ដើម្បីអបអរឆ្នាំថ្មី 2019 ខាងមុខនេះ ក្រុមហ៊ុន សាមសុង បានប្រកាសផ្តល់ជូននូវឱកាសចំណេញស្រួលៗ ភ្លាមៗដោយគ្រាន់តែ អតិថិជនទិញទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកគក់ស៊េរីថ្មីទំនើប ណាមួយនឹងទទួលបាន ប្រាក់ត្រឡប់មកវិញភ្លាមៗរហូតដល់ទៅ $500 ហើយសម្រាប់ការជាវម៉ាស៊ីនត្រជាក់វិញ នឹងទទួលបានការតម្លើង និងជើងចាប់ជញ្ជាំងមួយដ៏ស្រស់ស្អាតដោយឥតគិតថ្លៃ។ នេះជាឱកាសដ៏ល្អបំផុតដែលលោកអ្នកអាចទទួលបាននូវផលិតផលថ្មី ទំនើប ទាន់សម័យសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់លោកអ្នកនិងកាន់តែពិសេសនោះភ្ជាប់មកជាមួយប្រូម៉ូសិនដ៏អស្ចារ្យទៀត។ កាដូដ៏អស្ចារ្យប្រចាំឆ្នាំ គឺមានផ្តល់ជូនទាំងអស់គ្នា ក្នុងឱកាសឆ្នាំថ្មីចាប់ពីថ្ងៃទី 7 ខែធ្នូ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ខាងមុខនេះ។

គួររំលឹកផងដែរថា ផលិតផលដែលស្ថិតនៅក្នុងកម្មវិធីប្រូម៉ូសិនពិសេសនេះសុទ្ធសឹងតែជាផលិតផលស៊េរីថ្មី ទំនើបទាន់សម័យ និងកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារ។ ផលិតផលទំនើបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាសាមសុងនេះបំពាក់នូវបច្ចេកវិទ្យាទំនើបកាន់តែឆ្លាតវៃ ជួយសន្សំសំចៃថាមពល កាត់បន្ថយនូវសំឡេងរំខាន គុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងបំពាក់នូវមុខងារទំនើបសំខាន់ៗជាច្រើនទៀត។ រាល់ផលិតផលសាមសុងទាំងអស់គឺមានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនសាមសុងដែលមានការធានាត្រឹមត្រូវក្នុងការប្រើប្រាស់។ ពេលនេះ គឺជាឱកាសដ៏ល្អបំផុតរបស់លោកអ្នកដែលត្រូវការទិញផលិត ផលទំនើបរបស់ក្រុមហ៊ុនសាមសុង! ទិញឥឡូវនេះភ្លាមទៅ ឱកាសចំណេញច្រើនស្ថិតនៅក្នុងដៃរបស់អ្នក! សូមអញ្ចើញមកទស្សនាដោយផ្ទាល់និងសាកសួរព័ត៌មានបន្ថែមនៅតាមហាងទំនើបសាមសុងដែលនៅជិតលោកអ្នកបំផុត។

ប្រញាប់ឡើង រង់ចាំអីទៀត? ការផ្ដល់ជូនពិសេសនេះ ចាប់ពីថ្ងៃទី 7 ខែធ្នូនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 នេះតែប៉ុណ្ណោះ សូមកុំឱ្យប្រម៉ូសិនប្រចាំឆ្នាំដ៏អស្ចារ្យនេះរំលងផុតឲ្យសោះ។ សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 20 32 32 ។ (លក្ខខណ្ឌនានា ត្រូវបានអនុវត្ត។)
