no-alternative title
no-alternative title

OPPO ត្រូវបានគេដឹងថា កំពុងធ្វើការលើសង្វាក់ផលិតកម្មរថយន្តអគ្គិសនីដែលអាចនឹងចេញផ្លែផ្កាលើទីផ្សារនាអំឡុងដើមឆ្នាំ 2024

កាលពីដើមខែវិច្ឆិកានេះ មានរបាយការណ៍មួយបានបង្ហើបថាក្រុមហ៊ុនសម្ព័ន្ធ BBK Electronics ដែលជាមេរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនដូចជាម៉ាក OnePlus, OPPO និង vivo ជាដើម បានស្នើសុំចុះឈ្មោះពាណិជ្ជសញ្ញា (Trademark) សម្រាប់អាជីពកម្មផលិតរថយន្ត និងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា។

ហើយក្នុងពេលនេះក៏មានព័ត៌មានថ្មីមួយបាននិយាយថា នៅខណៈពេលនេះ OPPO បាននឹងកំពុងដំណើរការលើសង្វាក់ផលិតកម្មរថយន្តអគ្គិសនីដែលអាចនឹងចេញជាផ្លែផ្កានៅលើទីផ្សារនាអំឡុងដើមឆ្នាំ 2024។ បើតាមរបាយការណ៍ចេញផ្សាយដោយបណ្តាញ 91Mobiles តាមរយះ Tipster ឈ្មោះថា Mukul Sharma បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់សកលរបស់ចិនមួយនេះ បាននឹងកំពុងធ្វើការលើសង្វាក់ផលិតកម្មរថយន្តអគ្គិសនីសម្រាប់ទីផ្សារប្រទេសឥណ្ឌា។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងតាមឯកសារស្នើសុំពាណិជ្ជសញ្ញារបស់ OPPO បានឲ្យដឹងថា ក្នុងសង្វាក់ផលិតកម្មរថយន្តអគ្គិសនី (EVs) គឺមានរាប់បញ្ចូលនូវការផលិតរថយន្តអគ្គិសនី និងម៉ូដែលអគ្គិសនីប្រភេទ (Electronic Scooter) ផងដែរ ហើយគម្រោងសង្វាក់ផលិតកម្មក្នុងអាជិពកម្មថ្មីរបស់ OPPO ក៏បាននឹងកំពុងដំណើរការផងដែរក្នុងពេលបច្ចុប្បន្ននេះ។ ប្រភព Tipster ដដែលខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា រថយន្តអគ្គិសនីរបស់ OPPO អាចនឹងចេញជាផ្លែផ្កានាចុងឆ្នាំ 2023 ឬក៏ដើមឆ្នាំ 2024។ យ៉ាងណាក៏ដោយប្រភពមិនបានបញ្ជាក់ពីពេលវេលាក្នុងការចេញលក់របស់ OPPO EVs រួមនឹងគុណសម្បត្តិ ហើយនឹងបច្ចេកវិទ្យាដែលនឹងមានបំពាក់នៅលើរថយន្តអគ្គិសនីរបស់ OPPO នោះទេ។ 

គួរកត់សំគាល់ដែរថា ជាមួយនឹងទីផ្សាររថយន្តអគ្គិសនី (EV Market) ក្នុងពេលបច្ចុប្បន្ននេះកំពុងមានវិសាលភាពរីកចម្រើនខ្លាំង ដែលញ៉ាំងឲ្យក្រុមហ៊ុនផលិតរថយន្តកំពុងសម្លឹងមើលការពង្រីកវិសាលភាពរបស់ពួកគេនៅក្នុងទីផ្សារតំបន់អាស៊ីផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្ត Tesla ក៏ធ្លាប់បានប្រកាសពីផែនការណ៍ក្នុងការនាំយករថយន្តអគ្គិសនីរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌាផងដែរ ដូច្នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ ជាក្រុមហ៊ុនថ្មីដែលកំពុងធ្វើការលើសង្វាក់រថយន្តអគ្គិសនី ក៏កំពុងសំឡឹងមើលវិសាលភាពក្នុងការពង្រីកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសអាស៊ីដែលជាប្រទេសមានប្រជាជនច្រើនលំដាប់ទីពីរក្នុងពិភពលោកបន្ទាប់ពីប្រទេសចិនមួយនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន