

នៅចំពេលដែលមានកង្វះខាតនៃបន្ទះឈីបនេះ រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីគោលដៅរបស់ខ្លួននៅក្នុងការផ្គត់ផ្គត់នូវបន្ទះឈីបសម្រាប់វិស័យរថយន្តអោយបានគ្រប់គ្រាន់ដោយសារតែឧស្សាហកម្មនេះគឺជាចំណូលធំសម្រាប់ប្រទេសជាតិ។ យោងតាមព័ត៌មានដែលបានចេញផ្សាយនាពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung Electronics បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន  Hyundai Motor Co ហើយក្រុមហ៊ុនទាំងពីរនេះ គឺបានចុះកិច្ចព្រមព្រៀងជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាអេឡិចត្រូនិច (Korean Electronics Technology Institute) វិទ្យាសា្ថនបច្ចេកវិទ្យារថយន្តកូរ៉េ (Korea Automotive Technology Institute) និងក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងថាមពលផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនធំៗទាំងពីរនេះ គឺបានធ្វើការសហការគ្នាក្នុងការផ្គត់ផ្គង់ទៅលើបន្ទះឈីបសម្រាប់វិស័យឧស្សាហកម្មរថយន្ត និងការបង្កើននូវការផ្គត់ផ្គង់នៅក្នុងស្រុកកាន់តែល្អជាងមុនថែមទៀតផង។ ក្រុមហ៊ុន Samsung និង Hyundai នឹងធ្វើការអភិវឌ្ឍទៅលើបន្ទះឈីបជំនាន់ក្រោយ បន្ទះឈីបសម្រាប់ការគ្រប់គ្រងទៅលើថាមពលថ្ម សេនស័ររូបភាព និងបន្ទះឈីបជាច្រើនសម្រាប់ប្រព័ន្ធរថយន្តផងដែរ។ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការអភិវឌ្ឍទៅលើផលិតផលបន្ទះឈីបកម្រិតខ្ពស់សម្រាប់រថយន្តដែលផ្អែកនៅលើ 12-inch wafers ខណៈពេលដែលឧស្សាហកម្មជាច្រើនប្រើប្រាស់នូវ  8-inch wafers ប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទីផ្សារបន្ទះឈីបរថយន្ត គឺមិនសូវខ្លាំងក្លាដូចទៅនឹងបន្ទះឈីបរបស់ស្មាតហ្វូននោះទេ ប៉ុន្តែវានឹងមានការកើនឡើងនាពេលអនាគតខាងមុខ។

ក្រុមហ៊ុន Samsung Electronics និង Hyundai Motor Co បានបញ្ជាក់ថា ពួកគេមិនទាន់អាចរកប្រាក់ចំណេញបាននោះទេនៅពេលដំបូងនេះ ប៉ុន្តែគោលដៅនៃការផ្គត់ផ្គង់បន្ទះឈីបនេះ នឹងមានការកើនឡើងនៅពេលដែលបំពេញនូវតម្រូវការទៅអោយរថយន្តអេឡិចត្រូនិចរបស់ក្រុមហ៊ុនជាច្រើនទៀតដែលកំពុងតែមានការកើនឡើងនោះ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវដំណោះស្រាយទៅលើអំពូលភ្លើង PixCell LED intelligent headlight សម្រាប់រថយន្តអគ្គិសនីផងដែរ។ ដែលបច្ចេកវិទ្យានេះ គឺនឹងប្រើប្រាស់នូវ pixel isolation technology ដើម្បីពង្រឹងទៅលើសុវត្ថិភាពក្នុងការបើកបរដូចទៅនឹង ISOCELL ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន