no-alternative title
no-alternative title

ឡានថ្មី Xiaomi YU7 បំពាក់កញ្ចប់ថ្មធំ សាកពេញម្តងអាចជិះបានចម្ងាយផ្លូវដល់ 770 គីឡូម៉ែត្រ

រថយន្តអគ្គិសនីម៉ូដែលថ្មីពី Xiaomi ម៉ូដែល YU7 ដែលជាប្រភេទរថយន្ត SUV ត្រៀមបង្ហាញខ្លួនលើទីផ្សារឆាប់ៗនេះ គឺនឹងមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវឆ្ងាយ និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។ ថ្មីៗនេះ ស្ថាប័ន MIIT ឬ Ministry of Industry and Information Technology ក្នុងប្រទេសចិនបានធ្វើការវិញ្ញាណបនប័ត្របញ្ជាក់ថា Xiaomi YU7 គឺមានសមត្ថភាពអាចជិះបានចម្ងាយផ្លូវដល់ 770km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីប្រភេទ SUV ដំបូង និងជាម៉ូដែលទីពីររបស់ក្រុមហ៊ុន Xiaomi បន្ទាប់ពី SU7 ដែលជារថយន្ត sedan កំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារបច្ចុប្បន្ន ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានលើទីផ្សារជាផ្លូវការណ៍នៅរវាងខែមិថុនា និងខែកក្ដដា ឆ្នាំ 2025 នេះ។ ហើយគំរូនៃការរចនារូបរាងផ្លូវការណ៍ត្រូវបានក្រុមហ៊ុន Xiaomi បញ្ចេញជាច្រើនមកហើយមួយរយះពេលចុងក្រោយនេះ។

ទៅលើការរចនាផ្នែកខាងមុខរបស់ YU គឺរក្សា DNA Design ដូចគ្នានឹងម៉ូដែល SU7 ដែរ។ រថយន្ត SUV ស៊េរីថ្មីនេះ មានការរចនាបែប Aerodynamic ដែលនឹងជួយកាត់បន្ថយកំលាំងកកិតដោយខ្យល់ក្នុងពេលបើកបរ ជាមួយដៃទ្វាររចនាលាក់ចូលក្នុងទ្វារដែលហៅថា semi-concealed door handles ជាមួយកញ្ចក់ទ្វាររចនាបែប Frameless ដែលជួយធ្វើឲ្យរូបរាងរបស់ YU7 កាន់តែមានភាពប្រណិត។

 

Xiaomi YU7 មានបណ្តោយតួរខ្លួន 4,999mm/ទទឹង 1,996mm/កំពស់ 1,608mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ ផ្នែកខាងក្រោយរបស់ YU7 មានការរចនាលក្ខណៈបែបស័្ពរជាមួយកន្ទុយ Ducktail spoiler រំលេចជាមួយចង្កោមចង្កៀងបំភ្លឺប្រភេទ LED ពេញខាងក្រោយតែម្តង។ នៅលើដំបូលខាងមុខមានបំពាក់នូវសែនស័រ LiDAR សម្រាប់ដំណើរការប្រព័ន្ធជំនួយការបើកបរ Advanced Autonomous driving។ តាមប្រភពបានបញ្ជាក់ថា Xiaomi YU7 ក៏នឹងមានជម្រើសម៉ូដែលមិនបំពាក់សែនស័រ LiDAR ផងដែរ ប៉ុន្តែ បំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិ Self-driving ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង។ នៅផ្នែកខាងក្នុង YU7 គឺមានបំពាក់បច្ចេកវិទ្យាអេក្រង់លាតពេញកាប៊ីនខាងមុខតែម្តងដែលផ្តល់នូវការបង្ហាញព័ត៌មានផ្សេងៗរបស់រថយន្ត និងប្រព័ន្ធកម្សាន្តក្នុងរថយន្តជាដើម។

 

រថយន្តអគ្គិសនី SUV ស៊េរីថ្មីដំបូងរបស់ Xiaomi នឹងផ្តល់ជូននៅជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីពីរ។ ដោយក្នុងនោះម៉ូដែលប្រើម៉ូទ័រពីរមានកំលាំងសរុប 508kW ឬ 691 សេះ (hp) ដែលម៉ូទ័រខាងមុខមានកំលាំង 220kW និងម៉ូទ័រខាងក្រោយមានកំលាំង 288kW ហើយអាចជាន់ល្បឿនលឿនបំផុត ឬ Top speed បានដល់ 253km/h។

 

រីម៉ូដែលប្រើ Dual-motor មួយទៀតមានកំលាំងសរុប 365kW ដោយប្រើម៉ូទ័រខាងមុខកំលាំង 130kW និងម៉ូទ័រខាងក្រោយ 135kW។ ហើយសម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ ឬ Single-motor គឺមានកំលាំង 235kW និងអាចជាន់ល្បឿន Top Speed បានដល់ 240km/h។ 

ក្រៅតែពីមានជម្រើសកំលាំងម៉ូទ័របីជម្រើសផ្សេងគ្នាទៅ Xiaomi YU7 ក៏ផ្តល់ជូននៅជម្រើសកញ្ចប់អាគុយអគ្គិសនីបីទំហំផ្សេងគ្នាផងដែរជាប្រភេទកញ្ចប់អាគុយ NMC Battery Pack។ ក្នុងនោះមានទំហំ 96.3kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 770km, 760km និង 675km ទៅតាមជម្រើសម៉ូដែលរៀងគ្នា។ ជម្រើសកញ្ចប់អាគុយទំហំ 101.7kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 670 km, 750 km, និង 760 km ហើយសម្រាប់ជម្រើសកញ្ចប់អាគុយ LFP វិញ នឹងមានតែសម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនី។ Xiaomi YU7 ត្រូវបានគេព្យាករណ៍ថា អាចនឹងមានតម្លៃចាប់ពីខ្ទង់ $33,802 ឡើងទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន