
កាលពីថ្ងៃទី 11 ខែវិច្ឆិកា នេះ ក្រុមហ៊ុន 70mai បានរៀបចំនូវកកម្មវិធីប្រកាសសម្ពោធជាផ្លូវការវផលិតផលថ្មីរបស់ខ្លួនមួយបន្ថែមទៀតហើយ នោះគឺកាមេរ៉ារថយន្ត Dash Cam 4K T800 ដោយព្រឹត្តិការណ៌នេះ បានប្រារព្ធធ្វើនេះឡើងនៅភោជនីយដ្ឋាន Gala Phnom Penh ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន រួមជាមួយនិងភ្ញៀវកិត្តិយស ដែលជាម្ចាស់ហាងលក់បន្តកាមេរ៉ា 70mai ទូទាំងប្រទេស ក៏ដូចជា អ្នកផលិតមាតិកាឡានល្បីៗ ហើយនិងអ្នកជំនាញខាងតម្លើងផលិតផលកាមេរ៉ារថយន្ត Dash Cam 4K T800 ថ្មីនេះផងដែរ។
តាមការបញ្ជាក់ពីអគ្គនាយកក្រុមហ៊ុន 70ma បានអោយដឹងថា ការចាប់ផ្តើមសម័យថ្មីនៃបទពិសោធន៍បើកបរដ៏អស្ចារ្យជាមួយ កាមេរ៉ារថយន្ត Dash Cam 4K T800 ថ្មីនេះ គឺពិតទំនើបលើសអ្វីដែលយើងគ្រប់គ្នាធ្លាប់បានឃើញកន្លង ដោយនេះ គឺជាកាមេរ៉ារថយន្តដែលអាចធ្វើការចាប់រូបភាព 3 ទីតាំងដំបូងគេបង្អស់ ក្នុងវិស័យឧស្សាហកម្មកាមេរ៉ារថយន្ត ហើយថែមទាំងអាចថតបានទាំងខាងមុខ-ក្រោយ 4K និងខាងក្នុង 1080P ទៀតផង។



ជាមួយនិងវត្តមាន Dash Cam 4K T800 គឺត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដើម្បីផ្តល់ការថតគ្របដណ្តប់ទាំងផ្នែកខាងមុខ-ក្រោយ និងក្នុងរថយន្តជាផ្ទាំងតែមួយ ដោយចាប់យករូបភាពច្បាស់រហូតដល់ 4K ជាមួយនឹងបច្ចេកវិទ្យាវៃឆ្លាត ដើម្បីកំណត់ស្តង់ដារថ្មីសម្រាប់សុវត្ថិភាពនៃយានយន្ត។ ជាមួយប្រព័ន្ធ កាមេរ៉ា 3 និងភាពច្បាស់ 4K ម៉ូដែលថ្មី 70mai Dash Cam 4K T800 គឺនឹងក្លាយជាអ្នកដឹកនាំក្នុងបច្ចេកវិទ្យាកាមេរ៉ារថយន្តដោយផ្តល់គុណភាព រូបភាពកម្រិតខ្ពស់ និងការការពារផ្លូវពេញលេញសម្រាប់ការធ្វើដំណើររបស់អ្នក។

4K T800-Dual 4K Ultra HD Recording ផ្តល់រូបភាពច្បាស់ សម្រាប់កាមេរ៉ាខាងមុខ-ក្រោយ និងខាងក្នុង (1080P) នៅក្នុងប្រព័ន្ធតែមួយ។ ធានាមុំទាំងអស់ត្រូវបានថតយ៉ាងច្បាស់ និងផ្តល់ភស្តុតាងដ៏មានប្រសិទ្ធភាពនៅពេលលោកអ្នកត្រូវការ។

កាមេរ៉ានេះ ប្រើប្រាស់នូវសិនស័រ Sony STARVIS 2 IMX678 4K 60FPS ជាអ្នកជំនាញក្នុងការថតវីដេអូរ និងរូបភាពកម្រិតច្បាស់ថ្លា ស្អាតសូម្បីតែពេលរថយន្ត កំពុងបើកលឿន។ 70mai Night Owl Vision ជួយកែលម្អពន្លឺ និងកាត់បន្ថយការឆ្លុះពន្លឺ ដើម្បីទទួលបានរូបភាពច្បាស់ទាំងពេលថ្ងៃ និងពេលយប់។

70mai Lumi Vision ផ្លាស់ប្តូរបទពិសោធន៍ចតឡានពេលយប់ ដោយបន្ថែមភាពច្បាស់នៅតំបន់ងងឹត។ មានមុខងារ ការរកឃើញការប៉ះទង្គិច (Collision Detection), ការថត 3 ផ្នែក Time-Lapse, និង ការថតសង្គ្រោះបន្ទាន់ (Buffered Emergency Recording) ដែលធ្វើឲ្យមានការត្រួតពិនិត្យបន្តទៀងទាត់ មិនថាឡានកំពុងចតឬកំពុងបើក។ 4K T800 មានថ្ម supercapacitor ដើម្បីធន់នឹងកំដៅ និងធានាបាននូវការប្រើប្រាស់មានស្ថិរភាព។ ការអាប់ដេតថ្មីៗរួមមាន Wi-Fi 6 5GHz, អាចបន្ថែមអង្គផ្ទុកទិន្ន័យរហូតដល់ 512GB, និងការគ្រប់គ្រងដោយសម្លេងច្រើនភាសារ។



