no-alternative title
no-alternative title

Rivian R2 រថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែលថ្មី នឹងបង្ហាញវត្តមាននៅថ្ងៃទី 7 ខែមិនា ឆ្នាំ 2024

ក្រុមហ៊ុនផលិតរថយន្តម៉ាក Rivian បានបង្ហើបតម្រុយពីការប្រកាសចេញរថយន្តអគ្គិសនីស៊េរីម៉ូដែល R2 Electric SUV គឺនៅថ្ងៃទី 07 ខែមិនា ឆ្នាំ 2024។ ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីរយះពេលជាង 2 ឆ្នាំ ដែលក្រុមហ៊ុនបានធ្វើការប្រកាសចេញម៉ូដែល Rivian R1T ជាប្រភេទរថយន្ត Pick Up និង R1S ជាប្រភេទ SUV។ Rivian គឺជាក្រុមហ៊ុនបច្ចេកវិទ្យាច្នៃប្រឌិតរថយន្តអគ្គិសនីដ៏ល្បីឈ្មោះមួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីជំនាន់ R1T Pickup និង R1S SUV ដែលផ្តល់នូវលក្ខណៈពិសេសសម្រាប់ និងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការបើកបរ ប៉ុន្តែ តម្លៃហាក់រាងថ្លៃបន្តិច គឺខ្ទង់ប្រមាណជា $73,000។ ទោះជាយ៉ាងណាសម្រាប់ម៉ូដែលជំនាន់ថ្មី Rivian R2 Electric SUV ត្រូវបានគេដឹងថា នឹងមានតម្លៃចន្លោះពី $45,000 ទៅ $50,000 ដែលជាតម្លៃប្រកូតប្រជែងមួយសម្រាប់ទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន។

 

Rivian R2 ដែលនឹងបង្ហាញវត្តមាននៅពេលខាងមុខនេះ ត្រូវបានគេដឹងថាជាប្រភេទរថយន្ត mid-size SUV ឬជាប្រភេទ Crossover ដែលនឹងមានភាពស្រដៀងគ្នាជាមួយនឹងរថយន្តដូចជា Tesla Model Y, Hyundai Ioniq 5 និង Kia EV6 អីចឹងដែរ។ Rivian R2 Electric SUV ដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគេជឿជាក់ថានឹងមានការប្រកូតប្រជែងខ្ពស់ជាមួយនឹង Tesla Model Y ទាំងកត្តាតម្លៃ រយះចំងាយក្នុងការបើកបរ សមត្ថភាពសាកថាមពលថ្មល្បឿនលឿន និងសមត្ថភាពនៃបច្ចេកវិទ្យារបស់ Rivian ដើម្បីបំពេញតម្រូវរបស់អតិថិជនរបស់ខ្លួនផងដែរ។ 

រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Rivian នឹងត្រូវផលិតនៅក្នុងរោងចក្រថ្មីដែលមានតម្លៃ 5 ពាន់លានដុល្លារអាមេរិកស្ថិតនៅក្នុងរដ្ឋ Georgia  ដើម្បីបន្ថែមសមត្ថភាពសង្វាក់ផលិតនៅក្នុងរោងចក្រចាស់ស្ថិតនៅ Normal នៃរដ្ឋ Illinois ផងដែរ។ បន្ថែមពីនេះ Rivian R2 Electric SUV ក៏នឹងគាំទ្រការសាកថ្មនៅតាមស្ថានីយ៍សាក NACS របស់ក្រុមហ៊ុន Tesla ថែមទៀតផង។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិ និងបច្ចេកវិទ្យាដែលនឹងមានបំពាក់នៅលើ Rivian R2 Electric SUV នៅមិនទាន់ត្រូវបានក្រុមហ៊ុន ឬប្រភពណាមួយតម្លាយចេញនៅឡើយទេ ក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន