no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio កំពុងធ្វើតេស្ត Harmony OS នៅលើមនុស្សយន្ត Humanoid Robot

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Nio ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងដំណើរការផលិតមនុស្សយន្តរបស់ខ្លួន Humanoid Robots។ យោងទៅលើប្រភពចេញពី China Star Market បានឲ្យដឹងថា Nio កំពុងធ្វើតេស្តលើមនុស្សយន្តឈ្មោះថា Kuavo Robot ដែលផលិតដោយក្រុមហ៊ុន Leju Robotics នៅក្នុងរោងចក្ររបស់ខ្លួន។ Kuavo គឺជាមនុស្សយន្តដំបូងគេដែលនឹងគាំទ្រនូវប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS Robot ដែល Huawei បានធ្វើការប្រកាសចេញកាលពីអំឡុងព្រឹត្តិការណ៍ HDC 2024 Developer Conference កាលពីខែមិថុនាកន្លងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nio មិនមែនជាក្រុមហ៊ុនផលិតរថយន្តតែមួយដែលប្រើប្រាស់នូវបច្ចេកវិទ្យាមនុស្សយន្ត Humanoid robots ធ្វើការនៅក្នុងខ្សែសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួននោះទេ ប៉ុន្តែ ក្រុមហ៊ុននេះហាក់បានជានឹងកំពុងឈានមុខគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាមួយនេះ។ នៅមុនពេលនៃការសាកល្បងមនុស្សយន្ត Kuavo គឺមានមនុស្សយន្តមួយផ្សេងទៀតដែលមានឈ្មោះថា Walker S ដែលផលិតដោយក្រុមហ៊ុន UBTech Robotics ក៏បានទទួលការបណ្តុះបណ្តាលសម្រាប់ការសាកល្បងនៅរោងចក្រ Nio នាំអំឡុងខែកុម្ភៈ ឆ្នាំ 2024 ផងដែរ។ ដែលនេះត្រូវបានគេកត់សម្គាល់ងថា ជាលើកដំបូងនៃការសាកល្បងប្រើមនុស្សយន្ត Walker S ពិតៗនៅក្នុងរថយន្តសង្វាក់ផលិតរថយន្តអគ្គិសនីថ្មី New Energy Vehicle (NEV ) នៅក្នុងរោងចក្រ។

 

នៅក្នុងអំឡុងពេលនៃការហ្វឹកហាត់សាកល្បងមនុស្សយន្ត Walker S បានប្រើប្រាស់សមត្ថភាពចាប់យករូបភាព និងការបញ្ជូនរបស់វាសម្រាប់ការងារត្រួតពិនិត្យគុណភាពដូចជា ការត្រួតពិនិត្យសោទ្វារ ខ្សែក្រវ៉ាត់កៅអី និងគម្របចង្កៀងមុខជាដើម។ លើសពីនេះ មនុស្សយន្តនេះអាចដាក់ស្លាកសញ្ញារថយន្តដូចដែលបានបង្ហាញក្នុងវីដេអូដែលចែករំលែកដោយ UBTech Robotics ថែមទៀតផង។ នៅខែមេសា ឆ្នាំ 2024 លោក Yi Peng ដែលជាប្រធានផ្នែកមនុស្សយន្តរបស់ Nio សម្រាប់វិស្វកម្មបញ្ញា ឬហៅថា “intellectual engineering” បានបង្ហាញអំពីការបង្កើត "ក្រុម" នៃមនុស្សយន្ត នៅឯសន្និសីទបរិស្ថានមនុស្សយន្តរបស់ប្រទេសចិន។ 

 

លោក Yi ក៏បានគូសបញ្ជាក់ពីផ្នែកសំខាន់ពីរនៃការផ្តោតអារម្មណ៍សម្រាប់ការខិតខំក្នុងការបង្កើតក្រុមមនុស្សយន្តរបស់ Nio ថែមទៀតផងដូចជា Nio បានបង្កើត "ក្រុម" នៃមនុស្សយន្ដមនុស្សយន្តនៅឆ្នាំ 2023 ដោយផ្តោតលើផ្នែកសំខាន់ៗចំនួនពីរ៖ គឺការជួសជុលដៃមនុស្សយន្តនៅក្នុងកន្លែងចង្អៀត និងកិច្ចការច្រើនជាមួយប្រព័ន្ធ 5G និងក្បួនដោះស្រាយសម្រាប់ចក្ខុវិស័យ ឬ vision algorithm។

មួយទៀត គឺការប្រើប្រាស់មនុស្សយន្ត humanoid robots នៅក្នុងដំណើរការត្រួតពិនិត្យគុណភាពមួយចំនួនរបស់រថយន្ត។ នៅខណៈពេលដែលវិសាលភាពនៃការសហការរបស់ Nio ជាមួយក្រុមហ៊ុន Huawei និង Leju Robotics នៅមិនទាន់មានភាពច្បាស់លាស់ ការធ្វើតេស្តលើមនុស្សយន្ត Kuavo ដែលដំណើរការដោយ HarmonyOS គឺជាជំហានដ៏សំខាន់ក្នុងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការបញ្ចូលមនុស្សយន្តចូលទៅក្នុងដំណើរការផលិតកម្មរបស់ក្រុមហ៊ុន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន