no-alternative title
no-alternative title

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG ដែលជាម៉ាករថយន្តល្បីឈ្មោះមួយស្ថិតនៅក្រោមដំបូលសម្ព័ន្ធក្រុមហ៊ុន SAIC បានប្រកាសជាផ្លូវការណ៍ថា ខ្លួននឹងមានការដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីប្រភេទ SUV ដែលផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹងថ្មីទាំងស្រុងហៅថា “Boxy” ម៉ូដែល MG Cyber X នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែមេសានេះ។ GM បានពិព័រណ៌នាថា Cyber X គឺជា “ការបង្កើតថ្មីដ៏អស្ចារ្យ” ឬ “groundbreaking innovation” ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MG Cyber X គឺជាម៉ូដែលមួយស្ថិតក្នុងផ្នែកនៃគម្រោងការផលិតរថយន្តរយះពេល 2 ឆ្នាំ របស់ MG ដែលរួមបញ្ចូលនៅរថយន្តស៊េរីថ្មីចំនួន 8 ម៉ូដែល រួមមានទាំងម៉ូដែលរថយន្ត Sport car, sedan និង SUV។ ក្រុមហ៊ុនមានគម្រោងក្នុងការប្រកាសចេញរថយន្តប្រភេទ SUV ស៊េរីថ្មីចំនួនពីរម៉ូដែលនៅក្នុងឆ្នាំ 2026។ MG Cyber X នឹងផ្តល់ជូននៅជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (BEV) និង PHEV ឬ Plug-in-hybrid។ 

MG Cyber X ត្រូវបានគេរំពឹងថា នឹងគាំទ្រនូវមុខងារពិសេស advanced AI និង បច្ចេកវិទ្យា autonomous driving ដែលគាំទ្រដំណើរការដោយបន្ទះឈីប Horizon Robotics’ J6 high-performance chip ដែលពឹងអាស្រ័យលើប្រព័ន្ធជំនួយការបើកបរ Momenta’s autonomous driving solutions។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ MG Cyber X ក្រុមហ៊ុនមិនទាន់បង្ហើយឲ្យដឹងនៅឡើយទេ ហើយចំពោះគុណសម្បត្តិលម្អិតផ្សេងទៀតយើងរងចាំតាមដានបន្ថែមទៀតនៅពេលនៃការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ចុងខែនេះ។

សូមបញ្ជាក់ថា នៅត្រីមាសដំបូងក្នុងឆ្នាំ 2025 (មករា-មីនា) ក្រុមហ៊ុន MG លក់រថយន្តបានចំនួនសរុប 25,839 គ្រឿង កើនពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ 13.1%។ ដោយត្រឹមតែខែមីនាមួយ MG លក់រថយន្តបានចំនួន 10,000 គ្រឿង កើនចំនួននៃការលក់ប្រចាំខែប្រមាណ 82.6%។ MG គឺជាម៉ាករថយន្តរបស់ប្រទេសចិនតែមួយដែលលក់រថយន្តបានចំនួនដល់ 3 លានគ្រឿងនៅទីផ្សារឯនាយសមុទ្ទ និងបានលក់រថយន្តអស់ 24.34 លានគ្រឿងនៅអឺរ៉ុបក្នុងឆ្នាំ 2024។ ហើយដើម្បីគាំទ្រដល់កំណើននៃការលក់នេះ MG គ្រោងនឹងពង្រីកបណ្តាញលក់រាយរបស់ខ្លួន ដោយបន្ថែមហាងថ្មីចំនួន 150 នៅក្នុងឆ្នាំ 2025 ដែលនាំឱ្យចំនួនទីតាំងហាងលក់រាយសរុបនៅក្នុងប្រទេសចិនកើនឡើងដល់ 400 ហាង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន