ស្វែងរកពួកយើង:

កំពូលស្មាតហ្វូនស៊េរីថ្មី HUAWEI Pura 70 Series កាមេរ៉ាស្តេចល្បឿន តម្លៃ 799$ មាន Google Services ស្រាប់ក្នុង HUAWEI AppGallery

ដោយ

Koun Jab Luffy

28 ឧសភា 2024 09:58 ព្រឹក

អាន 3 នាទី

Article image
កាលពីយប់មិញនេះ តារា Influencers ល្បីៗ ហេងវិសាល ស្រីនា ម្ចាស់ហាង និងភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើល លាន់មាត់សរសើរ មិនដាច់ពីមាត់ នៅពេលបានសាកល្បងកាន់ប្រើលើកដំបូងនូវកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាស្តេចល្បឿន HUAWEI Pura 70 Series  មានGoogle Services ស្រាប់ក្នុង HUAWEI AppGallery កាមេរ៉ាថ្មីផុសចេញក្រៅ Ultra Lighting Pop-out Camera ថតរូបល្បឿន 300Km/h ជាមួយសិនស័រទំហំ 1 អ៊ីង គុណភាពរូបកម្រិតអាជីព អេក្រង់ឃុនលុនជំនាន់ទី 2 តាន់ស្វិតជាងមុន 300% ភ្ជាប់បច្ចេកវិទ្យាការជម្រាបទឹកខ្លាំងជាងគេ រហូតដល់ជម្រៅពីរម៉ែត្រ។
អតិថិជនអាចរកជាវ HUAWEI Pura 70 Series តម្លៃ 799$ នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី30 មិថុនា ឆ្នាំ 2024 នឹងទទួលបានEarly Bird Coupon បញ្ចុះតម្លៃ 100$ ភ្លាមៗ។
Article image
នសម្រិតកំពូលស្មាតហ្វូនស៊េរីថ្មី HUAWEI Pura 70 Series ត្រូវបានក្រុមហ៊ុនសម្រាងនូវមុខមាត់ថ្មី រូបរាងស៊ីវិល័យបែបហាយក្លាស ខ្នងក្រាលដោយស្បែកប្រណីត Vegan Leather ជាមួយនឹងកាមេរ៉ាថ្មី ផុសចេញក្រៅដំបូងគេ ទាក់ទាញគួរឲ្យចាប់កាន់ប្រើភ្ជាប់នូវបច្ចេកវិទ្យាសម្បូរបែបឈានមុខគេរួមមាន៖
Article image
1.កាមេរ៉ា Sensor ទំហំ1” លែនលៀនចេញក្រៅ Ultra Lighting Pop-out Camera
HUAWEI Pura 70 Series ជាស្មាតហ្វូនដំបូងគេបង្អស់ដែលមានបំពាក់នូវ Sensor ទំហំ1” លែនលៀនចេញក្រៅ ប្រើប្រាស់Sensor មួយអ៊ីញពេញលេញតែម្តង ជាមួយនឹងគុណភាពរូបកម្រិតអាជីព ហើយសម្រាប់អ្នកពុំចេញថតរូបក៏ថតបានស្អាតដែរ។ ជាពិសេសមានមុខងារថតម៉ាក្រូ Ultra Lighting Macro Telephoto Camera,  ថតរូបដូចអ្នកមានជំនាញដោយគ្រាន់តែ zoom ទៅជិតរូប ឬថតគៀក 5 cm
Article image
2.កំពូលស្មាតហ្វូនកាមេរ៉ាស្តេចល្បឿន
បំពាក់នូវមុខងារកាមេរ៉ាដំបូងគេថតសកម្មភាពលឿន 300km/h The King of the Snapshots, ថតសកម្មភាពល្អស្អាតមានគុណភាព ដោយមិនចាំបាច់មានជំនាញថតរូប
Article image
3.អេក្រង់ឃុនលុនជំនាន់ទី 2 ធន់តាន់សិ្វតជាងមុន 300% Crystal Armor Kunlun Glass
មិនថាលោកអ្នករបូតដៃពីទីខ្ពស់ ជ្រុះទូរសព្ទ HUAWEI Pura 70 Series ធ្លាក់ចូលទឹក ដោយប្រការណាមួយក៏ដោយ ក៏លែងព្រួយបារម្ភ ឬផិតភ័យរឿងបែកអេក្រង់ ឬចូលទឹកខូច តទៅទៀតហើយ ព្រោះអេក្រង់ឃុនលុនជំនាន់ទី2 របស់ Pura 70 Series ធន់តាន់សិ្វតជាងមុន 300% ភ្ជាប់បច្ចេកវិទ្យាការជម្រាបទឹក ធូលី ខ្លាំងជាងគេ រហូតដល់ជម្រៅពីរម៉ែត្រ ដែលជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។
Article image
4.ស្មាតហ្វូនដំបូងគេមានGoogle ស្រាប់នៅក្នុង HUAWEI AppGallery
មានកំពូលស្មាតហ្វូន HUAWEI Pura 70 Series ក្នុងដៃ អ្នកប្រើប្រាស់អាចប្រើប្រាស់ Google ម៉ាសាលាញ់ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី AppGallery បន្ទាប់មករកស្វែករក (Search) ពាក្យ “google” នឹងមានកម្មវិធី Google ជាច្រើនដែលទាញយកមកប្រើប្រាស់បានដោយសេរី។ ឧទារហ៍ដូចជាកម្មវិធី Google Maps, Google Chrome, Gmail, YouTube និងកម្មវិធី Google ជាច្រើនទៀត គឺដំឡើងប្រើបានទាំងអស់ពី AppGallery របស់ហួវៃ។
5.កំពូលស្មាតហ្វូនស៊េរីថ្មី ដែលមាន Early Bird Coupon បញ្ចុះតម្លៃ
សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុន កំពូលស្មាតហ្វូន HUAWEI Pura 70 Series ដោយកក់ត្រឹមតែ $1 នឹងទទួលបាន coupon តម្លៃ $100 ចំពោះ HUAWEI Pura 70 ឬ $49 ចំពោះ HUAWEI Pura 70 Pro ហើយអតិថិជនអាចកុម្ម៉ង់បានពីហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា។
Article image
សូមរំលឹកផងដែរថា HUAWEI Pura 70 Series បំពាក់នូវ ប្រព័ន្ធប្រតិបត្តិការថ្មី EMUI 14.2 បង្កើត theme បង្ហាញពីអារម្មណ៍របស់អ្នកប្រើប្រាស់និងមានការ  update ទម្រង់ប្រើប្រាស់កាន់តែរស់រវើក មានថាមពលថ្មទំហំធំ 5200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនឥតខ្សែរដំបូងគេ 80W Wireless, 100W Wired សាក 15នាទី 50% មានរ៉េម 16GB អង្គផ្ទុកទិន្នន័យកម្រិតកុំព្យូទ័រ 512GB មានមុខងារ Portrait ថតចាំងនឹងពន្លឺថ្ងៃខ្លាំងក៏រូបថតនៅមានគុណភាពខ្ពស់ និងស្អាតជានិច្ច និង មុខងារបន្ថែមពន្លឺ និងពណ៌ថតរូប រូបថតដើម Original, បន្ថែមពណ៌ Vivid, បន្ថែមពន្លឺ Bright, សខ្មៅ Mono។
Article image
Article image
Article image
Article image
Article image
កំពូលស្មាតហ្វូនស៊េរីថ្មី HUAWEI Pura 70 Series កាមេរ៉ាស្តេចល្បឿន តម្លៃ 799$ មាន Google Services ស្រាប់ក្នុង HUAWEI AppGallery