no-alternative title
no-alternative title

រថយន្តថ្មីដ៏ទំនើប GAC EMKOO ត្រៀមបើកទំព័រប្រវត្តិសាស្ត្រថ្មីនៅលើទីផ្សារកម្ពុជាឆាប់ៗនេះហើយ!

ថ្មីៗនេះ មានការប្រទះឃើញនូវការបង្ហោះនូវរូបភាពថ្មីមួយ ដែលមានការបង្ហាញនូវរថយន្តទំនើបថ្មីមួយរបស់ក្រុមហ៊ុន GAC ម៉ូដែល New EMKOO ដែលរូបភាពនេះ គឺមានប្រភពចេញពី Page ផ្លូវការណ៌របស់ក្រុមហ៊ុនផ្ទាល់តែម្តង។ បើក្រឡេកទៅមើលរូបភាពនេះ គឺបានបង្ហាញថា New EMKOO គឺជារថយន្តដ៏ទំនើបមួយ ដែលត្រូវបានក្រុមហ៊ុនរចនារូបរាងឡើងថ្មីប្រណិតស្របតាមបរិបទឧស្សាហកម្មបច្ចេកវិទ្យារថយន្តទំនើបកម្រិតខ្ពស់ “Hi-Tech Industrial Aesthetics” ជាមួយការរចនាថ្មីដែលបាញ់តម្រង់ទៅរកនិន្នាការប្រកបដោយសោភ័ណ្ឌភាពថ្មីស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនៅក្នុងវិថីឧស្សាហកម្មរថយន្តនាពេលអនាគត និងសម្រាប់មនុស្សជំនាន់ថ្មី។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើផ្នែកខាងមុខ New EMKOO ត្រូវបានរចនាឡើងជាមួយផ្ទាំងប៉ាណាធំស្ទើរតែពេញផ្នែកខាងមុខជាមួយរចនាបែបឆ្នូតបញ្ឆិតប្រទាក់គ្នាមើលទៅពិតជាមានភាពទាក់ទាញដែលហៅថា “Illuminant Grille”  និងមានរំលេចដោយស្លាកសញ្ញាអក្សរ ‘G’ នៅចំកណ្តាលចង្លោះចង្កៀង LED ហើយក៏មិនភ្លេចរំលេចដោយម៉ូឌែល “EMKOO” មួយផ្ទាំងនៅចំកណ្តាលសំណាញប៉ាណារបស់រថយន្ត។ សម្រាប់អំពូល LED វិញត្រូវបានរចនាឡើងមានរាងជាអក្សរ “V” ហៅថា “V-Shaped Design” ជាមួយអំពូល LED និង Daytime running light អូសកាត់នៅខាងលើ និងកាត់បញ្ឆិតចុះក្រោមចូលក្នុងប៉ាណាមួយបន្ទាត់ហៅថា “Eyes of Revelation”។ ហើយនៅផ្នែកខាងលើមានកាងសំរាប់ភ្ជាប់ដាក់អីវ៉ាន់ រីដៃទ្វារត្រូវបានរចនាលឹបចូលលូនចេញដែលមើលទៅកាន់តែមានភាពទំនើប។

ក្រឡេកមកផ្នែកខាងក្រោយរបស់ New EMKOO វិញត្រូវបានរចនាបែប “avant-garde design” ព្រមទាំងមានរំលេចការតុបតែងឲ្យកាន់តែមានភាពទាក់ទាញជាមួយ Spoiler រួមជាមួយរន្ធបំពង់ស៊ីម៉ាំងភ្លោះដែលធ្វើឲ្យ New EMKOO មើលទៅកាន់តែមានភាពស្រស់ស្អាតទាក់ទាញ និងអំនាចនៅលើដងវិថី។ ជាងនេះទៅទៀតក៏មានរំលេចដោយអំពូលភ្លើងពណ៌ក្រហមដុតច្បាស់ហៅថា “"Quantum Lightsabers" នៅសងខាងរាងអក្សរ “V” ផ្តល់ពន្លឺភ្លើងច្បាស់នៅពេលបើកបរនៅពេលរាត្រី កាត់បន្ថយហានិភ័យកម្រិតខ្ពស់ដោយអ្នកបើកបរនៅខាងក្រោយ។ និយាយរួមទៅគំរូនៃការរចនារបស់ New EMKOO គឺជារចនាបថថ្មីប្លែកដាច់ពីម៉ូដែលរថយន្ត GAC បច្ចុប្បន្ន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន