no-alternative title
no-alternative title

Peugeot e-Streetzone Electric Scooter សាកថ្មីពេញ រត់បានចំងាយ 112 គីឡូម៉ែត្រ ជាមួយល្បឿនអតិបរិមា 45km/h

ក្រុមហ៊ុន Peugeot Motorcycles ទើបតែបានប្រកាសចេញកូនម៉ូតូអគ្គិសនីស៊េរីថ្មី Peugeot e-Streetzone Electric Scooter ដែលបំពាក់អាគុយអគ្គិសនីចំនួនពីរ និងមានសមត្ថភាពបើកបរបានចំងាយ 112 គីឡូម៉ែត្រ។ Peugeot e-Streetzone Electric Scooter គឺជាកំណែជំនាន់ថ្មីបន្តពីម៉ូដែល 500cc Streetzone ICE ដែលបានបង្ហាញវត្តមានកាលពីមួយទសវត្សរ៍មុន។

កូនម៉ូតអគ្គិសនីប្រភេទ Scooter ជំនាន់ថ្មីនេះមានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើអាគុយអគ្គិសនីមួយ (single battery model) ដែលអាចបើកបរបានចំងាយ 61 គីឡូម៉ែត្រ នៅពេលប្រើមុខងារ Eco-mode និងបានចំងាយ 51 គីឡូម៉ែត្រនៅពេលប្រើជាមួយមុខងារ Boost Mode។ ម៉ូដែល Single Battery Model នេះមានល្បឿនអតិបរិមា 25 គីឡូម៉ែត្រ និង 45 គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំនែកម៉ូដែលប្រើអាគុយអគ្គិសនីចំនួនពីរគ្រាប់ (Dual Battery Model) អាចបើកបានរយះចំងាយ 112 គីឡូម៉ែត្រដោយប្រើមុខងារ Eco Mode និង 96 គីឡូម៉ែត្រនៅពេលបើក Boost Mode។ សម្រាប់អាគុយអគ្គិសនីមួយគ្រាប់មានទំងន់ 12 គីឡូក្រាម ដែលធ្វើឲ្យទំងន់សរុបរបស់កូនម៉ូតូ e-Scooter ស៊េរីថ្មីនេះមានទំងន់ 102 គីឡូក្រាមសម្រាប់ម៉ូដែលអាគុយអគ្គិសនីពីរគ្រាប់ និង 90 គីឡូក្រាមសម្រាប់ម៉ូដែលប្រើអាគុយមួយគ្រាប់។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អ្វីដែលពិសេសអាគុយអគ្គីសនីរបស់ Peugeot e-Streetzone Electric Scooter គឺអាចដោះចេញពីឃ្លប់បាន និងដាក់សាកភ្លើងនៅខាងក្រៅបានដោយចំនាយពេលខ្ទង់ 5 ម៉ោងក្នុងការសាកមួយពេញម្តង។ ហើយអ្វីដែលពិសេសកូនម៉ូតូអគ្គិសនី e-Scooter ស៊េរីថ្មីនេះ ក៏គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ។ e-Streetzone Electric Scooter បំពាក់ម៉ូទ័រដែលមានល្បឿងបង្វិលកម្រិត 105nm ដែលសមស្របសម្រាប់ការជិះនៅក្នុងទីប្រជុំជន ឬទីក្រុង។ សម្រាប់ប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវា e-Scooter ស៊េរីថ្មីនេះបានបំពាក់នូវប្រព័ន្ធ hydraulic suspension នៅលើកង់ទាំងមុខក្រោយជាមួយសំបកកង់ខ្នាត 110/70-12 រួមនឹងប្រព័ន្ធហ្វ្រាំងឌីសផ្នែកកងខាងមុខ និងគៀបនៅផ្នែកកង់ក្រោយ។ 

នៅផ្នែកដៃខាងមុខក៏មានបំពាក់អេក្រង់ LCD Screen សម្រាប់បង្ហាញប្រាប់ពីភាគរយថ្ម និងព័ត៌មានសំខាន់ៗផ្សេងថែមទៀតផង។ ហើយវាក៏មានរន្ធ USB សម្រាប់សាកថ្មឲ្យឧបករណ៍ដូចជាទូរស័ព្ទអំឡុងពេលធ្វើដំណើរផងដែរ។ សម្រាប់ឃ្លុបដាក់អីវ៉ាន់ក្រោមកែបអាចផ្ទុកទំងន់បាន 20Kg។ ហើយកូនម៉ូតូអគ្គិសនី Peugeot e-Streetzone Electric Scooter នឹងប្រកាសចេញលក់ផ្លូវការណ៍នៅដើមឆ្នាំ 2023។ សម្រាប់តម្លៃ និងព័ត៌មានលម្អិតផ្សេងទៀតរបស់ e-Scooter ស៊េរីថ្មីនេះក្រុមហ៊ុនមិនទាន់បានបញ្ជាក់ប្រាប់ឲ្យដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
 Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

ដោយ ប៉េងលីន