ស្វែងរកពួកយើង:

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2025 03:16 រសៀល

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានធ្វើការតាំងបង្ហាញរថយន្តស៊េរីថ្មីទំនើបៗជាច្រើន នៅក្នុងព្រឹត្តិការណ៌ Auto Show 2025 ដែលរៀបចំនៅនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ដែលកម្មវិធីនេះ គឺមានរយៈពេលដល់ទៅ 3 ថ្ងៃ គឺចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 30 ខែវិច្ឆិកា 2025។  ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺក្រុមហ៊ុនដែលមានរោងចក្រតម្លើងរថយន្តក្នុងស្រុក រថយន្តដែលបានតម្លើងក្នុងស្រុករួមមាន Toyota Hilux Revo និង Toyota Fortuner ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
នៅក្នុងព្រឹត្តិការណ៌ Auto Show 2025 នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺបានធ្វើការដាក់តាំងនូវរថយន្តថ្មីៗជាច្រើន រួមមានដូចជា Toyota Hilux Revo Rally 2026, Toyota Fortuner Legender, Toyota Yaris Cross HEV, និង Toyota Veloz 2026 និង Toyota Rize ជាដើម។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានការតាំងបង្ហាញនូវផ្នែកខ្លះរបស់រថយន្ត Toyota Hilux Revo Rally  សម្រាប់បងប្អូនបានទស្សនាផងដែរ ក្នុងនោះមានដូចជា ម៉ាស៊ីន សាក់ស៊ី រួមនិងតួរថយន្តជាដើម។
Article image
សូមជំរាបថា នៅឱកាសពិសេសសម្រាប់ព្រឹត្តិការណ៌ Auto Show 2025 នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បាននឹងកំពុងផ្តល់ជូននូវ ប្រម៉ូសិនពិសេសចំនួន 2 សម្រាប់អតិថិជនជាទីស្រលាញ់របស់ខ្លួន។ ទីមួយនោះ គឺប្រម៉ូសិន ទិញរថយន្ត ថ្មី ពីក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ម៉ូដែលលណាក៏បាន លោកអ្នកនឹងមានឱកាសឈ្នះរថយន្ត Toyota Raize មួយគ្រឿង ដោយកម្មវិធីនេះ នឹងផុតកំណត់នាថ្ងៃទី 30 ខែ វិច្ឆិកានេះហើយ។
Article image
Article image
សម្រាបប្រូម៉ូសិនទី 2 នោះ គឺការជាវរថយន្តពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងទទួលបាន គូប៉ុង $1,000 ទៅលើការផ្លាស់ប្តូររថ យន្តចាស់យករថយន្តថ្មី (សម្រាប់ការទិញរថយន្តថ្មី) ហើយនឹងទទួលបាននូវអត្រាការប្រាក់ទាបបំផុតត្រឹម 8.9% ដោយបង់មុនត្រឹមតែ 20% (រយៈពេលបង់រំលស់បានដល់ 8 ឆ្នាំ) នៅក្នុងនោះ អតិថជន នឹងទទួលសេវាថែទាំរថយន្ត 1 ឆ្នាំ ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថែមទៀតផង។
Article image
Article image
Article image
ដូច្នេះសម្រាប់លោកអ្នកដែលមានតម្រូវការរថយន្តថ្មីៗ គឺពិតជាពិសេសបំផុត ពីព្រោះថា ឱកាសនេះ ក្រុមហ៊ុន បានធ្វើការផ្តល់នូវប្រូម៉ូសិនពិសេសជាច្រើនមិនធ្លាប់មាននោះទេ។ សូមអញ្ជើញមកទស្សនារថយន្តដោយផ្ទាល់ ព្រមជាមួយការសាកសួរព័ត៌មានពីការបង់រំលស់ ការដោះដូររថយន្តចាស់យករថយន្តថ្មី ជាដើម។ ឡានថ្មីៗ ទាំងនេះ គឺសុទ្ធតែជាម៉ូដែលដែលត្រូវបានទទួលស្គាល់ទៅលើភាពធន់់ រឹងមាំ និងសន្សំសំចៃខ្ពស់គ្រប់ម៉ូដែល។
Article image
Article image
Article image
រួសរ៉ាន់ឡើង! សម្រាប់ព័ត៌មានលម្អិត និងបើកបរសាកល្បង លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តាមសាខាដែលនៅជិតលោកអ្នក