no-alternative title
no-alternative title

Hyundai កំពុងបោះទុន 1.52 ពាន់លានដុល្លារអាមេរិកដើម្បីសាងសងរោងចក្រផលិតរថយន្តអគ្គិសនីថ្មីដំបូងនៅទឹកដីកូរ៉េខាងត្បូង

ក្រុមហ៊ុន Hyundai Motors បានប្រកាសថ្ងៃនេះថា ក្រុមហ៊ុនខ្លួនបានចាប់ផ្តើមការសាងសងរោងចក្រផលិតរថយន្តអគ្គិសនីថ្មីនៅតំបន់ Ulsan របស់ប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីកំណើតរបស់ខ្លួនផ្ទាល់តែម្តង។ គម្រោងការវិនិយោគក្នុងការសាងសងរោងចក្រថ្មីនេះ គឺត្រូវចំនាយទឹកប្រាក់ប្រមាណ 1.52 ពាន់លានដុល្លារអាមេរិក ហើយក៏ជាក្រុមហ៊ុនដំបូងដែលបានសាងសងឡើងនៅលើទឹកដីកំណើតក្នុងរយះពេល 29 ឆ្នាំមកនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុនដំណើរការសាងសងរោងចក្រផលិតរថយន្តអគ្គិសនីថ្មីដំបូងក្នុងប្រទេសកូរ៉េខាងត្បួងនេះ អាចនឹងត្រូវបញ្ចប់ការសាងសងជាស្ថាពរនៅក្នុងឆ្នាំ 2025 ហើយដំណើរការសង្វាក់ផលិតកម្មរថយន្តអគ្គិសនីជំហ៊ានដំបូងក្នុងរោងចក្រថ្មីនេះរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ 2026។ 

 

Hyundai Motors Group បច្ចុប្បន្នមានគ្រប់គ្រងលើម៉ាកយីហោរថយន្តដូចជា Hyundai, Kai និង Genesis ហើយសម្រាប់រថយន្តអគ្គិសនីដំបូងដែលចេញពីរោងចក្រថ្មីនៅឆ្នាំ 2026 អាចជាម៉ូដែល SUV នៃម៉ាក Genesis តែម្តង។ សម្រាប់ខ្សៃសង្វាក់ផលិតកម្មនៅក្នុងរោងចក្រថ្មីនេះត្រូវបានគេប៉ាន់ប្រមាណថា អាចផលិតបានចំនួន 20 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

 

បច្ចុប្បន្ននេះ Hyundai Motors ក៏មានរោងចក្រស្រាប់កំពុងដំណើរការសង្វាក់ផលិតរថយន្តរបស់ខ្លួននៅក្នុងតំបន់ Ulsan របស់កូរ៉េខាងត្បូងផងដែរ ដោយរោងចក្របច្ចុប្បន្នមានលទ្ធភាពអាចធ្វើការផលិតបានដល់ 1.4 លានគ្រឿងក្នុងមួយឆ្នាំ និងការនាំចេញបាន 1.1 លានគ្រឿងក្នុងមួយឆ្នាំ។ ហើយជាមួយការបង្កើតរោងចក្រថ្មីនេះគឺនឹងបង្កើនចំនួនផលិតកម្មបានបរិមាណកាន់តែច្រើនបន្ថែមទៀតពីលើសង្វាក់ផលិតកម្មដែលមានស្រាប់។ 

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា Hyundai កំពុងផ្តោតលើមជ្ឈមណ្ឌលផលិតក្នុងស្រុក និងនៅសហរដ្ឋអាមេរិកសម្រាប់ពេលបច្ចុប្បន្ននេះ ហើយក្រុមហ៊ុននៅមិនទាន់មានផែនការណាមួយក្នុងការបន្ថយល្បឿនសម្រាប់ផលិតកម្មរថយន្តអគ្គិសនី (EV) របស់ខ្លួននោះទេ មិនដូចដៃគូប្រជែងមួយចំនួនរបស់ខ្លួនដែលកំពុងមានការព្រួយបារម្មជុំវិញតម្រូវការរថយន្ត (EV) ធ្លាក់ចុះ។ ចំពោះសម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group បច្ចុប្បន្ននេះ បាននឹងកំពុងសម្លឹងមើលទៅលើអនាគតនៃការមកដល់សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួនចំនួន 31 ម៉ូដែល ត្រឹមឆ្នាំ 2030 មកពីគ្រប់សាខាក្រុមហ៊ុនទាំងអស់របស់ខ្លួនថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន