ក្នុងអំឡុងពេល 14 ថ្ងៃនៃព្រឹតិ្តការណ៍ 2025 Bangkok International Motor Show ការបញ្ជាទិញរថនយន្តសរុបបានឈានដល់ 77,379 គ្រឿង កើនឡើង 23,941 គ្រឿង បើធៀបនឹងព្រឹត្តិការណ៍ដែលរៀបចំកាលពីឆ្នាំមុន ដែលគិតពីកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺស្មើរនឹងប្រមាណ 41.63%។ ក្នុងចំណោមម៉ាករថយន្តដែលទាំងអស់ម៉ាករថយន្ត BYD និង Denza បានទទួលការបញ្ជាទិញសរុបចំនួន 10,353 គ្រឿង ក្នុងម៉ាករថយន្ត BYD ចំនួន 9,819 គ្រឿង និង Denza មានចំនួន 534 គ្រឿងធ្វើឲ្យម៉ាករថយន្តប្រទេសចិននេះជាប់ចំណាត់ថ្នាក់ទី 1 នៃការបញ្ជាទិញនៅក្នុងព្រឹត្តិការណ៍។ ចំនែក Toyota របស់ជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ 2 ដែលទទួលបានការបញ្ជាទិញសរុបចំនួន 9,819 គ្រឿង។
នៅក្នុងចំណោមម៉ាកយីហោរថយន្តកំពូលទាំង 15 ដែលមានចំនួនកុម្ម៉ង់ច្រើនជាងគេ គឺក្នុងនោះមានម៉ាកយីហោរថយន្តប្រទេសចិនមានចំនួន 7។ ក្រុមហ៊ុន GAC Aion បានជាប់ចំណាត់ថ្នាក់លេខ 3ជាមួយនឹងការបញ្ជាទិញចំនួន 7,018 គ្រឿង, ម៉ាករថយន្ត Deepal របស់ Changan ជាប់ចំណាត់ថ្នាក់ទី 4 ជាមួយនឹងការបញ្ជាទិញចំនួន 6,589 គ្រឿង ហើយ GWM ជាប់ចំណាត់ថ្នាក់ទី 7 ជាមួយនឹងការបញ្ជាទិញចំនួន 4,959 គ្រឿង។ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ Bangkok Motor Show ដែលធ្វើឡើងក្នុងឆ្នាំ 2024 ដែលមានម៉ាកយីហោរថយន្តប្រទេសចិនចំនួន 3 ប៉ុណ្ណោះដែលបានចូលក្នុងនៅក្នុងតារាងកំពូលម៉ាករថយន្តសរុបទាំង 5។
នៅក្នុងកម្មវិធី 2025 Bangkok International Motor Show ម៉ូដែលrរថយន្តដែលលក់ដាច់បំផុតរបស់ BYD គឺ Dolphin ដែលជារថយន្ត hatchback ប្រើអគ្គិសនីទាំងអស់ ដែលមានតម្លៃចន្លោះពី $16,710 ទៅ $20,820។ ហើយនៅក្នុងកម្មវិធីនេះ BYD ក៏មានតម្លៃប្រូម៉ូសិនពិសេសត្រូវបានផ្តល់ជូនដែលមានតម្លៃចាប់ពីខ្ទង់ប្រហែល $14,655 ទៅ $17,585។ BYD Dolphin បានទទួលការបញ្ជាទិញចំនួន 4,014 គ្រឿងក្នុងអំឡុងពេលបង្ហាញនៅក្នុងកម្មវិធី។ ម៉ាករថយន្ត BYD Dolphine បានបង្ហាញវត្តមានក្នុងទីផ្សារប្រទេសថៃលើកដំបូងក្នុងឆ្នាំ 2023។
សម្រាប់រថយន្តម៉ូដែលដែលលក់ដាច់ជាងគេមួយទៀតពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គឺ Aion UT ជារថយន្ត Compact hatchback EV ដែលមានទំហំប្រហាក់ប្រហែលគ្នានឹង BYD Dolphin ដែរ។ Aion UT មានតម្លៃចន្លោះពី $14,580 ដល់ $15,180។ Aion UT មានទំហំវិមាត្រទាំងបី 4,270mm (L) x 1,850mm (W) x 1,575mm (H) និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm។ រថយន្តអគ្គិសនីមួយនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកំលាំង 134 សេះ ភ្ជាប់ជាមួយកញ្ចប់ថ្មទំហំ 50kWh និងម៉ូដែលប្រើម៉ូទ័រកំលាំង 204 សេះ និងកញ្ចប់ថ្មទំហំ 60kWh។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ 2025 Bangkok International Motor Show រថយន្តម៉ូដែល Aion UT បានទទួលការបញ្ជាទិញសរុបចំនួន 4,568 គ្រឿង៕