no-alternative title
no-alternative title

ការប្រើប្រាស់សេវាកម្មរថយន្តតាក់ស៊ីអាចហោះហើរបាន គឺនឹងក្លាយជារឿងពិតនៅក្នុងតំបន់អ៊ឺរ៉ុបនៅដើមឆ្នាំ 2024 ខាងមុខនេះ

ថ្មីៗនេះ និយ័តករកំពូលនៅក្នុងទីភ្នាក់ងារអាកាសចរណ៍អ៊ឺរ៉ុប បានបញ្ជាក់ថា រថយន្តតាក់ស៊ី ដែលមានសមត្ថភាពអាចហោះបាន អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 ឬនៅដើមឆ្នាំ 2024 នេះ។ យោងតាមខ្លឹមសារនៅក្នុងរបាយការណ៍ចេញពី Bloomberg បានសសេរថា ព័ត៌មាននេះ គឺចេញពីលោក Patrick Ky នាយកប្រតិបត្តិរបស់ទីភ្នាក់ងារ សុវត្ថិភាពអាកាសចរណ៍របស់សហភាពអឺរ៉ុប។ ហើយការប្រកាសនេះ គឺធ្វើឡើងជាផ្លូវការនៅដើមសប្តាហ៍នេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Patrick Ky បានបញ្ជាក់បន្ថែមថា សម្រាប់ Drones ស្វ័យប្រវត្តិនេះ គឺប្រហែលជាត្រូវការពេលវេលាយ៉ាងតិចណាស់ចំនួន 5 ឆ្នាំ ខណៈពេលដែលរថយន្តដែលអាចហោះបាននោះ គឺអាចនឹងលឿនជាងនេះ។ បន្ថែមពីនេះទៀតនោះ EASA ចាប់ផ្តើមធ្វើការជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតអំពីរថយន្តដែលអាចហោះបាននេះ។ ទីភ្នាក់ងារនេះ ក៏បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិកនិងនិយតករអន្តរជាតិផ្សេងទៀតផងដែរ។

លោក Patrick Ky  បានននិយាយទៀតថា រឿងនេះ ពិតជាងាយស្រួលជាងមុនក្នុងការចាប់ផ្តើមនូវរថយន្តតាក់ស៊ីអាចហោះបាននេះ។ យើងនៅមិនទាន់បានទៅឆ្ងាយនោះទេដោយសារតែវាទាមទារនូវការគិតយ៉ាងច្រើនអំពីអ្វីដែលយើងចង់ធ្វើជាមួយនឹងគំនិតនៃការប្រើប្រាស់ដោយស្វ័យប្រវត្តិនេះ។ និយ័តករនេះ ក៏បានធ្វើការប្រកាសអំពីការដឹកជញ្ជូនអ្នកដំណើរដោយស្វ័យប្រវត្តិនៅក្នុងអ៊ឺរ៉ុបផងដែរ។ ស្រដៀងគ្នានេះផងដែរ EASA ក៏បានធ្វើការចុះផ្សាយអំពីលទ្ធផលជាច្រើនអំពីការវាស់ស្ទង់មតិទៅលើការធ្វើដំនើរតាមអាកាសនេះគឺមានអ្នកដំណើរជាង 4000 នាក់មកពីទីក្រុងផ្សេងៗគ្នាចំនួន 6 នៅអ៊ឺរ៉ុប។ មានតួរលេខចំនួន 83% បានបញ្ជាក់ពីពីភាពវិជ្ជមានក្នុងការប្រើប្រាស់នូវសេវាកម្មធ្វើដំណើរនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន