no-alternative title
no-alternative title

ស្ងាត់ៗ ក្រុមហ៊ុន Huawei បានចាប់ផ្តើមដឹកជញ្ជូនរថយន្តឆ្លាតវៃរបស់ខ្លួនទៅអោយអតិថិជនបណ្តើរៗហើយ!

កាលពីថ្ងៃទី 29 ខែឧសភាកន្លងទៅនេះ រថយន្តឆ្លាតវៃអគ្គិសនី Smart Selection SERES SF5 ដែលជាសមិទ្ធិផលថ្មីរបស់ Huawei បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់អតិថិជនរបស់ខ្លួនហើយ ដែលព្រឹត្តិការណ៍នេះ ក៏មានការរៀបចំនៅក្នុងរោងចក្រ Chongqing Liangjiang នៅក្នុងប្រទេសចិនផងដែរ។ នៅទីបំផុត សម្រាប់អ្នកដែលបានធ្វើការទន្ទឹងរង់ចាំរថយន្តនេះជាយូរហើយនោះបានទទួលនូវរថយន្តរបស់ពួកគេហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា រថយន្តម៉ូឌែល SERES SF5 នេះ មានការកម្មង់បញ្ជាទិញជាង 10,000 គ្រឿង ហើយរថយន្តចំនួន 6,500 គ្រោងនឹងដឹកជញ្ជូនអោយបានលឿនបំផុតទៅកាន់អតិថិជនរបស់ខ្លួន។ សម្រាប់អតិថិជនដែលបានធ្វើការកម្មង់នៅដើមខែឧសភា ឬចុងខែមេសានេះ នឹងដឹកជញ្ជូននៅចុងខែមិថុនានេះ។ បើនិយាយអំពីតម្លៃរបស់រថយន្ត SF5 Two-Wheel-Drive គឺមានតម្លៃប្រហែលជា 216,800 (34,000 USD) Yuan និងប្រភេទ  Four-Wheel-Drive គឺមានតម្លៃ  246,800 Yuan (38,000 USD)។

សូមជំរាបថា រថយន្តនេះ គឺជាកិច្ចសហការរបស់ក្រុមហ៊ុន SERES និង Huawei ដែលបំពាក់នូវបច្ចេកវិទ្យា Huawei smart car technology ដែលក្នុងនោះមានមុខងារ Huawei DriveONE, HiCar, Huawei Sound System និង control methods ផងដែរ។ រថយន្ត SF5 នេះ អាចធ្វើដំណើរបានចម្ងាយ 180Km ហើយវាអាចបើកបានចំងាយដល់ទៅ 1000 គីឡូមែត្រ។ រថយន្តនេះមាន 4 ពណ៌ខាងក្រៅគឺ Zhan Blue. Gilt Black, Titanium Silver Gray និង Peral White ខណៈពេលដែលពណ៌ខាងក្នុងរបស់រថយន្តនេះគឺមានពណ៌ Ivory, Bird feather Red និង Polar Night Black ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន