ស្វែងរកពួកយើង:

ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានចាប់ដៃគូជាមួយ League of Legend ដែលនឹងធ្វើអោយសង្វៀន ESport កាន់តែកក្រើកហើយ

ដោយ

Koun Jab Luffy

09 តុលា 2019 11:11 ថ្ងៃត្រង់

អាន 4 នាទី

Article image
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់មានសន្ទុះគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក រហូតទទួលបានចំណាត់ថ្នាក់ល្អជាសកល និង ឈរលើលេខរៀងទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ (របាយការណ៍ Canalys ចុះផ្សាយខែសីហា ឆមាសទី2 ឆ្នាំ 2019)។ បច្ចុប្បន្ន OPPO បានខិតខំប្រឹងប្រែងសិក្សាស្វែងរកនូវរបកគំហើញថ្មីៗ និង កែច្នៃនូវផលិតផលថ្មីជូនដល់អ្នកប្រើប្រាស់របស់ពួកគេ និងពញាក់អារម្មណ៍អ្នកគាំទ្រស្ទើរតែមិនគួរឲ្យជឿ ជាកស្តែងដូចជាម៉ូឌែលកូនកាត់ថ្មី ដែលបានច្របាច់បញ្ចូលគ្នារវាង F Series  និង Reno Series រួចធ្វើការ upgrade ទាំង Hardware និង Software ដើម្បីបង្កើតនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿង គឺ OPPO Reno 2F ដែលមានរូបរាងស្រដៀងគ្នាទៅនឹង Reno 2 ដែរ។
OPPO Reno 2 ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបលេចធ្លោជាងមុន ជាមួយនឹង អេក្រង់ AMOLED លាតពេញ ដែលការពារភ្នែក បំពាក់កាមេរ៉ាក្រោយបួន ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូ គ្មានរំញ័រស្ទើរតែស្មើ “0” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបបែបម៉ាក្រូ (ដែលអាច Focus ថតរូបជិតបាន មិនចាំបាច់ដើរថយក្រោយ) ថតរូបបែបទូលាយ ថតរូបZoom និង ថតរូបបែប         សខ្មៅ។ ជាពិសេសលោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូនៃកាមេរ៉ា មុខក្រោយ (Video Bokeh)  ដែលមានផ្ទៃព្រាលៗ ឬ (Blur Background) និងកម្មវិធី Edit Video របស់ OPPO Reno 2 មកស្រាប់តែម្តង ។
Article image
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់គឺ OPPO ប្រកាសផ្តល់រង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno 2F ចំនួន 10គ្រឿងដល់អ្នក      គាំទ្រណាដែលកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង OPPO Reno 2F ដោយមិនចាំបាច់ខ្វល់ពីតម្លៃ ក្នុងរយៈពេល 10ថ្ងៃគឺ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 នៅប្រទេសកម្ពុជា។ បើក្រឡេកមកមើលលើឆាកអន្តរជាតិឯណេះវិញ OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេរបស់ពិភពលោក ដែលបានចាប់ដៃគូរ ជាមួយនឹង League of Legends of Esports។ The Riot Games របស់ League of Legends Esports នឹងត្រូវបានផ្តាច់មុខដោយ ក្រុមហ៊ុន OPPO។ ហ្គេម Summoners នឹងរកឃើញនូវឈ្មោះម៉ាកយីហោ OPPO នៅក្នុងព្រឹត្តិការណ៍ប្រកួតចំនួន 3 របស់ LoL (League of Legends) ដែលមានឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship ។ ភាពជាដៃគូនេះ បានចាប់ផ្តើមពីថ្ងៃទី 2 ខែតុលាកន្លងទៅ ដែលជាថ្ងៃដំបូងបំផុតនៃព្រឹត្តិការណ៍ប្រកួត  Worlds Play-In Stage 2019 នេះ។
Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO នឹងក្លាយជាក្រុមហ៊ុនមួយដែលនឹងមានវត្តមានក្នុងការផ្តល់នូវរង្វាន់ Most Valuable Player (MVP) Award នៅក្នុងស្តង់របស់ MSI និង World Championship ។ សម្រាប់ក្រុមហ៊ុន OPPO ក៏នឹងមានក្រុម cosplay និងវីដេអូ behind-the-scenes រួមជាមួយនឹងកម្មវិធី Welcome to the Rift series សម្រាប់ព្រឹត្តិការណ៍នេះផងដែរដើម្បីអបអរចំពោះបេក្ខភាពក្រកួតនោះ។
Article image
ក្រៅពីការបង្ហាញវត្តមាននៅទីនេះ ក្រុមហ៊ុន OPPO ក៏នឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្តល់ឲ្យអ្នកគាំទ្រជាច្រើននឹងមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំង ៣ របស់ LoL នេះ។ សម្រាប់ភាពជាដៃគូនៃកីឡាអេឡិចត្រូនិច E sports របស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺជាការបោះជំហានដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនទាំងពីរនេះ នេះបើតាមការបញ្ជាក់របស់លោក Brian Shen ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន OPPO Global។
Article image
លោក Shen បាននិយាយថាការបោះជំហានដ៏ធំសម្រាប់ក្រុមហ៊ុន Riot និង OPPO ក្នុងភាពជាដៃគូនេះ គឺជាឱកាសអោយយើងធ្វើការបន្ត និង ពង្រឹងទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងក្រុមយុវជនជំនាន់ថ្មីដែលនឹងចូលរួមជាមួយគ្នាដើម្បីអបអរសាទរជ័យជំនះនៅក្នុងការប្រកួតនីមួយៗនោះ។ ភាពជាដៃគូជាមួយរវាង League of Legends E sports និង OPPO គឺមានរយៈពេល 5 ឆ្នាំដែលគិតចាប់ពីឆ្នំា 2019 នេះ រហូតដល់ទៅឆ្នាំ 2024។  ដូច្នេះ មានន័យថា OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ ដែលបានយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីត្រូវការរបស់អតិថិជន និង ខិតខំច្នៃប្រឌិតខ្លាំងផ្នែកបច្ចេកវិទ្យាទំនើបៗ ថ្មីៗ។ យើងនឹងរង់ចាំមើលបន្តថាតើក្រុមហ៊ុនស្មាតហ្វូនមួយនេះ នឹងមានអ្វីសម្រាប់អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក៕
ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានចាប់ដៃគូជាមួយ League of Legend ដែលនឹងធ្វើអោយសង្វៀន ESport កាន់តែកក្រើកហើយ