ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន ASUS បានរៀបចំព្រឹត្តិការណ៌ដ៏ពិសេសមួយគឺ ROG Watch Party ដើម្បីជាការជួបជុំហ្វេនៗរបស់ខ្លួន

ដោយ

Koun Jab Luffy

10 សីហា 2022 08:51 ព្រឹក

អាន 2 នាទី

កាលពីថ្ងៃទី 07 ខែសីហា ឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន ASUS នៅប្រទេសកម្ពុជា បានបង្កើតព្រឹត្តិការណ៍ដ៌ពិសេសមួយដែលមានឈ្មោះថា ROG Watch Party ដើម្បីជាការជួបជុំអ្នកស្រលាញ់ខាងអេឡិចត្រូនិច តំណាងចែកចាយ ក៏ដូចជា Creator ផ្សេងៗដើម្បីទស្សនារឿងទាំងអស់គ្នា ។
Article image
ចំណុចសំខាន់នាថ្ងៃនោះ គឺក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ 200 នាក់ 1 ថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗ ដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត 3000 ដុល្លា ក្នុងនោះរួមមាន៖ សេរ៊ីTUF 2022សំរាប់អ្នកឌីស្ស៉ាញឬលេងហ្គេមទូទៅ សេរ៊ី ROG Flow និង ROG Zephrus G15 Edition សំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង ។
ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់ Creator ល្បីៗជាច្រើនបានមកចូលរួមចែករំលែកនិងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក សាក់ សេរីវឌ្ឈ (Mr. Film Reel) លោក Allan Scott ព្រមទាំងក្រុមវិស័យអេឡិចត្រូនិចជាច្រើនដូចជា ក្រុម ReigN Esports,  Yaksa និង AG Esports ដែលធ្វើអោយទិដ្ធភាពកាន់តែសប្បាយរីករាយ។
Article image
ជាចុងក្រោយក្រុមហ៊ុនASUSបានចែកកាដូអនុស្សាវរីយ៍ជាច្រើន និងគ្រឿងលំអកុំព្យូទ័៏រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.