no-alternative title
no-alternative title

Rivian Automotive ទទួលបានប្រាក់លើកទឹកចិត្តពន្ធចំនួន 1.5 ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រនៅក្នុងរដ្ឋហ្សកហ្ស៊ី

ក្រុមហ៊ុន Rivian Automotive ដែលជាក្រុមហ៊ុនធំមួយរបស់អាមេរិកមានជំនាញខាងផលិតរថយន្តប្រភេទ Pick-Up Trucks ដើរដោយថាមពលអគ្គិសនី ត្រូវបានគេរាយការណ៌ថា នឹងទទួលបាននូវទឹកប្រាក់លើកទឹកចិត្តចំនួន ដល់ 1.5 ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការបង្កើតនូវរោងចក្រផលិតរថយន្តមួយ ដែលគេដឹងថា គឺមានទីតាំងស្ថិតនៅជិតតំបន់ Atlanta ដែលការជួយទំនុកបំរុងនៅពេលនេះ ត្រូវបានគេមើលឃើញថា នឹងជម្រុញទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតរថយន្តរបស់ក្រុមហ៊ុនមួយននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កញ្ចប់នៃប្រាក់លើកទឹកចិត្តនេះ គឺប្រកាសដោយរដ្ឋហ្សកហ្ស៊ី ដែលនេះ គឺជាកញ្ចប់ថវិកាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋមួយនេះ។ សូមជំរាបថា នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋហ្សកហ្ស៊ី បាននិយាយថា គឺមានឥណទានពន្ធ ការកាត់បន្ថយពន្ធ និងការឧបត្ថម្ភផ្សេងៗ ដូចជាការរៀបចំកន្លែង និងការគាំទ្រការបណ្តុះបណ្តាលការងារពីរដ្ឋនេះផងដេរ។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តនេះ ក៏នឹងទទួលបាននូវឥណទានពន្ធស្របច្បាប់ចំនួន 476 លានដុល្លារប្រសិនបើវាបំពេញតាមការសន្យា ដើម្បីបង្កើតការងារសរុបចំនួន 7,500 នៅដំណាច់ឆ្នាំ 2028។ ប្រសិនបើក្រុមហ៊ុននេះ មិនអាចសម្រេចបាននោះទេ រដ្ឋហ្សកហ្ស៊ី នឹងមានវិធានការការពារទៅលើការជាប់ពន្ធផ្សេងទៀតផងដែរ។ ក្រុមហ៊ុននេះ នឹងទទួលបាននូវទឹកប្រាក់ចំនួន 288 លានដុល្លារអាមេរិកនៅក្នុងការចំណាយទៅលើការរៀបចំគេហទំព័រ និងកម្មវិធីបណ្តុះបណ្តាលការងារផងដែរ។ សម្រាប់ការបន្ធូរបន្ថយពន្ធនៅក្នុងរដ្ឋនេះ គឺមានការបញ្ចេញកញ្ចប់ថវិកាចំនួនដល់ទៅ 700 លានដុល្លារអាមេរិកេណោះនៅក្នុងរយៈពេល 25 ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន