no-alternative title
no-alternative title

ក្រុមវិស្វកររបស់ Huawei បាននិយាយថា បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុននេះ នឹងអភិវឌ្ឍរួចរាល់ នៅត្រឹមឆ្នាំ 2025

កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies ត្រូវបានគេនិយាយថា កំពុងតែធ្វើការផលិតរថយន្តរបស់ខ្លួន។ នៅក្នុងពេលដដែលនេះ ក្រុមហ៊ុននេះ មិនទាន់បញ្ចេញនូវរថយន្តរបស់ខ្លួននៅលើទីផ្សារនៅឡើយទេ។ នៅក្នុងសប្តាហ៍នេះ អ្នកតំណាងរបស់ក្រុមហ៊ុន Huawei បានប្រកាសអំពីការអភិវឌ្ឍទៅលើបច្ចេកវិទ្យាautopilot technology អោយបានសម្រេចនៅត្រឹមរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Wang Jun ប្រធានផ្នែករថយន្តឆ្លាតវៃរបស់ក្រុមហ៊ុន Huawei Technologies បានប្រាប់ទៅកាន់សារព័ត៌មាន  Reuters ថា គោលដៅរបស់ក្រុមការងាររបស់យើងក្នុងការសម្រេចនូវបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិអោយបាននៅត្រឹមឆ្នាំ 2025។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនរបស់ចិន គឺបានធ្វើការនៅលើរឿងនេះ។ ក្រុមហ៊ុន Baidu បានធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនជាមួយនឹងកិច្ចសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តជាច្រើន។ 

ក្រុមហ៊ុន Huawei Technologies ក៏ចាប់ផ្តើមធ្វើការនៅលើរឿងនេះផងដែរ។ ក្រុមហ៊នបច្ចេកវិទ្យានេះ បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ចិនក្នុងការអភិវឌ្ឍទៅលើកម្មវិធី software មួយនៅលើ  on-board multimedia systems។ ដំណោះស្រាយនៃទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei អាចធ្វើការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G network។ យ៉ាងណាមិញ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះ គឺមានការខាតបង់គឺដោយសារតែការដាក់ទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិក។ 

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានធ្វើការចុះកិច្ចព្រមព្រៀងក្នុងការហាមប្រាមទៅលើក្រុមហ៊ុន និងវិនិយោគិនជាច្រើនរបស់សហរដ្ឋអាមេរិក នៅក្នុងការវិនិយោគជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់ចិន។ ឯកសារនេះ គឺមានបញ្ជីរបស់ក្រុមហ៊ុនចំនួន 59 ដែលស្ថិតនៅក្នុងការហាមប្រាមនេះ។ នៅក្នុងបញ្ជីនេះ ក៏មានក្រុមហ៊ុន Huawei និងក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតចំនួន 3 ទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម