no-alternative title
no-alternative title

ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន ដែលមានកម្លាំងអាចធ្វើដំណើរបាន 500km នៅពេលសាកពេញម្តង

នៅទីបំផុត Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានវិវត្តទៅកាន់ការផលិតទៅលើរថយន្តអគ្គិសនីហើយ។ កាលពីពេលមុននេះ ក្រុមហ៊ុននេះ ធ្លាប់បានបញ្ចេញនូវគំនិតសម្រាប់រថយន្តអគ្គិសនី ហើយនៅពេលនេះ គំនិតបានក្លាយជាការពិតហើយជាមួយនឹងការបង្ហាញរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា bZ4X។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍ Shanghai Motor Show កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Toyota ក៏បានបង្ហាញនូវរថយន្ត bZ4X ដែលនេះ គឺគ្រាន់តែជា Concept ប៉ុណ្ណោះ។ នៅពេលនេះ ក្រុមហ៊ុន Toyota បានផ្តល់នូវលក្ខណៈបច្ចេកទេសកាន់តែប្រសើរទៅលើរថយន្ត SUV ប្រភេទអគ្គិសនី ដែលមានឈ្មោះហៅថា bZ4X ។ ក្រុមហ៊ុន Toyota ក៏បានដាក់លក់រថយន្តអគ្គិសនីនេះ នៅក្នុងប្រទេសចិន មុនពេលដែលដាក់លក់នៅលើទីផ្សារសកល។

សម្រាប់ពាក្យថា  “bZ” នេះ គឺសំដៅទៅលើពាក្យថា beyond zero ដែលយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Toyota នេះគឺផ្តោតទៅលើរថយន្ត EVs។ រថយន្ត bZ4X នេះ គឺមានថាមពលថ្មកម្លាំង 71.4 kWh ដែលអាចធ្វើដំណើរបានចម្ងាយ  500 km (310 miles) សម្រាប់ front-wheel-drive version និងចម្ងាយ 460 km (286 miles) សម្រាប់ all-wheel-drive version នៃរថយន្ត SUV នេះ។ 

ក្រុមហ៊ុន Toyota បានបំពាក់នូវមុខងារ ដែលគួរអោយចាប់អារម្មណ៍ជាច្រើននៅលើរថយន្ត bZ4X នេះ។ រថយន្តនេះ គឺប្រើប្រាស់នូវដំបូលសូឡាផងដែរ ដែលអាចបង្កើតនូវថាមពលក្នុងការធ្វើដំណើរបានចម្ងាយដល់ទៅ 1,800 km ក្នុងមួយឆ្នាំ។ សម្រាប់ផ្ទាំងសូឡានេះ គឺផ្តល់ថាមពលទៅកាន់ថ្មយ៉ាងហោចណាស់ចំនួន 3 គ្រាប់នៅក្នុងពេលធ្វើដំណើរ។

បន្ថែមពីនេះ រថយន្ត bZ4X នេះ ក៏បំពាក់នូវប្រព័ន្ធក្នុងគ្រប់គ្រងទៅលើកង់រថយន្តដើម្បីធានាទៅលើការធ្វើដំណើរនៅក្នុងស្ថានភាពលំបាក ឬផ្លូវលំបាកៗ ឬនៅពេលដែលត្រូវការបើកមុខងារ Lane Tracing Assist ជាដើម។ រថយន្ត bZ4X SUV នឹងបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារនៅពាក់កណ្តាលឆ្នាំ 2022 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន