no-alternative title
no-alternative title

Nio បាននាំចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល ET7 EV Sedan ស៊េរីឆ្នាំ 2022 ចូលទៅកាន់ទឹកដីទីផ្សារអឺរ៉ុបជាលើកដំបូង

បន្ទាប់ពីទទួលបានភ្លើងខៀវបើកផ្លូវពីនិយតករក្នុងតំបន់អឺរ៉ុបកាលពីខែមេសា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Nio បានចាប់ផ្តើមធ្វើការដឹកជញ្ជូនកញ្ចប់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ាក Nio ET7 ដែលជារថយន្តអគ្គិសនីប្រភេទ Sedan ចូលទៅកាន់ទីផ្សារដ៏សំខាន់របស់ពិភពលោកមួយនេះ។ Nio ET7 EV Sedan គឺជារថយន្តទី 2 របស់ក្រុមហ៊ុនដែលបានជាន់ច្រាំងកំពង់ផែតំបន់អឺរ៉ុប បន្ទាប់ពីក្រុមហ៊ុនបានណែនាំម៉ូដែល ES8 នៅប្រទេសន័រវេសកាលពីឆ្នាំមុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីម៉ាក Nio ET7 នេះនឹងមានវត្តមាននៅក្នុងបណ្តាប្រទេសជាច្រើនក្នុងទឹកដីអឺរ៉ុប។ ដោយក្រុមហ៊ុន Nio មានគោលដៅក្នុងការចេញលក់ ET7 EV Sedan នៅក្នុងទីផ្សារប្រទេសអាល្លឺម៉ង់ ហូឡង់ ដាណឺម៉ាក និងស៊ុយអែត បន្ថែមពីលើទីផ្សារប្រទេសន័រវេស។ ក្រុមហ៊ុននេះក៏មានគម្រោងក្នុងការនាំយកប្រព័ន្ធសេវាកម្ម និងរថយន្តរបស់ខ្លួនជាច្រើនបន្ថែមទៀតទៅកាន់អឺរ៉ុបនាពេលអនាគតផងដែរ។ ទោះជាយ៉ាងណាក្រុមហ៊ុន Nio មិនបានប្រាប់ពីចំនួនរថយន្តដែលខ្លួនបានដឹកជញ្ជូនលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុបនោះទេ ប៉ុន្តែ ផ្អែកតាមរូបរាង  គឺមានយ៉ាងហោចណាស់ក៏ចំនួន ២០០ គ្រឿងដែរ។ ហើយរថយន្ត Nio ET7 EV ភាគច្រើនទំនងជារថយន្តដែលទទួលបានការបញ្ជាទិញមុនពីអតិថិជនពីក្នុងតំបន់អឺរ៉ុប ហើយរថយន្តទាំងនោះអាចនឹងដឹកជញ្ចូនទៅដល់ដៃអតិថិជននៅថ្ងៃណាមួយក្នុងខែតុលាខាងមុខនេះ។

សូមបញ្ជាក់ថា Nio ET7 គឺជារថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ Sedan ទ្វា 4 និង 5 កៅអ៊ី ដែលត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើងប្រណិត ជាមួយការបំពាក់ម៉ូទ័រទាញកង់ទាំង 4 ឬហៅថា AWD (All Wheel Drive) ដែលផ្តល់ថាមពលបាន 480kW ជាមួយកំលាំង 653hp និងកំលាំងបង្វិល 850Nm ដែលអាចជាន់ស្ទុះពីចំនុច 0 ទៅ 100 គីឡូម៉ែត្រចាយពេលប្រមាណ 3.9 វិនាទី។ ET7 EV Sedan ភ្ជាប់មកជាមួយថ្មប្រភេទ Solid state battery ទំហំ 150kWh ដែលសាកពេញម្តងអាចបើកបរបានរយះចំងាយផ្លូវ 1,000 គីឡូម៉ែត្រ។ នៅខាងក្នុងរថយន្តត្រូវបានឌីស្សាញឡើងយ៉ាងប្រណិតដោយមានការបំពាក់នូវអេក្រង់កម្សាន្តទំហំ 12.8 អ៊ីញ AMOLED Touchscreen និងអេក្រង់ពីក្រោយចង្កូតទំហំ 10.2 អ៊ីញ ព្រមទាំងមានបំពាក់ប្រព័ន្ធកាមេរ៉ាទាំងខាងមុខ និងខាងក្រោយប្រភេទ 360 Camera System ដែលគាំទ្រមុខងារ reversing camera និងមុខងារចូលចតដោយស្វ័យប្រវត្តិ Automatic Parking Assist។

រថយន្តអគ្គិសនីនេះមានដំឡើងមកនូវប្រព័ន្ធសែនស័រមួយជុំរថយន្តតែម្តង ដែលសរុបមានចំនួន 33 Sensor មានដូចជា 500m long range front LiDAR, 5 mmWave radars, 11 8MP cameras, 12 sensors, 2 high-precision positioning units, High Beam Control, Forward Collision Warning, Automatic Emergency Braking, Traffic Sign Recognition, Lane Change Warning, Lane Departure Warning, Blind Spot Alert, Rear Cross Traffic Alert with pedestrian and cyclist detection, Fatigue Driving monitoring, Side opening warning និង Forward driving recorder ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន