no-alternative title
no-alternative title

Lenovo Flex 5G បង្ហាញខ្លួនជាផ្លូវការនៅអាមេរិកជាមួយនឹងបន្ទះឈីប Snapdragon 8cx 5G និងប្រព័ន្ធប្រតិបត្តិការ windows-10

ដូចអ្វីដែលជាការផ្តល់អោយរបស់ក្រុមហ៊ុន Microsoft និង Samsung នោះ កុំព្យូទ័រ Lenovo Flex 5G នេះ ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8cx 5G។ កុំព្យូទ័រយួរដៃថ្មីនេះ មានការទ្រទ្រង់ទៅលើបណ្តាញ Ultra Wideband mmWave 5G NR Network របស់ក្រុមហ៊ុន Verizon រួមជាមួយនឹងបណ្តាញ Sub-6GHz 5G Networks។ ក្រៅពីបច្ចេកវិទ្យា 5G នេះ កុំព្យូទ័រ Lenovo Flex នេះ ក៏ជាកុំព្យូទ័រដែលមានការចាប់អារម្មណ៍ខ្លាំងផងដែរ។ Lenovo Flex 5G មានត្រចៀកបត់ចំនួន 360- ដឺក្រេ និងការទ្រទ្រង់នូវ Touch Input ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះ Lenovo Flex 5G គឺមានទម្ងន់ស្រាលត្រឹមតែ 2.97 ផោន និងមានអេក្រង់ទំហំ 14 អ៊ីង ទ្រទ្រង់បាននូវក្នុងកម្រិត 1080p ជាមួយនឹងគែម Bezels ស្តើងនៅជ្រុងទាំង 3 របស់វា។ កុំព្យូទ័រនេះ មានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ កុំព្យូទ័រនេះ គឺមានរន្ធ USB-C 3.1 ports ចំនួន 2 រន្ធ headphone/microphone និងរន្ធដោតស៊ីម Nano-SIM Slot។ ក្រុមហ៊ុន Lenovo បានប្រើប្រាស់នូវថាមពលថ្ម 60Wh និងអាចប្រើប្រាស់បាន 25 ម៉ោង។ នៅលើ Lenovo Flex 5G ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។

កុំព្យូទ័រ Lenovo Flex 5G នេះ បង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី 18 ខែមិថុនានេះ នៅក្រុមហ៊ុន Verizon។ អតិថិជនជាច្រើន អាចទិញកុំព្យូទ័រនេះនៅក្នុងតម្លៃ $1,399។ កុំព្យូទ័រ Lenovo Flex 5G នេះ ដាក់លក់នៅក្នុងចក្រភពអង់គ្លេសនៅលើវេបសាយ EE។ នៅក្នុងប្រទេសស្វីស លោកអ្នកអាចរកទិញបាននៅលើ Sunrise ឬលោកអ្នកអាចរកទិញនៅចិនតាមរយៈ China Mobile៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន