no-alternative title
no-alternative title

Honda មានគោលដៅលក់រថយន្តអគ្គិសនី Prologue របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក អោយបានចំនួន 70,000 គ្រឿងនៅឆ្នាំ 2024 ខាងមុខនេះ

ក្រុមហ៊ុន Honda Motors នៅក្នុងសហរដ្ឋអាមេរិក ទើបតែទម្លាយថាខ្លួនមានគោលដៅក្នុងការលក់រថយន្តអគ្គិសនី Prologue series របស់ខ្លួនចំនួន 70,000 គ្រឿង ហើយការលក់រថយន្តនេះ នឹងចាប់ផ្តើមនៅក្នុងទីផ្សាររបស់អាមេរិកនៅក្នុងឆ្នាំ 2024 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ Reuters នោះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ហុននេះ ក៏មានគម្រោងក្នុងការបន្ថែមនូវរថយន្តអគ្គិសនីចំនួនសរុបចំនួន 500,000 នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2030 នេះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះក៏មានគោលដៅក្នុងការសម្រេចអោយបាននូវរថយន្តដែលមិនបញ្ចេញនូវឧស្ម័នពុល ១០០% នៅក្នុងអាមេរិកខាងជើងនៅត្រឹមឆ្នាំ 2040 នេះ។ 

ព័ត៌មាននេះត្រូវទម្លាយនៅពេលដែលប្រធានាធិបតី Joe Biden របស់អាមេរិកចុះកិច្ចព្រមព្រៀងកាលពីខែមុននេះដែលមានគោលដៅក្នុងការកំណត់អោយពាក់កណ្តាលនៃរថយន្តដែលដឹកអ្នកដំណើរនៅត្រឹមឆ្នាំ 2030 នឹងគ្មានការបញ្ចេញនូវឧស្ម័ន។ អ្វីដែលគួរអោយកត់សម្គាល់នោះ រថយន្ត Honda Prologue series គឺមានការសហការជាមួយនឹងក្រុមហ៊ុន General Motors Co ហើយវាផ្អែកនៅលើ Ultium platform ដែលផ្តោតទៅលើប្រព័ន្ធថាមពលថ្មនោះ។ 

ក្រុមហ៊ុនទាំងពីរនេះក៏ផលិតរថយន្ត Acura SUV ផងដែរ។ ក្រុមហ៊ុន GM នឹងទទួលខុសត្រូវក្នុងការតម្លើងនូវរថយន្ត Prologue និង Acura SUV ហើយរថយន្តទាំងពីរនេះនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2024 នេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Honda នៅមិនទាន់បានទម្លាយអំពីរោងចក្រដែលនឹងសាងសង់នូវរោងចក្ររថយន្តថ្មីនេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន