no-alternative title
no-alternative title

ក្រុមហ៊ុន TOYOTA បានត្រៀមបញ្ចេញរថយន្តអគ្គិសនីជាច្រើនម៉ូឌែលនៅលើទីផ្សារ

ជាមួយនឹងការបន្តក្នុងការអភិវឌ្ឍទៅលើឧស្សាហកម្មរថយន្តអគ្គិសនីនោះ នៅពេលនេះ អ្នកប្រើប្រាស់ជាច្រើន មានការចាប់អារម្មណ៍ជាច្រើនទៅលើរថយន្តអគ្គិសនីរួមជាមួយនឹងរថយន្ត hybrid ផងដែរ។ ថ្មីៗនេះ ស្ថាបនិករបស់ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា រថយន្តម៉ូដែល Hybrid គួរតែត្រូវបញ្ឈប់។ បើតាមព័ត៌មានថ្មី បានសសេរថា ក្រុមហ៊ុន Toyota គឺមានចក្ខុវិស័យផ្សេងខុសពីគេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota គឺបានត្រៀមបង្ហាញខ្លួនហើយ ខណៈដែលរថយន្ត Hybrids ក៏នៅតែមានការពេញនិយមដដែល។ តាមរបាយការណ៌របស់ “Wall Street Journal” បានសសេរថា លោក Jack Hollis ដែលជាអនុប្រធានផ្នែកលក់នៅអាមេរិកខាងជើងរបស់ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងបទសម្ភាសន៍ថា អ្នកប្រើប្រាស់នៅមិនទាន់ងាកចេញពីរថយន្តប្រើប្រាស់សាំងទៅកាន់រថយន្តអគ្គិសនីភ្លាមៗនោះទេ។ រថយន្តប្រភេទ Hybrids អាចនឹងក្លាយជាដំណោះស្រាយដែលមានការពេញនិយមខ្លាំងនាពេលខាងមុខសម្រាប់អ្នកប្រើប្រាស់។

លោក Jack Hollis បានជឿជាក់ថា ទីផ្សាររថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ននេះ គឺមិនទាន់មានភាពចាស់ទុំនៅឡើយទេ។ បន្ថែមពីនេះទៀតនោះ តម្លៃរបស់រថយន្តអគ្គិសនីក៏ខ្ពស់ផងដែរ។ ជាមួយគ្នាតម្លៃរថយន្តអគ្គិសនីជាច្រើន ក៏មានតម្លៃខ្ពស់ផងដែរ នេះគឺដោយសារតែតម្លៃនៃវត្ថុធាតុដើមដូចជា Lithium, Cobalt និងសមាសភាគផលិតថ្មឡើងថ្លៃ។ លោកបានអះអាងថា ក្រុមហ៊ុននេះ នឹងបន្តក្នុងការអភិវឌ្ឍទៅលើរថយន្ត Hybrid ជាច្រើនម៉ូដែលទៀត ដែលមានតម្លៃសមរម្យ។ សម្រាប់រថយន្ត Hybrids គឺមិនមានភាពខុសគ្នាខ្លាំងពីរថយន្តអគ្គិសនីនោះទេ។ បើធៀបជាមួយនឹងរថយន្តម៉ូដែលអគ្គីសនីសុទ្ធនោះ លោក Jack Hollis បានជឿជាក់ថា រថយន្តម៉ូដែល Hybrid នឹងកាន់តែទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើននៅលើទីផ្សារ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន