no-alternative title
no-alternative title

Nio មានចំណាប់អារម្មក្នុងការទិញយករោងចក្រផលិតរថយន្តអគ្គិសនីរបស់ Audi នៅប្រទេសបែលហ្សិក

មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Nio កំពុងពិចារណាទិញរោងចក្រផលិតរថយន្តអគ្គិសនីរបស់ Audi នៅប្រទេសបែលហ្សិក។ បច្ចុប្បន្ន នេះ រោងចក្រ Vorst របស់ Audi ដែលផលិតរថយន្តម៉ាក Audi Q8 e-tron គឺស្ថិតនៅក្រោមការគំរាមកំហែងក្នុងការបិទទ្វារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមកាសែត Flemish De Tijd ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អាឡឺម៉ង់មួយនេះ កំពុងស្វែងរកយ៉ាងអ្នកទិញរោងចក្ររបស់ខ្លួនដែលជាជម្រើសតែមួយគត់ចំពោះការបិទទ្វារ។ សម្រាប់រថយន្តម៉ូដែល Audi Q8 e-tron គ្រោងនឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅឆ្នាំក្រោយ ហើយបន្ទាប់ពីនោះបុគ្គលិកចំនួន 2,910 នាក់ដែលធ្វើការនៅរោងចក្រនឹងត្រូវប្រឈមមុខនឹងការបញ្ឈប់ពីការងារ។

 

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ គណៈប្រតិភូមកពី Nio បានទៅមើលទីតាំងរោងចក្ររបស់ Audi ហើយពួកគេមានពេលរហូតដល់ថ្ងៃទី 23 ខែកញ្ញា ដើម្បីធ្វើការជូនដំណឹងជាផ្លូវការ។ រោងចក្រនេះមានទីតាំងនៅក្នុងក្រុងមួយក្នុងចំណោមក្រុងទាំង 19 ដែលបង្កើតជាតំបន់រាជធានី Brussels។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Nio បានចូលប្រឡូកក្នុងទីផ្សារអ៊ឺរ៉ុបជាលើកដំបូងក្នុងឆ្នាំ 2021 ជាមួយនឹងការចែកចាយរថយន្តដំបូងម៉ូដែល ទៅកាន់ប្រទេសន័រវេស។

នៅក្នុងខែមិថុនា ការចុះបញ្ជីរថយន្ត Nio របស់អាឡឺម៉ង់មានត្រឹមតែ 44 គ្រឿងប៉ុណ្ណោះ បើធៀបនឹងក្រុមហ៊ុន BYD ដែលមានចំនួន  425 គ្រឿង និង MG មានចំនួន 5,158 គ្រឿង។ ចាប់តាំងពីខែកក្កដាមក Nio បានជាប់ពន្ធនៅសហភាពអឺរ៉ុបទៅលើរថយន្តអគ្គិសនីនាំចូលពីចិនចូលទៅទីផ្សារតំបន់អឺរ៉ុប។ បច្ចុប្បន្ន Nio ជាប់ពន្ធប្រមាណ 20.8% បន្ថែមពីលើពន្ធគយ 10% ដែលមានស្រាប់។ បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងស្ថិតក្នុងដំណើរការផ្តល់សច្ចាប័នលើពន្ធអចិន្ត្រៃយ៍បន្ថែមទៀតសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។

សម្រាប់ការចាប់អារម្មណ៍របស់ Nio ចំពោះការទិញយករោងចក្រផលិតរថយន្តអគ្គិសនី Audi នៅបែលហ្សិក គឺជារឿងដ៏គួរឲ្យចាប់អារម្ម ព្រោះថាកាលពីដើមឆ្នាំ 2024 នេះ ក្រុមហ៊ុនផលិតរថយន្តទាំងពីរត្រូវបានជាប់គាំងក្នុងការតស៊ួជាមួយគ្នាតាមផ្លូវច្បាប់ជុំវិញសិទ្ធិប្រើប្រាស់ឈ្មោះរថយន្ត ES6 និង ES7 ដែល Audi បានអះអាងថា បានរំលោភលើកម្មសិទ្ធិពាណិជ្ជសញ្ញារបស់ខ្លួន។ យ៉ាងណាមិញនៅមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ណាមួយពីក្រុមហ៊ុន Nio សម្រាប់ចំណាប់អារម្មក្នុងការទិញយករោងចក្រផលិតរថយន្តអគ្គិសនីរបស់ Audi នៅប្រទេសបែលហ្សិកនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន