no-alternative title
no-alternative title

Sony Honda Mobility គ្រោងតម្លើងឧបករណ៌ PlayStation 5 និងមាតិកាកម្សាន្តជាច្រើននៅលើរថយន្តអគ្គីសនីជំនាន់ថ្មីរបស់ខ្លួន

បើយើងនិយាយទៅដល់ឧបករណ៌ PlayStation 5 ជំនាន់ថ្មីនោះ ឃើញថា ក្រុមហ៊ុន Sony បានប្រកាសចេញរូចហើយ។ ប៉ុន្តែបើតាមព័ត៌មានដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយនេះ គ្រោងនឹងប្រកាសចេញនូវជំនាន់ថ្មីរបស់ឧបករណ៌ PlayStation 5 ដែលមានកម្រ៉ាស់ស្តើងជាងមុននៅឆ្នាំក្រោយនេះហើយ។ បើតាមពាក្យចចាមអារ៉ាមនោះ ឧបករណ៌ PlayStation 5 ជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួននេះ គឺនឹងការឌីស្សាញរួមគ្នារវាងក្រុមហ៊ុន Sony និង Honda ហើយអាចនឹងបំពាកនៅលើរថយន្តឆ្លាតវៃជំនាន់ថ្មីថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Izumi Kawanishi ដែលជាអគ្គនាយកក្រុមហ៊ុន Sony Honda Mobility បាននិយាយថា ខ្លួននឹងមានការតម្លើងនូវមាតិការបស់ PlayStation 5 នៅលើរថយន្តរបស់ខ្លួន ប៉ុន្តែលោកបានបញ្ជាក់ច្បាស់អំពីរព័ត៌មានច្បាស់ពីរឿងនេះនោះទេ។  លោកបាននិយាយថា ក្រុមហ៊ុនធំៗទាំងពីរ ក៏គ្រោងនឹងប្រើប្រាស់នូវមុខងារ ចាក់ចំរៀង ការទស្សនាភាពយន្ត ក៏ដូចជាមុខងារលេងហ្គេមនៅរថយន្តជំនាន់ថ្មីរបស់ខ្លួនផងដែរ ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីសម្រាប់ការកម្សាន្តកាន់តែសំបូរបែប។

លោកបានបន្តថា ក្រុមហ៊ុន Sony មានមាតិកាកម្សាន្តជាច្រើនសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ ហើយគម្រោងនេះ គឺបង្កើតឡើងដើម្បីជាការប្រកួតប្រជែងជាមួយនិង Tesla ផងដែរ។ Kawanishi បានបញ្ជាក់ថា ក្រុមហ៊ុន Tesla គឺមិនមានផ្តល់សេវាកម្មនេះនៅឡើយទេ។ ក្រុមហ៊ុនេះ អាចនឹងមានការផ្តោតខ្លាំងទៅផ្នែកកម្សាន្តផ្សេងទៀតសម្រាប់រថយន្តជំនាន់ថ្មីនាពេលខាងមុខ។ ក្រុមហ៊ុន Sony Honda Mobility ត្រូវបានគេដឹងថា គ្រោងនឹងនាមចេញនូវរថយន្តអគ្គីសនីដំបូងរបស់ខ្លួនទៅកាន់អាមេរិកខាងជើង នាឆ្នាំ 2025 ខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន