no-alternative title
no-alternative title

Xiaomi SU7 Ultra ដែលជារថយន្ត Supercar EV មានការឌីស្សាញបែបស្ព័រកំលាំង 1,548 សេះ នឹងបង្ហាញខ្លួននៅឆ្នាំ 2025

ថ្មីៗនេះក្រុមហ៊ុន Xiaomi បានបញ្ចេញគំរូរថយន្តសមាជិកថ្មីក្នុងត្រកូលរថយន្តអគ្គិសនីដំបូងរបស់ខ្លួន គឺ SU7 Ultra។ ហើយនៅពេលនេះ Xiaomi ក៏បានធ្វើការបញ្ជាក់ផ្លូវការណ៍ថា SU7 Ultra នឹងមកដល់នៅលើទីផ្សារនាឆមាសដំបូងក្នុងឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមគំរូដែលក្រុមហ៊ុនបានបង្ហាញ គឺ SU7 Ultra នៅរក្សាទម្រង់នៃការឌីស្សាញដូចគ្នានឹងម៉ូដែល SU7 ដែលចេញលក់នៅលើទីផ្សារបច្ចុប្បន្នដដែល គ្រាន់តែមានការកែប្រែឲ្យវាមើលទៅមានលក្ខណៈបែបរថយន្តស្ព័រ ឬរថយន្តប្រណាំង ដោយមានការបំពាក់នូវផ្ទាំង bumper លយចេញមកខាងមុខបន្តិច និងកន្ទុយ Spoiler ជាដើម។

បើតាមការបញ្ជាក់ពីលោក Lei Jun នាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi បានឲ្យដឹងថា Xiaomi SU7 Ultra គឺជាកំពូលរថយន្តអគ្គិសនីដែលមានសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មាន ដោយរថយន្តថ្មីនេះ នឹងមានការបំពាក់នូវប្រព័ន្ធម៉ូទ័រខ្លាំងចំនួន 3 និងកញ្ចប់អាគុយគុណភាពខ្ពស់បំផុតមិនធ្លាប់មាន។ Xiaomi SU7 Ultra នឹងបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតដោយក្រុមហ៊ុនផ្ទាល់តែម្តង ដោយក្នុងនោះមានម៉ូទ័រខាងក្រោយចំនួនពីរជាប្រភេទ V8s Electric Motor ដែលមានប្រព័ន្ធរង្វិល 27,200rpm និងម៉ូទ័រមុខប្រភេទ V6s Electric motor ដែលសរុបកំលាំងម៉ូទ័រទាំងបីបញ្ចូលគ្នា គឺអាចផលិតបានដល់ 1,548 សេះ។

ជាមួយកំលាំងដ៏ខ្លាំងនេះ គឺអនុញ្ញាតិឲ្យ SU7 Ultra អាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណតែ 1.97 វិនាទី ឬ 200km/h ប្រើពេលខ្ទង់ 5.98 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (Top-speed) បានដល់ 350km/h។ សម្រាប់កញ្ចប់អាគុយអគ្គិសនីដែលត្រូវបាននៅលើ Xiaomi SU7 Ultra វិញត្រូវបានគេដឹងថាជាកញ្ចប់អាគុយជំនាន់ថ្មីដែលផលិតដោយក្រុមហ៊ុន CATL ស៊េរី Qilin II ឬ Kirin II។ បើតាមរូបគំរូរបស់ Xiaomi SU7 Ultra ដែលបានបង្ហាញ ឃើញថា តួរខ្លួនរបស់រថយន្តនេះ គឺបានស្រោបពេញដោយសារធាតុលោហៈកាបោនហ្វៃប៊ឺ (Full carbon fiber)​។

ប៉ុន្តែ បើតាមការបញ្ជាក់ពីលោក Lei Jun នៅពេលសង្វាក់ផលិតកម្មដំណើរការ គឺអាចនឹងមានការកាត់បន្ថយផ្នែកមួយចំនួនដើម្បីកាត់បន្ថយតម្លៃដើម និងតម្លៃលក់។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ SU7 Ultra លោក Jun មិនបានបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ ដោយលោកគ្រាន់តែបានបញ្ជាក់ថា តម្លៃរបស់ SU7 Ultra នឹថ្លៃជាងម៉ូដែល SU7 ស្តង់ដារបច្ចុប្បន្នដែលមានតម្លៃចាប់ពីខ្ទង់ $29,700។ ចំនែកតម្លៃរបស់ម៉ូដែល SU7 Max ដែលមិនទាន់បានចេញលក់ផ្លូវការណ៍វិញ គឺខ្ទង់ប្រហែលជាង  $40,000។

ក្រៅតែពីការបង្ហាញគំរូរបស់ Xiaomi SU7 Ultra ក្រុមហ៊ុនផលិត Xiaomi Auto ត្រូវបានគេដឹងថា ក៏កំពុងធ្វើការផលិត SU7 ម៉ូដែលថ្មីមួយផ្សេងទៀតផងដែរ ដែលត្រូវគេដឹងថាជាម៉ូដែល SU7 FE។ ហើយគេដឹងទៀតថា ម៉ូដែល FE នេះ គឺមានបំពាក់ម៉ូទ័រអគ្គិសនីបី ដែលអាចផលិតកំលាំងបានដល់ 1,074 សេះ អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 1.98 វិនាទី ហើយម៉ូដែលនេះអាចនឹងមានតម្លៃជាង $46,000៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន