no-alternative title

ក្រុមហ៊ុន Huawei បានដកតំណែងប្រធានផ្នែកក្រុមអភិវឌ្ឍបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ខ្លួនបន្ទាប់ពីការអធិប្បាយមិនត្រឹមត្រូវអំពី Tesla

ព្រឹត្តិការណ៍ World Artificial Intelligence Conference 2021 (WAIC 2021) គឺជាវេតិកាមួយ ដែលមានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។ ព្រឹត្តិការណ៍នេះ គឺបានបញ្ចប់ទៅជាមួយនឹងរឿងដែលគួរអោយភ្ញាក់ផ្អើលផងដែរ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺក្រុមហ៊ុន Huawei បានប្រកាសអំពីការដកប្រធានផ្នែកបើកបរដោយស្វ័យប្រវត្តិលោក Su Jing ទៅវិញ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានចេញនូវសេចក្តីប្រកាសអំពីការដកនូវប្រធានផ្នែកនេះគឺដោយសារតែការអធិប្បាយមិនត្រឹមត្រូវអំពីបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla នៅក្នុងព្រឹត្តិការណ៍នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Su អះអាងថា រថយន្ត Tesla កំពុងតែសម្លាប់មនុស្ស ដែលគាត់ចង់សំដៅទៅលើបញ្ហានៃបច្ចេកវិទ្យា autopilot ដែលមានការរាយការណ៍អំពីបញ្ហាជាច្រើននៅក្នុងពេលថ្មីៗនេះ។ លោក Su Jing បានធ្វើការជាមួយនឹងក្រុមហ៊ុន Huawei អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគាត់ក៏មានសមត្ថភាពក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនេះ ហើយគាត់ក៏ជាបុគ្គលិកឆ្នើមផងដែរ។ កាលពីពេលមុននេះ គាត់គឺជា ប្រធានផ្នែកស្ថាបត្យកម្មនៃ Huawei Terminal Company និងប្រធានផ្នែកបើកបរឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ផងដែរ។ 

គាត់បានដឹកនាំក្នុងការបង្កើតនូវដំណោះស្រាយសុវត្ថិភាពស្វ័យប្រវត្តិ ADS ដែលមានការបង្ហាញនៅលើរថយន្ត BAIC Arcfox Alpha S ផងដែរ។ រថយន្តនេះគឺជារថយន្តឆ្លាតវៃដំបូងបំផុតដែលមានបំពាក់នូវដំណោះស្រាយ Lidar របស់ក្រុមហ៊ុន Huawei ហើយនេះគឺជាម៉ូឌែលដំបូងបំផុតដែលបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS នេះ។ មានការបញ្ជាក់ថា ហេតុផលនៃការដកប្រធានផ្នែករថយន្តស្វ័យប្រវត្តិនេះគឺលើសពីការអធិប្បាយទៅលើក្រុមហ៊ុន Tesla នេះ។ 

មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Weilai (NIO) និងក្រុមហ៊ុនជាច្រើនទៀតក៏ទាក់ទងលោក Su Jing ផងដែរ។ យ៉ាងណាមិញ លោក Su និងក្រុមហ៊ុន NIO បដិសេធទៅលើពាក្យចចាមអារ៉ាមនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន