no-alternative title
no-alternative title

រថយន្តប្រណិត Denza នឹងឈានជើងចូលទីផ្សារប្រទេសអូស្ត្រាលី នៅឆមាសទី 2 ឆ្នាំ 2025 ខាងមុខ

Denza ដែលជាម៉ាកយីហោរថយន្តប្រណិតរបស់ក្រុមហ៊ុន BYD បានបញ្ជាក់ថា នឹងឈានជើងចូលទីផ្សារប្រទេសអូស្រ្តាលីជាមួយនឹងការប្រកាសចេញរថយន្តដំបូងរបស់ខ្លួនជាប្រភេទ off-road SUV ដើម្បីធ្វើការប្រគូតប្រជែងជាមួយនឹង Toyota Prado។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនមេ គឺ BYD បានឲ្យដឹងថា ម៉ាករថយន្ត Denza នឹងបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីដែលមានច្រើនជាងមួយម៉ូដែល។ Denza នឹងឈានជើងចូលទីផ្សារប្រទេសអូស្ត្រាលីនៅឆមាសទីពីរនៃឆ្នាំ 2025 បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាករថយន្ត Denza នឹងឈានជើងចូលទីផ្សារអូស្ត្រាលីមុនម៉ាករថយន្ត Yangwang ខណៈដែល BYD បាននឹងកំពុងធ្វើការពិចារណាក្នុងការនាំយកម៉ាករថយន្តមួយនេះចូលទៅកាន់ទឹកដីប្រទេសអូស្ត្រាលី បើទោះបីជាថ្មីៗនេះ មានការបែកធ្លាយនូវរថយន្ត SUV ប្រណិត Yangwang U8 ដែលប្រើចង្កូតស្តាំបើកបរនៅលើដងវិថីក្នុងទឹកដីប្រទេសអូស្ត្រាលី។

អ្នកគ្រប់គ្រងទូទៅរបស់ BYD ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Liu Xueliang បាននិយាយថា ក្រុមហ៊ុនដែលមានជំនាញផ្នែកផលិតរថយន្ត Hybrid និងរថយន្តអគ្គិសនី គឺ "ពិតជានឹងចាប់ផ្តើមបង្ហាញម៉ាកយីហោរថយន្ត Denza នៅក្នុងប្រទេសអូស្ត្រាលី"។ លោក Xueliang ត្រូវបានគេដកស្រង់សំដីដូច្នេះថា៖ « BYD កំពុងធ្វើការពិចារណាបន្ត ថាតើម៉ូដែល Denza មួយណាដែលយើងនឹងនាំចូលទឹកដីប្រទេសអូស្ត្រាលី»។ 

សម្រាប់រថយន្ត Denza ម៉ូដែលដំបូង ដែលឈានជើងចូលទីផ្សារអូស្រ្តាលីអាច Denza B5 ដែលជាប្រភេទរថយន្ត Plug-in-hybrid SUV។ រថយន្តនេះជាប្រភេទ off-road SUV ប្រាំកៅអី ហើយមានទំហំវិមាត្រប្រហាក់ប្រហែលគ្នានឹងរថយន្តម៉ូដែល Toyota LandCruiser Prado, Ford Everest និង Isuzu MU-X ដែរ។ ហើយសម្រាប់រថយន្តម៉ាក Denza ដែលកំពុងមានវត្តមាននៅលើទីផ្សារពិភពលោកបច្ចុប្បន្នរួមមាន D9 multi-purpose vehicle, N7 mid-size SUV, N9 large SUV, Z9 sedan, និង Z9 GT wagon ដែលជារថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

Denza នឹងចូលរួមជាសមាកជិកក្រុមហ៊ុនរថយន្តថ្មី ដែលត្រឡប់ចូលទឹកដីប្រទេសអូស្រ្តាលីជាមួយក្រុមហ៊ុនផ្សេងៗទៀតដូចជា Aion, Cadillac, Deepal, Foton, GAC, Geely, GMC, JAC, Jaecoo, Leapmotor, Skywell, Smart, Xpeng និង Zeekr…ជាដើម។

រថយន្ត BYD ដែលត្រូវបានចែកចាយដោយ EVDirect របស់អូស្ត្រាលី ហើយលក់រថយន្តបានជាង 35,000 គ្រឿងនៅក្នុងប្រទេសអូស្ត្រាលីចាប់តាំងពីពីការបង្ហាញវត្តមានកាលពី 3 ឆ្នាំមុន ដោយរថយន្តដំបូងបង្អស់របស់ BYD ដែលបានប្រកាសចេញក្នុងទីផ្សារប្រទេសអូស្ត្រាលី គឺជារថយន្តអគ្គិសនីខ្នាត mid-size SUV ម៉ូដែល Atto 3៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន