no-alternative title
no-alternative title

ការលក់រថយន្តប្រភេទ Plug-in Hybrid របស់ប្រទេសចិន មានការកើនឡើងប្រមាន 46% នៅក្នុងឆ្នាំ 2023

បច្ចុប្បន្នប្រទេសចិន គឺជាទីផ្សារនាំចេញ និងលក់រថយន្តធំជាងគេនៅលើពិភពលោកជាពិសេសទៅលើការនាំចេញរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ប្រភេទ Plug-in Hybrid។ បើតាមរបាយការណ៍នាំចេញ និងលក់រថយន្តរបស់ប្រទេសចិន ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ 2023 ការនាំចេញរថយន្តប្រភេទ Plug-in Hybrid របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេស ចិន មានចំនួនសរុបដល់ទៅ 8 លានគ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សមិទ្ធិផលនេះ មិនត្រឹមតែកំណត់ស្តង់ដារថ្មី សម្រាប់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ក្នុងជម្រើសប្រើមធ្យោបាយដឹកជញ្ជូនដែលគ្មានការបំពុលបរិស្ថាននៅក្នុងប្រទេចិន ក៏ដូចនៅលើពិភពលោកទាំងមូលផងដែរ។

 

ក្នុងរបាយការណ៍នេះ បានគូសបញ្ជាក់ថា នៅឆ្នាំ 2023 តម្រូវការប្រើប្រាស់រថយន្តប្រភេទ Plug-in Hybrid នៅក្នុងប្រទេសចិន មានការកើនឡើងប្រមាណ 46% ធៀបនឹងឆ្នាំ 2022។ ការកើនឡើងនេះ ត្រូវបានជំរុញដោយការរួមបញ្ចូលគ្នាដ៏គួរឱ្យកត់សម្គាល់នៃប្រភេទរថយន្តអគ្គិសនីសុទ្ធ (BEVs) និង Plug-in hybrids (PHEVs) ដែលនាំឲ្យការចុះបញ្ជីការលក់មានចំនួនកើនឡើងខ្ពស់បំផុត។ រថយន្តប្រភេទ BEVs ដែលនាំមុខគេដោយមានកើនឡើងចំនួននៃការលក់ 31% ខណៈពេលដែល PHEVs មានការកើនឡើងប្រជាប្រិយភាពដោយទទួលបានការចុះឈ្មោះកើនឡើង 80% គួរឱ្យភ្ញាក់ផ្អើល។ ចំនែកប្រភេទរថយន្តអគ្គិសនីសុទ្ធនៅក្នុងទីផ្សារប្រទេសចិនមានការកើនឡើងប្រមាណ 31% នៃការលក់រថយន្តថ្មីទាំងអស់នៅក្នុងប្រទេស។ 

ការធ្វើបដិវត្តន៍នៃរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធនៅក្នុងប្រទេសចិន មិនត្រឹមតែបង្ហាញពីតួរលេខកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំនោះទេ ប៉ុន្តែ វាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ប៉េកាំងក្នុងការកាត់បន្ថយការបំភាយកាបូននៅក្នុងបរិស្ថាន ដែលស្របទៅនឹងនិន្នាការពិភពលោកប្រកបដោយពណ៌បៃតង។ ជាការកត់សមគាល់ BYD គឺជាក្រុមហ៊ុនដែលមានសក្តានុពល និងជាម៉ាកយីហោដ៏លេចធ្លោជាគេបង្អស់នៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន និងនៅលើទីផ្សារសកល។ ក្រុមហ៊ុននេះមានការប្រកូតប្រជែងគ្នាយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla ទាំងនៅទីផ្សារប្រទេសចិន និងទីផ្សារសកលលោក។

រថយន្តម៉ូដែល BYD Song Plus និង Tesla Model Y បានក្លាយជាទីពេញនិយមប្រើបំផុតនៅលើទីផ្សារដោយម៉ូដែលទាំងពីរនេះបានឈរនៅកំពូលតារាងជារថយន្តដែលលក់ដាច់បំផុត និងជាម៉ូដែលជម្រុញការលក់ឈានឡើងនៃប្រភេទរថយន្តអគ្គិសនីផងដែរ។ មានការព្យាករណ៍ទុកជាមុនថា ការលក់រថយន្តអគ្គិសនីអាចក្នុងប្រទេសចិនអាចនឹងឈានឡើងដល់ 10 លានគ្រឿងនៅក្នុងឆ្នាំ 2024 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន
 Nissan Frontier Pro PHEV  ឡាន Pickup ជប៉ុនកាត់ចិន នឹងចេញលក់មុននៅថ្ងៃទី 30 ខែតុលា ខាងមុខនេះ

Nissan Frontier Pro PHEV ឡាន Pickup ជប៉ុនកាត់ចិន នឹងចេញលក់មុននៅថ្ងៃទី 30 ខែតុលា ខាងមុខនេះ

ដោយ ប៉េងលីន