no-alternative title
no-alternative title

BYD Denza N9 SUV នឹងប្រកាសចេញលក់នៅក្នុងខែមីនា ខណៈការបញ្ជាទិញមុនចាប់ផ្តើមឆាប់ៗនេះហើយ

កាលពីថ្ងៃទី 2 អ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន Denza របស់ BYD លោក Zhao Changjiang បានបញ្ជាក់នៅក្នុងវីដេអូនៅលើបណ្តាញសង្គមថា រថយន្តស៊េរីថ្មី Denza N9 នឹងមកដល់ផ្លូវការណ៍នៅក្នុងខែមីនា ខាងមុខនេះ។ រថយន្ត SUV ប្រណិតស៊េរីថ្មីមួយនេះ បានបង្ហាញវត្តមានផ្លូវការណ៍នៅក្នុង Showroom របស់ក្រុមហ៊ុនចាយចាយបន្តនៅក្នុងប្រទេសចិន ហើយការទទួលការបញ្ជាទិញមុននឹងចាប់ផ្តើមក្នុងថ្ងៃណាមួយក្នុងខែកុម្ភៈនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពព័ត៌មាន BYD Denza N9 SUV នឹងមានមកជាមួយជម្រើសម៉ូដែលកូនកាត់ ឬ Hybrid ដែលមានបំពាក់នូវកញ្ចប់ថ្មដែលសាកពេញម្តងអាចបើកបានចម្ងាយផ្លូវ 200km ដោយថាមពលថ្មសុទ្ធមិនប្រើម៉ាស៊ីន ដែលមានចម្ងាយឆ្ងាយជាងបើធៀបនឹងរបាយការណ៍មុនដែលបញ្ជាក់ថាអាចបើកបានត្រឹម 165km។

 

រថយន្ត SUV ពេញខ្នាត Denza N9 ស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 5,258mm/ ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm។ Denza N9 ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង e3-Platform ដូចគ្នានឹងម៉ូដែល Denza Z9 និង D9 ដែរ ហើយរថយន្តស៊េរីថ្មីក៏នឹងគាំទ្រនូវប្រព័ន្ធសុវត្ថិភាពជំនួយក្នុងការការបើកបរដូចជា tank turning, crab walking, និង rear-wheel steering ថែមទៀតផង។

 

សម្រាប់ Denza N9 PHEV ឬ Plug-in-hybrid គឺនឹងបំពាក់នូវម៉ាស៊ីន Hybrid កំលាំង 152kW ភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ូទ័រចំនួនបីដែលមានកំលាំង  200kW/240kW និង 240kW ដែលមានកំលាំងសរុបដល់ 680kW។ តាមរយះរូបភាពបានបង្ហាញថានៅខាងក្នុង Denza N9 មានបំពាក់នូវអេក្រង់ធំៗចំនួន 3, មានមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ Head-up display, ដៃចង្កូតរចនាបថ 4 កាំ ឬ four-spoke multi-function steering wheel និងប្រព័ន្ធសំឡេងប្រភេទ retractable sound system។

 

រថយន្ត Full-size SUV ស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធប្រអប់លេខអេឡិចត្រូនិចហៅថា electronic gear shifter, មានកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ Dual-Wireless Phone Charging, មានទូរទឹកកក, កៅអីជួរទីពីរជាប្រភេទកៅអីឯករាជ្យហៅថា dual independent second-row seats, ដំបូលបើក Panoramic sunroof និងមានអេក្រង់មួយទៀតភ្ជាប់នៅលើដំបូល ឬហៅថា Ceiling-mount display ថែមទៀតផង។

BYD Denza N9 ធ្លាប់ត្រូវបានបង្ហាញវត្តមាននៅក្នុងទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេសសម្រាប់ការធ្វើតេស្តបើកបរ ដោយមិនមានការបិតបាំងអ្វីទាំងអស់។ BYD ធ្លាប់បានលើកឡើងថា ម៉ាករថយន្ត Denza របស់ខ្លួន នឹងមានវត្តមាននៅទីផ្សារអឺរ៉ុប ហើយ Denza N9 គឺនឹងបង្ហាញវត្តមាននៅទីផ្សារនេះផងដែរ បច្ចុប្បន្ន Denza បានក្លាយជាម៉ាករថយន្តដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសចិន ហើយ N9 នឹងជារថយន្តដំបូងរបស់ Denza ដែលត្រៀមជើងឈានចូលទឹកដីនៃទីផ្សារខាងប៉ែកអឺរ៉ុប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន