no-alternative title
no-alternative title

Ford បង្ហាញនូវកង់អគ្គិសនី S-100T ដំបូងបំផុតរបស់ខ្លួនស្របពេលដែល Scooters កំពុងតែមានការពេញនិយមខ្លាំងនៅទីផ្សារអាមេរិក

Spin ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Ford បានបង្ហាញចេញនូវ e-scooter ដំបូងបំផុតរបស់ខ្លួន។ សម្រាប់ផលិតផលថ្មី Scooter ដែលមានលេខកូឌ S-100T នេះ គឺមានការឌីស្សាញជាមួយនឹងរូបរាងយ៉ាងរឹងមាំ និងសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ថែមទៀតផង។ តាមរយៈនៃការបង្ហាញវត្តមាននូវកង់អគ្គិសនីថ្មីរបស់ខ្លួននេះ ក្រុមហ៊ុន Ford បានបង្ហាញនូវក្តីសង្ឃឹមក្នុងការទាក់ទាញកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់ថ្មីៗជាច្រើន ជាមួយនឹងការប្រឡូកចូលទៅក្នុងទីផ្សារនៅពេលនេះ ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពព័ត៌មាននេះ បានបញ្ជាក់ថា Spin S-100T នេះនឹងបង្ហាញខ្លួននៅក្នុងទីក្រុង Sacramento សហរដ្ឋអាមេរិកនៅត្រឹមខែកក្កដាខាងមុខនេះហើយ។ អ្វីដែលពិសេសនោះ គឺផលិតផលថ្មី Scooter S-100T នឹងដាក់លក់ដំបូងចំនួនត្រឹមតែ 25 គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុន Spin មានក្តីសង្ឃឹមថានឹងបង្កើនការផលិតរបស់ខ្លួនរហូតដល់ទៅច្រើនពាន់គ្រឿងនៅត្រឹមឆ្នាំ 2022 នេះ។

កង់អគ្គិសនី Scooter S-100T នេះគឺត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន Spin ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ តាំងពីឆ្នាំ 2019 មកម្លេះ។ សម្រាប់ម៉ូឌែលមុនៗរបស់ក្រុមហ៊ុន Spin គឺមានកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុនជាច្រើនដូចជា Segway-Ninebot និង Okai។ 

នៅក្នុងពេលនេះ Scooters គឺមានការពេញនិយមខ្លាំងមែនទែន។ មុនពេលដែលដាក់លក់នៅលើទីផ្សារនោះ S-100T គឺបានធ្វើតេស្តយ៉ាងល្អិតល្អន់ និងអាចប្រើប្រាស់បានដល់ទៅ 3 ឆ្នាំថែមទៀត។ ក្រុមហ៊ុន Spin មានក្តីសង្ឃឹមថាសម្រាប់កង់អគ្គិសនីថ្មីនេះនឹងជួយស្តារនូវទំនុកចិត្តឡើងវិញនៅក្នុងទីផ្សារផងដែរ។ សម្រាប់ថាមពលថ្ម រយៈចម្ងាយ និងមុខងារជាច្រើនទៀតរបស់កង់ S-100T នៅមិនទាន់ដឹងនៅឡើយទេ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន