no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Dongfeng Nano Box បង្ហាញខ្លួនជាមួយតម្លៃត្រឹមតែ 8,800 ដុល្លារប៉ុណ្ណោះ

ថ្មីៗនេះ មានរថយន្តជំនាន់ថ្មី Dongfeng Nano Box ដែលជាប្រភេទរថយន្ត SUV ប្រភេទតូច បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិន ហើយតាមរយៈក្រុមហ៊ន Dongfeng EV។ Nano Box គឺជារថយន្តថ្មីមួយ ដែលស្ថិតនៅក្រោមអាជីវកម្មរបស់ Dongfeng Group ដែលមានការផ្តោតនៅលើរថយន្តប្រភេទតូច។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននះបានអោយដឹងថា រថយន្តនេះ គឺមានការអភិវឌ្ឍដោយក្រុមហ៊ុន Renault ដែលត្រូវបានក្រុមហ៊ុនដាក់ឈ្មោះថា Renault Kwid និងរថយន្តប្រភេទអគ្គិសនីមានឈ្មោះថា Renault City K-ZE។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះ គឺត្រូវបានផលិតដោយក្រុមហ៊ុនចិន Dongfeng-Renault នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ Nano Box មានទំហំ 3732/1579/1515mm និងមានប្រវែង 2423mm។ រថយន្តនេះ ប្រើប្រាស់នូវរន្ធសាកនៅខាងមុខរថយន្ត និងមានការឌីស្សាញជាមួយនិងជម្រើស 2 ពណ៌។ នៅផ្នែកខាងក្នុងរថយន្តនេះមានអេក្រង់ពីរដាច់ពីគ្នា ដោយអេក្រង់បង្ហាញព័ត៌មានកុងទ័រ និងព័ត៌មានបើកបរមានទំហំ 7 អ៊ីង និងមួយអេក្រង់មួយទៀតទំហំ 10-អ៊ីងសម្រាប់ការបង្ហាញព័ត៌មានផ្សេងៗ។ ជាមួយគ្នានេះ ក៏នូវមានការ App សម្រាប់ធ្វើការបញ្ជាការបើកទ្វា និងបិទទ្វា បិទបើកម៉ាស៊ីនត្រជាក់ និងការស្វែករករថតរថយន្តថែមទៀតផង។ ជាមួយគ្នានេះ ក៏នូវមានការគ្រប់គ្រងទៅលើការសាកថ្ម និងទម្ងន់កង់ បានផងដែរ។ សម្រាប់កៅអីអង្គុយឌីស្សាញចេញពីស្បែក។

និយាយពីកម្លាំងម៉ាស៊ីនរបស់ Nano Box គឺប្រើប្រាស់នូវម៉ូទ័រកម្លាំង 33kW និងមានកម្លាំងវិលបាន 125 ញូតុនម៉ែត្រ។ ក្រុមហ៊ុន Dongfeng បានបញ្ជាក់ថា រថយន្តនេះអាចបង្កើតកម្លាំងបានចាប់ពី 0 ទៅ 50km/h ដោយប្រើពេលត្រឹម 6 វិនាទីប៉ុណ្ណោះ។ សម្រាប់អាគុយ គឺប្រើថ្ម lithium iron phosphate battery ដែលអាចរត់បាន 201km។ នៅប្រាំឆ្នាំខាងមុខ ក្រុមហ៊ុន Dongfeng EV មានគម្រោងនឹងបង្ហាញចេញនូវម៉ូដែលថ្មីចន្លោះពី 3 ទៅ 5 ម៉ូដែលទៀត ដែលមានប្រភេទ SUVs និង sedans។ សម្រាប់តម្លៃ គឺមានចន្លោះចាប់ពី 8,800 ដុល្លា ទៅ 96,00 ដុល្លារ) ដែលជាតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន