no-alternative title
no-alternative title

BYD Sealion 7 ទទួលបាននូវពានរង្វាន់កម្រិត 5 ឆ្នាំ 2025 ពីស្ថាប័នតេស្តសុវត្ថិភាព ANCAP និង Euro NCAP

យោងតាមព័ត៌នមានថ្មីដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា រថយន្ត BYD Sealion 7 គឺទទួលបាននូវផ្តល់ពានរង្វាន់កម្រិត 5 ពីស្ថាប័នតេស្តសុវត្ថិភាពសហភាពអឺរ៉ុប European New Car Assessment Programme (Euro NCAP) (យូរ៉ូ-អិនស៊ីអេភី) និង ប្រទេសអូស្ត្រាលីAustralasian New Car Assessment Program (ANCAP) (អេ-អិនស៊ីអេភី។ តាមរយៈនៃការតេស្តពី Euro NCAP បង្ហាញថា BYD Sealion 7 អាចធ្វើបានពិន្ទុ 87% ទៅលើការការពារមនុស្សជំទង់, 93% ទៅលើការការពារក្មេងៗ, 76% ទៅលើការការពារនៅលើដងផ្លូវ ហើហើយ 79% ទៅលើជំនួយសុវត្ថិភាព។ ក្រឡេកមក ANCAP ប្រទេសអូស្រ្តលីវិញ គឺធ្វើបានប្រហែលគ្នា ខុសបន្តិចទៅលើជំនួយសុវត្ថិភាពបានត្រឹមតែ 78%។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកលើលទ្ធផលនៃការតេស្តបុកទៅលើ BYD Sealion 7 ប័នតេស្តសុវត្ថិភាពសហភាពអឺរ៉ុប European New Car Assessment Programme (Euro NCAP) (យូរ៉ូ-អិនស៊ីអេភី) បង្ហាញថា រថយន្តនេះ គឺមានកម្រិតមធ្យមទៅលើការប៉ះទង្កិចផ្នែកខាងមុខ ខណៈដែលផ្នែកចំហៀងគឺមានភាពជ្រាយបន្តិច។ នៅលើរថយន្ត BYD Sealion 07 ថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវពោងសុវត្ថិភាពចំនួនប្រាំបួន ហើយនិងប្រព័ន្ធជំនួយសុវត្ថិភាពអ្នកបើកបរកម្រិតខ្ពស់ (ADAS) ដែលរួមមានដូចជា ACC, AEB, FCW និង LDW ជាដើម។  

គួរបញ្ជាក់ថា BYD Sealion 7 គឺជារថយន្ត Crossover SUV ស៊េរីថ្មីនេះ គឺជាម៉ូដែលដំបូងគេរបស់ BYD ដែលត្រូវបានបង្កើតឡើងដោយឈរនៅលើប្រព័ន្ធ e-Platform 3.0 Evo របស់ BYD។ ក្រុមហ៊ុនបានអះអាងថានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងលទ្ធភាពដំណើរការ ដោយផ្នែកទៅលើប្រព័ន្ធដំណើរការ "12-in-1" electric drive system។ BYD មិនទាន់បានបញ្ចេញនូវលក្ខណៈលម្អិតសម្រាប់ Sealion 7 EV ដែលត្រៀមលក់នៅទីផ្សារអ៊ឺរ៉ុបនៅឡើយទេ  ប៉ុន្តែសម្រាប់ម៉ូដែលចេញលក់នៅប្រទេសចិនមានជ្រើសកញ្ចប់ថ្មពីរទំហំ គឺទំហំ 72kWh និង 81kWh ជាមួយនឹងកញ្ចប់ថ្មធំដែលអាចកាន់សម្រាប់ការបើកបរបានចម្ងាយ 610 គីឡូម៉ែត្រ ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំងដល់ 230kW។

នៅផ្នែកខាងក្នុងមានការរៀបចំឡើងប្រកបដោយប្រណិតភាព និងភាពទំនើបផ្តល់នូវផាសុខភាពក្នុងការបើកបរ។ ដោយក្នុងនោះមានការបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំធំដល់ទៅ 15.6-inch ជាប្រភេទអេក្រង់អាចបង្វិលបាន ជាមួយកៅអីពាសដោយស្បែកប្រណិតប្រភេទ Nappa leather។ BYD Sealion 7 EV មានប្រវែងបណ្តោយ 4,830mm, ទទឹង 1,925 mm និងកម្ពស់ 1,620 mm ដែលមានវិមាត្រប្រហាក់ប្រហែលគ្នានឹងរថយន្ត Tesla Model Y។ BYD បានពង្រីកដែនទីផ្សារនៃម៉ាកយីហោរបស់ខ្លួនយ៉ាងខ្លាំងនៅទូទាំងពិភាពលោកដោយបានពង្រីកទីផ្សារទៅកាន់ប្រទេសប្រមាណជា 95 នៅទូទាំងពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយ ប៉េងលីន