no-alternative title
no-alternative title

រថយន្តប្រភេទ Plug-in Hybrid របស់ BYD ស៊េរីថ្មីមួយទៀត បានបង្ហាញខ្លួននៅចិន ប៉ុន្តែមិនទាន់មានតម្លៃផ្លូវការនៅឡើយទេ

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញរថយន្តស៊េរីថ្មីម៉ូដែល Seal 06 ដែលជារថយន្ត Plug-in Hybrid ស៊េរីថ្មីរបស់ខ្លួន ដែលកន្លងមក ត្រូវបានគេរំពឹងថា ជាម៉ូដែល Qin L។ ទោះជាយ៉ាងណា Seal 06 គឺជាសមាជិតថ្មីក្នុងគ្រួសារ Seal EV និង Seal DM-i របស់ BYD ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារនាពេលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះការឌីស្សាញរបស់ BYD Seal 06 មានភាពប្រណិតទាក់ទាញជាមួយបណ្តោយខ្លួនរាងខ្លីជាង Seal EV និង Seal DM-i បន្តិច។ រថយន្ត Plug-in Hybrid Sedan ស៊េរីថ្មីនេះមានបណ្តោយ 4,830mm, ទទឹង 1,875mm, កម្ពស់ 1,495mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,790mm ដែលធៀបទៅនឹងម៉ូដែល Qin L ដែលបានបែកធ្លាយលើកមុនដែលមានបណ្តាយ 4830mm, ទទឹង 1900mm និងកម្ពស់ 1495mm, ជាមួយគម្លាតពីកង់មុខទៅកង់ក្រោយ 2790mm។

 

BYD Seal 06 បានបំពាក់នូវម៉ាស៊ីន Hybrid ទំហំ 1,498ml ដែលអាចផលិតថាមពលបាន 74kW និងអាចជាន់ល្បឿន Top Speed បានដល់ 180k/h។ BYD Seal 06 ត្រូវបានស្ថាបនាឡើងដោយប្រើនូវស្ថាបត្យកម្មគំរូ BYD DM-i Hybrid system និងបានប្រើនៅបច្ចេកវិទ្យាស្នូលដែលមាននៅលើម៉ូដែល Qin L ប៉ុន្តែ មានការផ្លាស់ប្តូរសមាសភាគគ្រឿងតុបតែងមួយចំនួនខុសពី Qin L បន្តិច។

ទោះបីជាកំពុងមានប្រជាប្រិយភាពខ្លាំង និងឈានដល់ចំនុចកំពូលនៅក្នុងទីផ្សាររថយន្តអគ្គិសនីទាំងនៅទីផ្សារប្រទេសចិន និងទីផ្សារពិភពលោកក៏ពិតមែន ប៉ុន្តែ BYD នៅតែបន្តការគាំទ្រសម្រាប់ការផលិតរថយន្តកូនកាត់ ឬ Hybrid Vehicle ជាមួយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ខ្លួន។ ហើយសម្រាប់ការបង្ហាញខ្លួនរបស់ BYD Seal 06 សបញ្ជាក់ពីការជម្រុញការលក់រថយន្ត Plug-in Hybrid របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមមួយកម្រិតទៀត។

 

ទោះជាយ៉ាងណា BYD មិនទាន់បានបង្ហើបពីតម្លៃរបស់ Seal 06 Plug-in Hybrid របស់ខ្លួននៅឡើយទេក្នុងពេលនេះ។ ហើយថ្មីៗនេះ BYD ទើបតែបញ្ចេញលក់រថយន្តប្រភេទ mid-side SUV EV ថ្មីរបស់ខ្លួនម៉ូដែល Yuan Up ដែលមានតម្លៃត្រឹមតែ $14,000 ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន