no-alternative title
no-alternative title

Tesla ប្រកាសប្រមូលរថយន្ត Model X និង Model Y ចំនួនជាង 32 ម៉ឺនគ្រឿងក្រោយមានបញ្ហាប្រព័ន្ធភ្លើងដំណើរការមិនប្រក្រតី

ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តជាង 321,000 គ្រឿងរបស់ខ្លួនចូលក្នុងរោងចក្រ ក្រោយរកឃើញថា មានបញ្ហាលើកម្មវិធីដែលបណ្តាលឲ្យប្រព័ន្ធភ្លើងផ្នែកខាងក្រោយលើរថយន្តខ្លះមិនដំណើរការត្រឹមត្រូវ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេក្នុងលោករបស់សហរដ្ឋអាមេរិកមួយនេះបានប្រកាសពីសកម្មភាពកាលពីថ្ងៃសៅរ៍នៅក្នុងឯកសាររដ្ឋបាលចរាចរណ៍ និងសុវត្ថិភាពផ្លូវជាតិ ឬ National Highway Traffic and Safety Administration នៅក្នុងទម្រង់ឯកសារ PDF ដែលបានដកស្រង់ការផ្សាយដោយបណ្តាញ Reuters បង្ហាញថា ការប្រមូលមកវិញសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla សម្រាប់ម៉ូដែលរថយន្ត 2023 Model 3 និង 2020 ដល់ 2023 Model Y ដែលផលិតសម្រាប់ទីផ្សារអាមេរិក។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមសេចក្តីជូនដំណឹងរបស់ស្ថាប័នសុវត្ថិភាពផ្លូវគោកហៅកាត់ថា NHTSA របស់អាមេរិកបាននិយាយថា "នេះជាករណីដ៏កម្របំផុតសម្រាប់បច្ចេកទេសភ្លើងចង្កៀងខាងក្រោយនៅលើផ្នែកម្ខាង ឬទាំងសងខាងនៃយានយន្តដែលមិនដំណើរការដោយប្រក្រតី ដែលអាចបណ្តាលឱ្យមានការរកឃើញកំហុសខុសឆ្គងក្នុងអំឡុងពេលបើកបររថយន្ត"។  ដូចជា នៅពេលចង្កៀងភ្លើងជាន់ហ្រ្វាំង ចង្កៀងភ្លើងបម្រុង និងចង្កៀងភ្លើងប្តូរសញ្ញាសុំបត់ ឬវ៉ាជែងរបស់រថយន្តមិនដំណើរការ។"

ជុំវិញបញ្ហានេះក្រុមហ៊ុន Tesla នឹងដាក់ចេញការធ្វើបច្ចុប្បន្នភាពកម្មវិធីថ្មីសម្រាប់រថយន្តទាំងនោះដើម្បីដោះស្រាយបញ្ហានេះ។ ទោះជាយ៉ាងណាក្រុមហ៊ុនមិនមានរបាយការណ៍បញ្ជាក់អំពីការមានគ្រោះថ្នាក់ណាមួយទាក់ទងនឹងបញ្ហាកើតមានឡើងនោះទេ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះក្នុងពិភពលោកមួយនេះ បានរកឃើញបញ្ហាបច្ចេកទេសទាំងនេះកាលពីចុងខែតុលា។ ដោយនៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយទៀតកាលពីថ្ងៃមុននេះ ក្រុមហ៊ុន Tesla បានក៏ប្រមូលមកវិញនូវរថយន្តប្រហែល 30,000 គ្រឿងដែលរកឃើញមានបញ្ហាលើប្រព័ន្ធពោងសុវត្ថិភាពអ្នកដំណើរផ្នែកខាងមុខដំណើរការមិនប្រក្រតីចំពោះរថយន្ត Model X។

គិតត្រឹមឆ្នាំនេះក្រុមហ៊ុន Tesla បានធ្វើការប្រកាសពីដំណើរការប្រមូលរថយន្តរបស់ខ្លួនមកវិញចំនួន 19 លើកនៅទីផ្សារសហរដ្ឋអាមេរិក។ ដែលកាលពីដើមខែនេះ ក្រុមហ៊ុនបានប្រមូលមកវិញនូវរថយន្ត Model S និង Model X ចំនួន 40,186 គ្រឿង ដែលបញ្ហាផ្នែកទន់ (Software)  ដែលនាំឲ្យបានបញ្ហាលើដៃចង្កូតពិបាកក្នុងការបើកបរ។ ហើយនៅមុននោះ ក្រុមហ៊ុនបានប្រមូលរថយន្តជាងមួយលានគ្រឿងដែលមានបង្ហាញទ្វារដំណើរការមិនត្រឹមត្រូវផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន