ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ 2020 នៅសណ្ឋាគារសុខាភ្នំពេញ

ដោយ

Koun Jab Luffy

07 កក្កដា 2019 06:58 ព្រលឹម

អាន 4 នាទី

Article image
កាលពីថ្ងៃទី 06 ខែកក្កដា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់ នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មី ឆ្នាំ 2020 នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹក នាំ និងភ្ញៀវកិត្ដិយសជាច្រើនទៀត។
តាមប្រសាសន៍របស់លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅក្នុងកម្មវិធីសម្ពោធរថយន្ដតូយ៉ូ តាស៊េរីថ្មីនេះ បានបង្ហាញឲ្យដឹងថា នេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបាននាំយកមកនូវ រថយន្ដតូយ៉ូតា INNOVA ស៊េរីឆ្នាំ 2020 ដ៏ថ្មីសន្លាងចូលក្នុងទីផ្សារ ប្រទេសកម្ពុជាជាលើកដំបូង ស្របពេលដែលសន្ទុះនៃការប្រើប្រាស់យានយន្ដក្នុងប្រទេសកំពុងតែមាន ការកើនឡើងយ៉ាងខ្លាំងគួរ ឲ្យកត់សម្គាល់។
Article image
លោក អគ្គនាយក បានបន្ថែមទៀតថា INNOVA គឺជារថយន្ដប្រភេទ MPV 7 កៅអី ដែលត្រូវបានផលិតឡើង ក្រោមការខិតខំប្រឹងប្រែង របស់រោងចក្រតូយ៉ូតា ក្នុងការអភិរឌ្ឍន៍ កែច្នៃ និងធ្វើឲ្យប្រសើរ ឡើង ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ដើម្បីផ្ដល់នូវអ្វីដែលថ្មី និងកាន់តែពិសេស ជូនដល់អតិថិជន។
Article image
រថយន្ដនេះ ពិតជាសក្ដិសមឥតខ្ចោះ ក្នុងការធ្វើដំណើរជាលក្ខណៈគ្រួសារ និងសម្រាប់ប្រភេទ ស្ថាប័នផ្សេងៗដូចជា៖ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថាន ទូត ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍ ជាដើម។ ប្រណីតភាព និង ផាសុកភាព របស់រថយន្តINNOVAនេះ ពិតជាធ្វើឲ្យដំណើរកម្សាន្ត លក្ខណៈគ្រួសារសម័យទំនើប ក៏ដូចជាប្រតិបត្តិ ការអាជីវកម្មនានា របស់លោកអ្នក ទទួលបាននូវ ឧត្តមភាព និងភាពជោគជ័យ ជាក់ជាមិនខាន។ លក្ខណៈពិសេស សម្រាប់រថយន្ត INNOVA នេះ មានដូចជា៖
Article image
1. ផ្នែកខាងក្រៅ៖
- ចង្កៀងមុខប្រភេទអំពូល LED
- ចង្កៀងកាត់អ័ព្ទ LED (Fog Lamp)
- ចង្កៀងក្រោយ រចនារូបរាងថ្មីកាន់តែទំនើប
- ថាសកង់ទំហំ 17 អ៊ីញ
- កញ្ចក់មើលក្រោយផ្នែកចំហៀងបានភ្ជាប់ជាមួយភ្លើងសញ្ញា បទឆ្វេង-ស្ដាំ ប្រភេទ LED
- ដៃទ្វាររថយន្តក្រូម៉េភ្លឺរលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock)
- អង់តែងវិទ្យុទម្រង់ជាព្រុយត្រីឆ្លាម (Shark Fin) ដែលមានសមត្ថភាពចាប់រលកសញ្ញាបាន ច្បាស់ល្អ
Article image
2. ផ្នែកខាងក្នុង៖
- ផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើង ជាមួយនឹងហ្វូមីកាឈើ តុបតែងលម្អ ពោរពេញទៅដោយ
ប្រណីតភាព
- ប្រព័ន្ធកម្សាន្ត DVD Touch Screen ជាមួយនឹងមុខងារកម្សាន្តផ្សេងៗ
- ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ
- ប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ដ៏ទំនើប
- សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop ដ៏ទាន់សម័យ
- ភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន៧ ដែលជួរទី២និងទី៣ អាចបត់បែនតាមតម្រូវការ
- កៅអីជួរទី២ ប្រភេទ Captain Seat ផ្តល់ភាពងាយស្រួលក្នុងការចេញចូល ទៅកៅអីជួរទី៣
- ម៉ាស៊ីនត្រជាក់ មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ
- អំពូលពិដានលម្អដោយភ្លើងLED ពណ៌ខៀវ ជាលក្ខណៈខ្សែបន្ទាត់
- ប្រអប់ត្រជាក់ Cool Box សម្រាប់ក្លាសេភេសជ្ជៈ
- ជើងទម្រកុំព្យូទ័រ (Sit Back Table)
- កន្លែងដាក់ដបទឹកឬភេសជ្ជៈ ចំនួន 12 កន្លែង
- រន្ធសាកថ្មទូរស័ព្ទ ផ្នែកខាងក្រោយ
Article image
3. ប្រព័ន្ធសុវត្ថិភាព៖
- ពោងសុវត្ថិភាពចំនួន 9
- កាមេរ៉ាក្រោយជាមួយ Sensor 2 គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត
- ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC)
- ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC)
- ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
- ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS)
- ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS)
- ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD)
- ប្រព័ន្ធហ្វាំងជំនួយ(BA)
Article image
រថយន្តតូយ៉ូតាស៊េរីថ្មី INNOVA 2020 នេះមានតម្លៃ 54,800 ដុល្លាសហរដ្ឋអាមេរិច (លើកលែង ពណ៌សកាំម៉ៃ) ជាមួយនឹងជម្រើសជាច្រើនពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៍សក្បោះ ពណ៍ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ប្រផេះ និងពណ៌ខ្មៅ។ ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្តស៊េរីថ្មី INNOVA 2020 អាចអញ្ជើញមក ទស្សនាដោយផ្ទាល់នៅសាខាលក់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា៖ សាខាទួលសង្កែ សាខាបាក់ទូក សាខាទឹកថ្លា សាខាបឹងកេងកង សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយករថយន្តចាស់ របស់អ្នកមកប្តូរយករថយន្តថ្មីនេះផងដែរ តាមរយៈ សាខាលក់រថយន្តមួយទឹកដែលមានការធានា (Toyota Plus)។ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានផ្តល់នូវសេវាបង់រំលស់ តាមរយៈ ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជា ដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវ សេវាបង់រំលស់រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័ស ទាន់ចិត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ 017 333 503 ឬតាមគេហទំព័រ www.toyota.com.kh ឬតាមទំព័រហ្វេសប៊ុកផ្លូវការ Toyota Cambodia។ សូមអរគុណ!
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.