no-alternative title
no-alternative title

ក្រុមហ៊ុន Sony បានបញ្ចេញនូវគំរូរថយន្តអគ្គីសនី Vision-S 02 electric SUV របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2022

នៅក្នុងព្រឹត្តិការណ៍ CES 2022 ថ្មីៗនេះ ក្រុមហ៊ុន Sony បានបញ្ចេញនូវគំរូរថយន្តអគ្គីសនី Vision-S 02 electric SUV របស់ខ្លួន ដែលមើលទៅរូបរាងរបស់រថយន្តថ្មីជំនាន់ទីពីនេះ គឺមានភាពទាក់ទាញមែនទែន និងសក្តិសមជារថយន្ត SUV ពិតៗតែម្តង។ ហើយជាមួយនឹងការបង្ហាញវត្តមាននៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុនមួយនេះ ក៏មានគំរោងនៅក្នុងផលិតចេញនូវអាគុយសម្រាប់រប្រើប្រាស់លើថយន្តអគ្គីសនីនេះ នៅក្នុងអាជីវកម្ម Sony Mobility Inc របស់ខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងរថយន្តនេះ ក្រុមហ៊ុន Sony បានបញ្ជាក់ថា កាលពីចុងឆ្នា 2020 កន្លងទៅនេះ ខ្លួនបានធ្វើតេស្តសាកល្បងរួចរាល់ហើយទៅលើការបើកបររថយន្តអគ្គីសនីរបស់ខ្លួននេះ នៅលើផ្លូវសាធារណៈជាច្រើននៅទី្វបអឺរ៉ុប។ អ្វីដែលគួរអោយចាប់អារម្មណ៌នៅក្នុងពេលនេះគឺ គំរូរថយន្តនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវសិនស័រទាំងខាងក្នុង និងខាងក្រៅតែម្តង ដោយមានទាំងការប្រើប្រាស់នូវ CMOS imagers និង LiDAR Sensors ជាដើម ដើម្បីបន្ថែមជំនួយសម្រាប់អ្នកបើកបរហើយនិងជួយដល់រថយន្តនេះ មានសមត្ថភាពអាចបន្លឿនការបើកបរដោយស្វ័យប្រវត្តិថែមទៀតផង។ 

ដូចអ្វីដែលគេបញ្ជាក់មុននេះអញ្ចឹង ក្រុមហ៊ុន Sony គឺបាននឹងកំពុងតែពន្លឿនការធ្វើតេស្តទៅលើគ្រប់ផ្នែកទាំងអស់នៃរថយន្តនេះ ដើម្បីធ្វើយ៉ាងណា អោយទទួលបាននូវអជ្ញាប័ណ្ណនៅក្នុងប្រកាសចេញនូវរថយន្តជំនាន់ទីពីរនេះអោយបានឆាប់ ដើម្បីរថយន្តមេះ អាចរត់នៅលើដងផ្លូវសាធារណៈបាន។ 

ហើយបើនិយាយពីផ្នែកខាងក្នុងវិញ រថយន្តអគ្គីសនី Vision-S 02 electric SUV គឺមានការបំពាក់មកជាមួយនូវ ToF Sensors សម្រាប់អ្នកបើកបរងាយស្រួលនៅក្នុងការគ្រប់គ្រង និងស្វែងរកទីតាំងផងដែរ បន្ថែមពីនេះ ក៏មានតម្លើងមកជាមួយនូវមុខងារ Voice commands ទៀតផង។ នៅលើរថយន្តនេះ ក៏មានបំពាក់នូវ 5G connectivity ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងរថយន្តបានគ្រប់ពេលផងដែរ ហើយនឹងភ្ជាប់រថយន្ត តាមរយៈកម្មវិធីបញ្ជាពីចម្ងាយថែមទៀត។

សូមជំរាបថា រថយន្តអគ្គីសនី Vision-S 02 electric SUV គឺនៅតែជាគំរូប៉ុណ្ណោះ គេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Sony នឹងផលិតចេញនៅពេលណានោះទេ ប៉ុន្តែគេជឿថា ក្រុមហ៊ុននេះ គឺបាននឹងកំពុងតែដំណើរការលើគម្រោងនេះហើយ ដូច្នេះ គឺរង់ចាំតែឱកាសមួយសម្រាប់ការប្រកាសចេញតែប៉ុណ្ណោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន