no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Honda បញ្ចេញឡានអគ្គិសនី P7 សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 650km

ក្រុមហ៊ុនសម្ព័ន្ធមិត្ត GAC Honda បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញរថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួន គឺ Honda P7 ដែលជា New Energy Vehicle ក្នុងពេលឆាប់ៗនេះ នៅទីផ្សារប្រទេសចិន។  Honda P7 គឺជារថយន្តអគ្គិសនីសុទ្ធដែលត្រូវបានរចនាឡើងតាមភាសាឌីស្សាញថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Honda ហើយ P7 គឺជាម៉ូដែលទីពីររបស់ GAC Honda ដែលប្រើស្លាកសញ្ញា Ye Logo ដែលស្លាកសញ្ញាថ្មីមិនមានស៊ុមចិញ្ជៀនជុំវិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Honda P7 គឺជារថយន្ត mid-size SUV ដែលមានបណ្តោយ 4,750mm/ ទទឹង 1,930mm/ កំពស់ 1,625mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,930mm ធៀបនឹងនឹងរថយន្តម៉ាក Porsche Macan គឺ Honda P7 មានបណ្តោយ ទទឹង កំពស់ និងគម្លាត់ចន្លោះកង់វែងជាងបន្តិច។ សម្រាប់កញ្ចក់មើលក្រោយសងខាងរបស់ P7 ត្រូវបានប្តូរមកប្រើប្រាស់ប្រព័ន្ធកាមេរ៉ាជំនួសវិញ ដែលធ្វើឲ្យរថយន្តនេះ មើលទៅកាន់តែមានភាពប្រណិត និងទំនើបទាន់សម័យខ្លាំង។ នៅផ្នែកខាងក្នុងមានដំឡើងនូងអេក្រង់កម្សាន្តទំហំ 12.8-inch រួមនឹងអេក្រង់ភ្ជាប់កាមេរ៉ាមើលក្រោយសងខាងចំនួនពីរនៅសងខាង ហើយនិងអេក្រង់បង្ហាញព័ត៌មានដែលមានការរចនាទំហំតូចស្លីមនៅខាងក្រោយដៃចង្កូតផងដែរ។ សម្រាប់ដៃចង្កូតត្រូវបានរចនាជាប្រភេទបីកាំ។ 

ជាពិសេសកាមេរ៉ាប្រព័ន្ធកាមេរ៉ាមើលក្រោយរបស់ P7 ក៏មានសមត្ថភាពអាចធ្វើការថតនូវសកម្មភាពផ្សេងៗ (DVR) បានថែមទៀតផង។ ទៅលើផ្នែកសុវត្ថិភាពក្នុងការបើកបរវិញ Honda P7 បានបំពាក់មកជាមួយនឹងប្រព័ន្ធជំនួយការបើកបរ Honda Sensing 360+ safety suite ដែលភ្ជាប់ដំណើរការជាមួយនឹងប្រព័ន្ធ Honda Sensing 360 សម្រាប់ដំណើរការមុខងារ Advanced Assistant Feature ដូចជាការជំនួយការនៅពេលបើកបរនៅលើផ្លូវល្បឿនលឿន ឬ Highway Navigation Assist ជាដើម។

GAC Honda នឹងផ្តល់ជូនជម្រើសរថយន្ត P7 ពីរម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រមួយ ឬ 2WD  និងម៉ូទ័រពីរ ឬ AWD ដោយក្នុងនោះសម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ គឺអាចផលិតកំលាំងបាន 200kW ឬស្មើរនឹង 268 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរបានបន្ថែមម៉ទ័រខាងមុខមួយបន្ថែមទៀតដែលអាចផលិតកំលាំងសរុបបានដល់ 350kW ឬស្មើរនឹង 469 សេះ។

សម្រាប់កញ្ចប់ថ្មវិញ Honda P7 បានបំពាក់នូវកញ្ចប់ថ្មទំហំ 89.9 kWh ដែលផលិតដោយក្រុមហ៊ុន CALT ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 650km សម្រាប់ម៉ូដែល 2WD និង 620km សម្រាប់ម៉ូដែល AWD។ ក្រុមហ៊ុន GAC Honda នៅមិនទាន់បានបង្ហើបពីតម្លៃរបស់ Honda P7 នៅឡើយទេ ប៉ុន្តែ មានការព្យាករណ៍ថា តម្លៃរបស់ P7 គឺអាចនឹងប្រហាក់ប្រហែលគ្នានឹងបងប្អូនបង្កើតរបស់វា គឺ Honda S7 ដែលមានតម្លៃខ្ទង់ប្រហែល $35,700 នៅទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិត និងតម្លៃរបស់ Honda P7 mid-size SUV យើងរងចាំអ៊ុតទាំងអស់គ្នានៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2025 សប្តាហ៍ក្រោយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន