no-alternative title
no-alternative title

Detel Easy Plus បង្ហាញនូវកង់អគ្គិសនីរបស់ខ្លួន ដែលមានសមត្ថភាពអាចជិះក្នុងល្បឿន 25km/h និងអាចធ្វើដំណើរបានដល់ទៅ 60 គីឡូម៉ែត្រ

នៅពេលនេះការប្រើប្រាស់កង់អគ្គីសនីនៅទីផ្សារនៅក្នុងប្រទេសឥណ្ឌា គឺមានការកើនឡើងខ្លាំងក្លាមែនទែនហើយ ក្រុមហ៊ុន Detel Easy Plus ក៏បានបង្ហាញនូវកង់អគ្គិសនីថ្មីនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។ កង់អគ្គិសនីថ្មីនេះ មានសមត្ថភាពអាចបើកបរក្នុងល្បឿន 25km/h ហើយនិងអាចធ្វើដំណើរបានដល់ទៅ 60 គីឡូម៉ែត្រនៅក្នុងការសាកថ្មម្តង។ កង់អគ្គិសនីនេះប្រើប្រាស់នូវ 250W motor ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កង់អគ្គិសនីនេះ អាចផ្ទុកទម្ងន់បានដល់ទៅ 170kg។ កង់នេះ មានថាមពលថ្ម 20Ahហើយការសាកថ្មកង់នេះពី 0 ទៅ 100% គឺចំណាយពេលវេលាពី 4-5 ម៉ោង។ បើមើលទៅលើការឌីស្សាញនោះ ក្រុមហ៊ុន Detel Easy Plus ផ្តល់នូវអ្វីដែលប្លែកពីក្រុមហ៊ុន Alther និង Ola។ កង់នេះ មានការឌីស្សាញយ៉ាងទាន់សម័យដែលងាយស្រួលក្នុងការផលិត និងតម្លៃថោកជាងមុនផងដែរ។

ក្រុមហ៊ុននេះ បានផ្តល់ជូននូវការធានាជូនរយៈពេល 1 ឆ្នាំ និងរយៈពេល 2 ឆ្នាំ ឬ 40,000km ទៅលើថាមពលថ្មរបស់វា។ កង់ Detel Easy Plusនេះគឺមានពីរពណ៌សម្រាប់ជ្រើសរើសនោះគឺ Metallic Red និង Silver Grey។ កង់នេះមានតម្លៃ  ₹41,999 (~$570) បើធៀបជាមួយនឹង Ola S1 ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា កាលពីខែមុននេះ គឺមានតម្លៃចាប់ផ្តើមពី ₹99,999 ។ កង់នេះអាចរកទិញបាននៅក្នុងរដ្ឋ Haryana, Delhi និង  West Uttar Pradesh ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន