ស្វែងរកពួកយើង:

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ

Koun Jab Luffy

30 មេសា 2024 12:42 ថ្ងៃត្រង់

អាន 3 នាទី

អតិថិជនរូបណាខ្លះដែលមិនទាន់បានជាវ កំពូលស្មាតហ្វូន Galaxy S24 Series? ប្រញាប់រួស់រាន់ឡើងណ៎ា! រង្វាន់សរុបរហូតដល់ 168 រង្វាន់ពីកម្មវិធីរង្វាន់ធំអស្ចារ្យ Galaxy S24 MEGA WIN កំពុងរង់ចាំ អតិថិជនជាទីស្រលាញ់ទាំងអស់គ្នា!
Article image
នេះជាសប្ដាហ៍ទី 2 ហើយនៃកម្មវីធី Galaxy S24 MEGA WIN ពីសាមសុង បានធ្វើការផ្ដល់រង្វាន់ដ៏អស្ចារ្យដល់អតិថិជនទូទាំងប្រទេសដែលបានជាវនូវកំពូលស្មាតហ្វូន Galaxy S24 Series ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 31 ឧសភា ឆ្នាំ2024 នឹងមានឱកាសឈ្នះមហារង្វាន់យ៉ាងច្រើនពីសាមសុង។ កាន់តែរំជួលចិត្ត រំជួលបេះដូង ព្រោះក្នុងសប្ដាហ៍នេះយើងបានរកឃើញអតិថិជនមហាហេង មហាសំណាងចំនួន 22 រូប ទៀតហើយ! ដូច្នេះ អតិថិជនដែលពុំទាន់បានរកជាវកំពូលស្មាតហ្វូន Galaxy S24 Series ស្រូតៗឡើងណ៎ា! ព្រោះស្មាតហ្វូន ដែលបំពាក់នូវបច្ចេកវិទ្យា AI ដ៏ទំនើប និងមានសមត្ថភាពអស្ចារ្យបែបនេះ ថែមទាំងមានឱកាសឈ្នះមហារង្វាន់ធំជាច្រើនទៀត មិនងាយរកបាននោះទេ!
សូមបញ្ជាក់ថា រាល់ការប្រគល់ និងចាប់រង្វាន់ជូនអតិថិជនមហាហេងទាំងអស់នឹង ធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ក្នុងកម្មវិធីប្រគំតន្ត្រី KISS Concert រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង 11:00 នាទី ព្រឹក ដល់ ម៉ោង 1:00 នាទី រសៀល!
Article image
អតិថិជនដែលមានសំណាងឈ្នះ រង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មី ឆ្នាំ2024 ចំនួន 01 រង្វាន់ បានសម្ដែងនូវអារម្មណ៍ពិតដោយក្ដីរំភើបថា “ខ្ញុំសប្បាយចិត្ត អរចង់ហោះហើយ ព្រោះមិននឹកស្មានថាមានសំណាងឈ្នះរង្វាន់ធំពីក្រុមហ៊ុន សាមសុង បែបនេះទេ។
ឈ្នះពិតៗ ចែករង្វាន់ពិតៗ តែម្តងចាស!”ឆ្លៀតក្នុងឱកាសនេះដែរ ពីកម្មវិធីរង្វាន់ដ៏ធំអស្ចារ្យ Galaxy S24 MEGA WIN ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ដេប៉ូចែកចាយ តូចធំ តំណាងចែកចាយផ្លូវការទាំងអស់ និងអតិថិជនដែលបានគាំទ្រ ស្រលាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមកដល់ពេលនេះ!
Article image
*ខាងក្រោមនេះជាឈ្មោះអតិថិជនមហាហេង មហាសំណាងដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មី ឆ្នាំ2024 ចំនួន 01 រង្វាន់, ទូរទស្សន៍ Samsung 55inch” ចំនួន 6 រង្វាន់, ទូរស័ព្ទ Galaxy A15 ចំនួន 5 រង្វាន់, នាឡិកាដៃឆ្លាតវៃ Galaxy Fit3 ចំនួន 10 រង្វាន់ ដែលមានចំនួនសរុប 22 រង្វាន់ក្នុងសប្ដាហ៍ទី 02 មានរាយនាមដូចខាងក្រោម៖
Article image
អ្នកឈ្នះរង្វាន់ទាំងអស់ត្រូវមកទទួលរង្វាន់ដោយខ្លួនឯងផ្ទាល់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត លេខទូរស័ព្ទ និងទូរស័ព្ទដែលបានជាវដើម្បីធ្វើការផ្ទៀងផ្ទាត់។ សូមរក្សាសិទ្ធិបដិសេធមិនប្រគល់រង្វាន់ ក្នុងករណីមិនមានឯកសារគ្រប់គ្រាន់ ហើយរង្វាន់នោះនឹងលើកយកទៅចាប់បន្ថែមក្នុងសប្តាហ៍បន្ទាប់។
Article image
បញ្ជាក់៖ ការចាប់ឆ្នោតលើកទី03 នឹងធ្វើឡើងនៅថ្ងៃទី 03 ខែឧសភា ឆ្នាំ 2024 ខាងមុខនេះ!! ឱ្យលឿនឡើង…! កុំឱ្យឱកាសល្អដ៏រំជើបរំជួលនេះកន្លងផុតទៅឱ្យសោះ…!!  សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែក ចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅ កាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!