no-alternative title
no-alternative title

ការដឹកជញ្ជូនរថយន្តអគ្គិសនី Xiaomi SU7 កើនឡើងដល់ 20,000 គ្រឿងហើយគិតត្រឹមថ្ងៃទី 13 មិថុនានេះ

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Xiaomi នៅថ្ងៃនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី 13 មិថុនានេះ ការដឹកជញ្ជូនទៅលើរថយន្តអគ្គិសនី Xiaomi SU7 បានកើនឡើងដល់ 20,000 គ្រឿងហើយបន្ទាប់ពីការប្រគល់រថយន្តលើកដំបូងកាលពីថ្ងៃទី 28 ខែមីនាកន្លងទៅនេះ។ កាលពីពេលមុននេះ ក្រុមហ៊ុន Xiaomi ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងមានការនាំចេញរថយន្តអគ្គិសនី Xiaomi SU7 អោយបានចំនួនដល់ទៅ 120,000 គ្រឿងនៅត្រឹមឆ្នាំ 2024។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពជោគជ័យនេះ គឺបានកើតឡើងដោយសារតែសង្វាក់ផលិតកម្មរបស់រថយន្តអគ្គិសនី Xiaomi SU7 នេះ នៅរោងចក្រថ្មីនៅទីក្រុងប៉េកាំង ដែលបានបង្កើនការផលិតរថយន្តថ្មីនេះ បានចំនួន 20,000 គ្រឿងគឺត្រឹម 77 ថ្ងៃ បន្ទាប់ពីការប្រកាសចេញ។ ការផលិតរថយន្តនៅក្នុងរោងចក្រនេះ គឺបានចំនួន 260 គ្រឿងជារៀងរាល់ថ្ងៃ។ សូមជំរាបថា សម្រាប់រថយន្ត SU7 ចំនួន 5,000 គ្រឿង ដែលជាម៉ូដែល Founders Edition គឺបានផលិតចេញនៅមុនថ្ងៃទី 28 ខែមីនាមកម្លេះ។ 

ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួនអាចនឹងមានការការដឹកជញ្ជូនរថយន្តអគ្គិសនី Xiaomi SU7 ចំនួន 10,000 គ្រឿងនៅក្នុងខែមិថុណានេះ ខណៈដែលកាលពីខែឧសភា ក្រុមហ៊ុននេះលក់រថយន្តអគ្គិសនី Xiaomi SU7 នេះ បានចំនួន 8,646 គ្រឿង។ រថយន្តអគ្គិសនី Xiaomi SU7 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយតម្លៃខុសៗគ្នាទៅតាមម៉ូដែល ដោយមានមានម៉ូដែល Standard, Pro និង Max។ មានតម្លៃ 29,700 USD, 33,900 USD និង 41,300 USD។ 

សម្រាប់សមត្ថភាពរថយន្តអគ្គិសនី Xiaomi SU7 ជំនាន់ថ្មីនេះ គឺអាចរត់បានចម្ងាយ  800km និងមានកម្លាំងថាមពលអគ្គិសនីទំហំ 495kW ដែលស្មើរនិង 663 សេះ។ នៅពេលនេះរថយន្តអគ្គិសនី Xiaomi SU7 គឺកំពុងតែមានការពេញនិយមខ្លាំងមែនទែននៅលើទីផ្សារក្នុងប្រទេសចិន។ រថយន្តអគ្គិសនី Xiaomi SU7 ទទួលបានការកក់ទុកមុនដល់ទៅ 50,000 គ្រឿង ត្រឹមតែរយៈពេល 27 នាទីប៉ុណ្ណោះ ក្រោយការសម្ពោធជាផ្លូវការ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន