no-alternative title
no-alternative title

Lynk & Co បានបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល Z10 នៅប្រទេសស៊ុយអែត

Lynk & Co ដែលជាក្រុមហ៊ុនផលិតរថយន្តដែលបានឈ្នះពានរង្វាន់ WTCR ជាច្រើន បានបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Global Premiere Event នៅទីក្រុង Gothenburg។ រថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងរបស់ Lynk & Co ត្រូវបានឧទ្ទេសនាមឈ្មោះថា Z10។ រថយន្តអគ្គិសនីស៊េរីថ្មីដំបូងរបស់ Lynk & Co ត្រូវបានប្រកាសជារថយន្ត Sedan ដ៏ប្រណិត និងទំនើបបំផុតរបស់ក្រុមហ៊ុន។ រថយន្តនេះមានបណ្តោយខ្លួន 5,028mm, ទទឹង 1,966mm, កម្ពស់ 1,468mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,005 mm។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Lynk & Co Z10 គាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិតខ្ពស់ 800V architecture ជាមួយការបំពាក់កញ្ចប់ថ្មដែលមានសមត្ថភាពខ្ពស់ ដែលការសាកភ្លើងមួយពេញម្តង គឺអាចបើកបរបានចម្ងាយផ្លូវជាង 800 គីឡូម៉ែត្រ និងការសាកភ្លើង 15 នាទី គឺអាចបន្តដំណើរបានដល់ 573 គីឡូម៉ែត្រ។ Z10 ប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ silicon carbide motors ចំនួនពីរ ដែលមានសមត្ថភាពអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.5 វិនាទី។ Lynk & Co ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងប្រភេទ SEA Platform (Sustainable Experience Architecture) ដែលប្រព័ន្ធគ្រោងឆ្អឹងនេះ ត្រូវបានប្រើប្រាស់ផងដែរនៅលើម៉ូដែលរថយន្តមួយចំនួនដូចជា  Lotus, Smart, Zeekr និង Volvo ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតរថយន្ត Geely។

Lynk & Co Z10 មិនត្រឹមតែជារថយន្តអគ្គិសនីដែលផ្តោតទៅលើ Performance នោះទេ ប៉ុន្តែ វាក៏ផ្តោតទៅលើភាពប្រណិត និងប្រកបដោយផាសុខភាព។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានបំពាក់នៅអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 15.4-inch ជាប្រភេទ Floating-touchscreen display និងមានមុខងារ Head Up Display (HUD) ផងដែរ។ ដៃចង្កូតរបស់ Z10 មានការឌីស្សាញបែបប្រណិតបែប two-spoke steering wheel រួមនឹងអេក្រង់បង្ហាញព័ត៌មានរថយន្ត LCD Instrument Panel។ រថយន្តស៊េរីថ្មីនេះដំណើរការដោយប្រតិបត្តិការណ៍ Flyme Auto System ដែលជាការសហការផលិតដោយក្រុមហ៊ុន Meizu ដែលគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295។ ហើយសម្រាប់កៅអីទាំងខាងមុខ និងខាងក្រោយមានមុខងារខ្យល់ត្រជាក់ មុខងារកម្តៅ និងមុខងារម៉ាស្សា ដែលធានាបាននូវបទពិសោធន៍នៃការបើកបរប្រកបដោយផាសុកភាព។

Lynk & Co Z10 គាំទ្រមុខងារមុខងារបើកបរស្វ័យប្រវត្តិ autonomous driving ដំណើរការជាមួយប្រព័ន្ធ LiDAR Sensor និងបន្ទះឈីប Nvidia Orin-X chip. វាក៏គាំទ្រប្រព័ន្ធបង្ហាញផ្លូវ NOA (Navigation on Autopilot) និង urban NOA ដូចនេះ គឺមិនត្រូវពឹងផ្អែកទៅលើផែនទីនោះទេ។ ម៉ាករថយន្ត Lynk & Co ត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Geely Auto និង Volvo ខណៈក្រុមហ៊ុន Zeekr គឺជាម្ចាស់របស់ Geely។ Lynk & Co Z10 មិនទាន់ត្រូវបានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅឡើយទេ។ រថយន្តអគ្គិសនីស៊េរីថ្មីដំបូងរបស់ Lynk & Co ត្រូវបានគេប៉ាន់តម្លៃថាអាចខ្ទង់ចាប់ពី $27,600 ឡើងទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន