no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី Hozon Auto Neta S តម្លៃ 3 ម៉ឺនដុល្លារ សាកភ្លើងមួយពេញម្តងអាចបើកបានចំងាយផ្លូវជាង 1,000 គីឡូម៉ែត្រ

Neta S គឺជារថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2022 របស់ក្រុមហ៊ុន Hozon Auto ដែលទើបតែប្រកាសចេញកាលពីពេលថ្មីៗនេះ។ ហើយពេលនេះ Neta S ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍លើកដំបូងនៅក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល 3 ម៉ឺនដុល្លារឡើងទៅ។ សូមជំរាបថា Hozon Auto គឺជាក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះមួយក្នុងចំនោមក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ 2014 ដោយកិច្ចសហការគ្នារវាងក្រុមហ៊ុន Beijing Sinohytec និងសកលវិទ្យាល័យTsinghua University  ដែលក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេក្នុងលោកដែលបានរួមសហការជាមួយនឹងសកលវិទ្យាល័យក្នុងការអភិវឌ្ឍបង្កើតផលិតរថយន្ត។ រហូតដល់ឆ្នាំ 2018 ក្រុមហ៊ុន Hozon បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវិស្វកម្មរថយន្ត ឬ Autonomous Research Center ផ្ទាល់ខ្លួននៅក្នុងតំបន់ឧស្សាហកម្មបច្ចេកវិទ្យា Silicon Valley និងផលិតបានរថយន្តចំនួន 4 ម៉ូដែល ហើយ Hozon Auto Neta S ជារថយន្តម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន។

Neta S ជារថយន្តអគ្គិសនីប្រភេទ Sedan ដែលមានប្រវែងតួខ្លួនជិត 5 ម៉ែត្រ និងមានជម្រើសពីរម៉ូដែល គឺ Neta S BEV ក៏ដូចជា EV ដើម្បីជំនួយដល់ការបង្កើនល្បឿនបើកបរ ហើយរថយន្តស៊េរីថ្មីនេះក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារប្រទេសចិនផងដែរ។ សម្រាប់ម៉ូដែលខ្ពស់បំផុតរបស់ Neta S Series គឺអាចរត់បានរយះចំងាយផ្លូវដល់ 680 ម៉ាយល៍ ឬប្រហែល 1,100 គីឡូម៉ែត្រ។ វាប្រើប្រាស់ម៉ាស៊ីនសាំងចំនុះ 1.5L រួមជាមួយម៉ូទ័រចំនួន 4 ឬ 4 Cylinder Monitor ដោយម៉ូទ័រទាំង 4 គ្រាប់នេះ គឺប្រើសម្រាប់សាកថ្មប៉ុណ្ណោះ ដោយពួកវាមិនបានភ្ជាប់ដោយផ្ទាល់ជាមួយប្រព័ន្ធបើកបរ Drivetrain របស់រថយន្តនោះទេ។

សម្រាប់ម៉ូដែល Neta S BEV វិញបានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ 2 Electric Motors សម្រាប់ទាញបង្វិលកង់ទាំងបួន ឬ All Wheels Drive។ ម៉ូដែលនេះម៉ូទ័រអគ្គិសនីទាំង 2 រស់វាអាចផលិតកំលាំង Horsepower បាន 455hp និងល្បឿនបង្វិលបាន 620Nm ដែលអាចជាន់សន្ទុះល្បឿនពីចំនុច 0 ទៅ 100 គីឡូម៉ែត្រចំនាយពេលតិចជាង 4 វិនាទី ហើយការសាកអាចគុយពេញម្តងអាចបើកបរបានចំងាយផ្លូវជាង 400 ម៉ាយល៍ ឬជាង 643 គីឡូម៉ែត្រ។ Hozon  Auto Neta S Series បំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ 4L Autonomous Driving ដែលភ្ជាប់ដោយប្រព័ន្ធចាប់សញ្ញា LiDAR Sensor ចំនួន 2 គ្រាប់ ជាមួយប្រព័ន្ធសែនស័រជំនួយមួយជុំរថយន្តចំនួន 30 គ្រាប់ផ្សេងទៀត។ ទោះជាយ៉ាងណា Neta S Series គឺមិនទាន់ដាក់ឲ្យដំណើរការជាមួយប្រព័ន្ធ Huawei Inside នៅឡើយទេ ដែលបច្ចុប្បន្នប្រព័ន្ធ Huawei Inside គឺបានបំពាក់ដំបូងគេនៅលើរថយន្តម៉ាក Avatr 11 ប៉ុណ្ណោះ។

ចំពោះតម្លៃវិញ Hozon Auto Neta S មានតម្លៃខ្ទង់ប្រហែល $29,600 ហើយសម្រាប់ម៉ូដែលកំពូលមានតម្លៃខ្ទង់ប្រហែល $50,300 និងមានជម្រើស 3 ពណ៌៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន