no-alternative title
no-alternative title
no-alternative title
no-alternative title

Subaru នឹងសហការជាមួយ Toyota ក្នុងការផលិតរថយន្តអគ្គិសនី SUV ចំនួន 3 ស៊េរីបន្ថែមទៀតដែលត្រៀមប្រកាសចេញនៅឆ្នាំ 2026

ក្រុមហ៊ុនផលិតរថយន្តម៉ាក Subaru ត្រូវបានគេដឹងថា បានត្រៀមធ្វើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីថ្មីជាប្រភេទ SUV ចំនួនបីស៊េរីបន្ថែមទៀត ដោយមានការសហការពីក្រុមហ៊ុន Toyota។ រថយន្តអគ្គិសនី SUV ថ្មីទាំងបីស៊េរីរបស់ Subaru នឹងបង្ហញវត្តមាននៅលើទីផ្សារនៅក្នុងឆ្នាំ 2026។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងពេលបច្ចុប្បន្ននេះផលិប័ត្រក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ Subaru គឺមានរថយន្តអគ្គិសនីតែមួយម៉ូដែលប៉ុណ្ណោះឈ្មោះថា Solterra ដែលជាប្រភទរថយន្ត SUV-EV ត្រូវបានសហការផលិតដោយក្រុមហ៊ុន Toyota។ ដោយមើលឃើញពីតម្រូវការក្នុងការប្រើប្រាស់សម្រាប់រថយន្តអគ្គិសនីកំពុងមានការកើនឡើង Subaru មានគោលបំណងក្នុងការកែប្រែសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនចូលក្នុងសង្វាក់រថយន្តអគ្គិសនី ដើម្បីទាញយកទីផ្សារអ្នកប្រើប្រាស់។

ហើយការសម្រេចចិត្តចាប់ដៃគូសហការផលិតជាមួយក្រុមហ៊ុន Toyota កើតចេញពីការទទួលស្គាល់របស់នាយកប្រតិបត្តិក្រុមហ៊ុន Subaru លោក Atsushi Osaki ដែលមានទស្សនៈថា Toyota គឺជាក្រុមហ៊ុនតែមួយគត់ដែលអាចជួយជ្រំជ្រែងក្នុងដំណើរការផលិតរថយន្តអគ្គិសនីជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូចដូចជា Subaru។

 

តាមរយៈការសហការជាមួយក្រុមហ៊ុន Toyota ក្រុមហ៊ុន Subaru អាចប្រមូលផ្តុំធនធាន និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្នុងការអភិវឌ្ឍន៍ និងផលិតរថយន្តអគ្គិសនីថ្មីរបស់ខ្លួន។ បទពិសោធន៍ដ៏ធំធេងរបស់ក្រុមហ៊ុន Toyota ក្នុងបច្ចេកវិទ្យារថយន្តអគ្គិសនី និងរថយន្តកូនកាត់ (Hybrid-EV) ពិតជានឹងរួមចំណែកដល់ការអភិវឌ្ឍន៍យានយន្តប្រកបដោយប្រសិទ្ធភាព និងជាក្តីសង្ឃឹមបន្ថែមទៀតរបស់ Subaru។

រថយន្ត Subaru EVs ដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគ្រោងផលិតដោយក្រុមហ៊ុន Toyota នៅសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះបង្ហាញពីបំណងប្រាថ្នារបស់ក្រុមហ៊ុន Subaru ក្នុងការពង្រីកវត្តមានម៉ាកេដម៉ាកយីហៅរថយន្តរបស់ខ្លួននៅសហរដ្ឋអាមេរិក និងទាញយកទុនការវិនិយោគលើទីផ្សាររថយន្ត EV ដែលកំពុងមានសន្ទុះកើនឡើងខ្លាំង។

បន្ថែមពីលើរថយន្តអគ្គិសនីថ្មីទាំងបីស៊េរីដែលផលិតដោយក្រុមហ៊ុនតូយ៉ូតា ក្រុមហ៊ុន Subaru មានគម្រោងដ៏មានមហិច្ឆតាក្នុងការដាក់លក់រថយន្តអគ្គិសនីថ្មីចំនួន 4 ស៊េរីនៅឆ្នាំ 2028។ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍសម្រាប់កំនែប្រែរថយន្តកូនកាត់ (Hybrid EV) នៃម៉ូដែលដ៏ពេញនិយមរបស់ខ្លួនផងដែរដូចជាម៉ូដែល Crosstrek និង Forester ដែលបង្ហាញពីវិធីសាស្រ្តពហុភាគីចំពោះការប្រើប្រាស់អគ្គិសនី។ Subaru Solterra ប្រឈមមុខនឹងការរិះគន់ចំពោះល្បឿនសាកថ្មយឺត និងរយះចំងាយខ្លីសម្រាប់ការបើកបរ ដូច្នេះក្រុមហ៊ុនបានប្តេជ្ញាចិត្តដោះស្រាយការខ្វះខាតទាំងនេះនៅក្នុងម៉ូដែលថ្មីរបស់ខ្លួនដែលនឹងមកដល់នាពេលអនាគត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន