no-alternative title
no-alternative title

រថយន្ត Mitsubishi Mirage ឆ្នាំ 2021 បានបង្ហាញវត្តមានហើយ គឺមានតម្លៃត្រឹមតែ 15000 ដុល្លាប៉ុណ្ណោះ

រថយន្ត Mitsubishi Mirage ស៊េរីឆ្នាំ 2021 បានបង្ហាញខ្លួនហើយជាមួយនិងការឌីស្សាញរូបរាងប្លែក និងកាន់តែទំនើបជាងមុន ជាពិសេសតម្លៃត្រឹមតែ 15,000$ (តម្លៃនៅបរទេស) ដែលតម្លៃនេះ គឺប្រហាក់ប្រហែលនឹងតម្លៃឡានពីរបីទឹកនៅស្រុកខ្មែរ ដែលមានអាយុកាលប្រើប្រាស់ជិត 20ឆ្នាំ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមានសរបស់រថយន្តនេះ គឺសម្រាប់អ្នក ដែលកំពុងសម្លឹងមើលរថយន្តផលិតនៅប្រទេសជប៉ុន មានបច្ចេកវិទ្យាទំនើប រូបរាងស្រស់ស្អាត និងស៊ីសាំងតិចផងនោះ អាចពិចារណាលើរថយន្ត Mitsubishi Mirage 2021 នេះបាន។ រូបរាងខាងក្រៅ របស់ Mirage ឌីហ្សាញមក បែប Sport បន្តិច តាមរយៈកាងខាងមុខ អំពូលមុខ និងប៉ាណា ជាដើម។ 

ផ្នែកខាងក្នុងរថយន្តនេះ គឺមានអេក្រង់កម្សាន្តបំពាក់មកជាមួយទំហំ 7 អ៊ីញ ដែលអាចប្រើជាមួយមុខងារ Apple CarPlay, Android Auto បានថែមទៀតផង។ ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ កាន់តែទំនើប ដោយមានបំពាក់នូវភ្លើងទំលាក់ហ្វា កូដ ស្វ័យប្រវត្តិ ប្រព័ន្ធចាប់ហ្វ្រាំងអូតូ និងមុខងាររក្សាគន្លងរថយន្តលើដងផ្លូវជាដើម។

ចំពោះម៉ាស៊ីននៅរាងស្ទើគីឡូបន្តិច ព្រោះ Mitsubishi Mirage ឆ្នាំ 2021 បំពាក់មកត្រឹមម៉ាស៊ីនទំហំ 1.2L ស៊ីឡាំង 3 កម្លាំង 78សេះ។ ទោះបីជា មិនមានប្រើបច្ចេកវិទ្យា hybrid ដូចរថយន្តដទៃ ប៉ុន្តែ Mirage ជួយសន្សំសំចៃបានខ្ពស់ 100 Km ស៊ីសាំងត្រឹមតែ 6.5L ប៉ុណ្ណោះ។ បន្ថែមពីនេះ ក៏មានការធានារយៈពេល 5ឆ្នាំ ឬ 60,000 miles ចេញពីក្រុមហ៊ុនថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន
Ford Territory 2026 ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត

Ford Territory 2026 ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត

ដោយ ប៉េងលីន
រីករាយបុណ្យនៃក្តីស្រឡាញ់ ជាមួយប្រូម៉ូសិនពិសេសពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ

រីករាយបុណ្យនៃក្តីស្រឡាញ់ ជាមួយប្រូម៉ូសិនពិសេសពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ

ដោយ ប៉េងលីន
BYD Atto 3 Evo ថ្មីដំណើរការដោយប្រព័ន្ធ 4WD គាំទ្រដោយប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន

BYD Atto 3 Evo ថ្មីដំណើរការដោយប្រព័ន្ធ 4WD គាំទ្រដោយប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន

ដោយ ប៉េងលីន
រូបភាពផ្លូវការណ៌ Galaxy S26 ត្រូវបានទម្លាយចេញបន្ទាប់ពី Galaxy S26 Ultra

រូបភាពផ្លូវការណ៌ Galaxy S26 ត្រូវបានទម្លាយចេញបន្ទាប់ពី Galaxy S26 Ultra

ដោយ ប៉េងលីន
Xiaomi YU7 Max ត្រូវបានគេប្រទះឃើញបើកបរជាលើកដំបូងនៅលើមហាវិថីមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក

Xiaomi YU7 Max ត្រូវបានគេប្រទះឃើញបើកបរជាលើកដំបូងនៅលើមហាវិថីមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក

ដោយ ប៉េងលីន